ជុំវិញផែនការនេះ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ និងកិច្ចការអភិរក្សជលផល របស់ប្រទេសកម្ពុជា ខណៈកន្លងមក ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម បានធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើន និងអាចកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ក្នុងវិស័យកសិកម្មនៅកម្ពុជា ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ជាពិសេសតាមរយៈការប្រើប្រាស់ដ្រូន ឬហៅថា យន្ដហោះគ្មានមនុស្សបើក ដើម្បីឈ្លបយកការណ៍ ទាក់ទងនឹងបទល្មើសព្រៃឈើ និងនេសាទ នៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គូសបញ្ជាក់ថា ការធ្វើទំនើបកម្មបែបឌីជីថល ពិតជាចាំបាច់សម្រាប់វិស័យកសិកម្ម ហើយក្រសួងពិតជាមានតម្រូវការដ្រូន សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងជលផល ដើម្បីអនុវត្តកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ និងជលផល មានប្រសិទ្ធភាព។ បើតាមអ្នកនាំពាក្យរូបនេះ កន្លងមក ក្រសួងកសិកម្ម ក៏ធ្លាប់បានប្រើប្រាស់ដ្រូន នៅក្នុងកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ និងជលផល ផងដែរ ប៉ុន្តែ សមត្ថភាពដ្រូន ហាក់នៅមានកម្រិតនៅឡើយ។ ដូច្នេះ ទើបក្រសួងកសិកម្ម សហការជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីគិតគូធ្វើទំនើបកម្មបែបឌីជីថលបន្ថែម នៅក្នុងវិស័យកសិកម្ម តាមរយៈប្រើប្រាស់ដ្រូន ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ និងការអភិរក្សសត្វផ្សោតជាដើម។
ជាមួយគ្នានេះដែរ អ្នកជំនាញក្នុងវិស័យកសិកម្ម និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា។ ដោយឡែក ចំពោះការប្រើប្រាស់ឧបករណ៍ដ្រូន ក្នុងកិច្ចការបង្ក្រាបបទល្មើសព្រៃឈើ និងនេសាទ អ្នកជំនាញរូបនេះ យល់ឃើញថា ពិតជាអាចជួយសម្រួលច្រើនក៏ពិតមែន ប៉ុន្តែប្រសិទ្ធភាពអាចមិនទទួលបាន ១០០%នោះទេ។ ក្នុងន័យនេះ លោក ច័ន្ទ សុផល គូបញ្ជាក់ថា ព្រោះការប្រើដ្រូនឈ្លបយកការណ៍ ដើម្បីបង្ក្រាបបទល្មើសនៅពេលយប់វាមានសភាពងងឹត ដូច្នេះ សម្រាប់ពេលយប់អាចនឹងធ្វើឲ្យការប្រើវិធីនេះ មិនសូវមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជោគជ័យលើកិច្ចការធ្វើទំនើបកម្មបែបឌីជីថលនេះ ក្រសួងកសិកម្ម ក៏ត្រូវការ ការសហការពីវិស័យឯកជន ផងដែរ។ ដោយក្នុងនោះ សម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន មួយចំនួន សម្រាប់ឈ្លបយកការណ៍ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោត នៅខេត្តក្រចេះ និងស្ទឹងត្រែង។ រីឯផ្នែកទន់ (Software)វិញ គឺការបណ្តុះបណ្តាលធនធានមនុស្សដែលក្នុងនោះ រួមមាន ជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះដែរ អ្នកជំនាញក្នុងវិស័យកសិកម្ម និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា។ ដោយឡែក ចំពោះការប្រើប្រាស់ឧបករណ៍ដ្រូន ក្នុងកិច្ចការបង្ក្រាបបទល្មើសព្រៃឈើ និងនេសាទ អ្នកជំនាញរូបនេះ យល់ឃើញថា ពិតជាអាចជួយសម្រួលច្រើនក៏ពិតមែន ប៉ុន្តែប្រសិទ្ធភាពអាចមិនទទួលបាន ១០០%នោះទេ។ ក្នុងន័យនេះ លោក ច័ន្ទ សុផល គូបញ្ជាក់ថា ព្រោះការប្រើដ្រូនឈ្លបយកការណ៍ ដើម្បីបង្ក្រាបបទល្មើសនៅពេលយប់វាមានសភាពងងឹត ដូច្នេះ សម្រាប់ពេលយប់អាចនឹងធ្វើឲ្យការប្រើវិធីនេះ មិនសូវមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជោគជ័យលើកិច្ចការធ្វើទំនើបកម្មបែបឌីជីថលនេះ ក្រសួងកសិកម្ម ក៏ត្រូវការ ការសហការពីវិស័យឯកជន ផងដែរ។ ដោយក្នុងនោះ សម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន មួយចំនួន សម្រាប់ឈ្លបយកការណ៍ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោត នៅខេត្តក្រចេះ និងស្ទឹងត្រែង។ រីឯផ្នែកទន់ (Software)វិញ គឺការបណ្តុះបណ្តាលធនធានមនុស្សដែលក្នុងនោះ រួមមាន ជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ៕