អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន

អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាននៅចុងខែមីនាខាងមុខនេះ!


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសមួយជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅថ្ងៃទី ២៨-២៩ ខែមីនានេះ ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ស្វែងរកការបង្កើនការចូលរួមជាមួយតំបន់នេះកាន់តែខ្លាំងដែលត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

រដ្ឋបាលអាមេរិកចាត់ទុកកិច្ចប្រជុំ​អាមេរិក ជាមួយនឹងមេដឹនាំអាស៊ាន​នេះ គឺជា "អាទិភាពកំពូល" ដើម្បីបម្រើជា "ដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់អាស៊ាន និងធ្វើការរួមគ្នា​ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។  កិច្ចប្រជុំកំពូល​រវាងលោក ចូ បៃដិន នឹងមេដឹកនាំ​នៃ​ប្រទេស​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ហៅកាត់អាស៊ាន ​នឹងធ្វើឡើងនៅថ្ងៃទី ២៨ និង ២៩ ខែមីនានៅទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមថា ផលប្រយោជន៍ គុណតម្លៃ និងចក្ខុវិស័យរួមរបស់អាមេរិក​សម្រាប់តំបន់នេះ នឹងជំរុញឱ្យតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មានសេរីភាព និងបើកចំហ សុវត្ថិភាព និងរឹងមាំ។

គួរជម្រាបថាកិច្ចប្រជុំកំពូលនេះ ទំនងជានឹងមានការចូលរួម​ពីសំណាក់មេដឹកនាំអាស៊ាន​តែ​៩ប្រទេសប៉ុណ្ណោះ ខណៈដែល​មេដឹកនាំ​ប្រទេសមីយ៉ាន់ម៉ា ដែលពួកយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនោះទេ។

នៅថ្ងៃច័ន្ទដដែលនេះ អ្នកសម្របសម្រួលរបស់សេតវិមាន​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បានឱ្យដឹងថា លោក បៃដិន ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមក្នុងការប្រមូល​ផ្តុំ​ ក៏ដូចជាកិច្ចប្រជុំ​សំខាន់ៗដែលពាក់ព័ន្ធ​នឹងអាស៊ាន​នៅចុងឆ្នាំនេះផងដែរ។

គួររំឭកថា កាលពីឆ្នាំមុន លោក បៃដិន បានចូលរួមកិច្ចប្រជុំកំពូល​ទាក់ទង​នឹងអាស៊ាន ដែលធ្វើឡើងជាទម្រង់អនឡាញ​ចំពេលមានការរីករាលដាល​នៃ​មេរោគឆ្លងកូវីដ១៩។ លោក ប៉ៃដិន បានសង្កត់ធ្ងន់លើសារៈសំខាន់​នៃការបង្ហាញមុខ​របស់អាមេរិកក្នុងកិច្ច​ប្រជុំអាស៊ាន ដែលផ្ទុយពីលោក ដូណាល់ ត្រាំ ដែលត្រូវបានរិះគន់ ដោយសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិកចំពោះការមើលងាយកិច្ចប្រជុំសំខាន់ៗនៅក្នុងតំបន់នេះ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


មហាអំណាចអាមេរិកនឹងផ្តោតលើបញ្ហាធំៗពីរ គឺឥណ្ឌូប៉ាស៊ីហ្វិក និងសង្គ្រាមនៅអឺរ៉ុប ចំពេលស្ថានការណ៍ពិភពលោកកាន់តែតានតឹង

ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងតែតានតឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយបានអះអាងថា ក្នុងកាលៈទេសៈនេះ …

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅទីក្រុងតាខ្មៅ ដើម្បីបំពេញតម្រូវការប្រើប្រាស់ដែលកំពុងខ្វះខាត

ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ