វិស័យកសិកម្ម

វៀតណាមដាក់គោលដៅនាំចេញទុរេនឱ្យបានជិត៤ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ


ការនាំចេញទុរេនរបស់វៀតណាម ក្នុងឆ្នាំ២០២៣ កន្លងទៅ បានឈានដល់ទំហំជាង២ពាន់លានដុល្លារអាម៉េរិក កើនឡើង៥ដង បើធៀបនឹងឆ្នាំ២០២២ ហើយនៅក្នុងឆ្នាំ២០២៤ នេះ ប្រទេសវៀតណាមដាក់គោលដៅនាំចេញទុរេនឱ្យឈានដល់ជិត៤ពាន់លានដុល្លារអាម៉េរិក។
វិស័យកសិកម្ម
ដោយ

ស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញថា ទុរេនបានក្លាយជាផ្លែឈើនាំចេញលំដាប់កំពូលរបស់វៀតណាម ដោយការនាំចេញស្ដេចផ្លែឈើនេះបានឈានដល់ទំហំ២ពាន់២រយលានដុល្លារអាម៉េរិក ដោយគ្របដណ្ដប់ជិត៤០% នៃការនាំចេញបន្លែ និងផ្លែឈើសរុបរបស់ប្រទេសនេះ ជាមួយទំហំ៥ពាន់៥រយលានដុល្លារអាម៉េរិកមិនធ្លាប់មានក្នុងឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ហ្វុង ឌឹក ទៀន (Phung Duc Tien) បានលើកឡើងថា កំណើននៃការនាំចេញទុរេននេះ គឺដោយសារការបើកចំរបស់ប្រទេសចិន កាលពីខែកក្កដា ឆ្នាំ២០២២ ទទួលស្វាគមន៍ការនាំចូលផ្លែទុរេនស្រស់ចូលក្នុងទីផ្សារប្រទេសចិន ដែលមានប្រជាជនសរុបរហូតដល់ទៅ១ពាន់៤រយលាននាក់។

លោកបានគូសបញ្ជាក់ថា ប្រសិនបើពិធីសារស្តីពីការនាំចេញទុរេនក្លាស្សេត្រូវបានចុះហត្ថលេខាជាមួយប្រទេសចិន នៅឆ្នាំ២០២៤ នេះ ការនាំចេញទុរេនរបស់វៀតណាម នឹងកើនឡើងបន្ថែមទៀត។ទុរេនវៀត​ណាម នៅពេលនេះត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន៨ ក្នុងនោះទីផ្សារចិន គ្របដណ្ដប់រហូតដល់ទៅ៩៧% ទៅហើយ នៃការនាំចេញសរុប។ ហើយអ្វីដែលគួរកត់សម្គាល់ គឺថា ថៃ ដែលជាប្រទេសនាំចេញទុរេនធំជាងគេលើពិភពលោកក៏បានទិញទុរេនវៀតណាម ក្នុងទំហំប្រមាណ១០០លានដុល្លារអាមេរិកដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញថា ផ្ទៃដីដាំទុរេនសរុបនៅក្នុងប្រទេសវៀតណាម មានប្រមាណជាង១១ម៉ឺនហិកតា ដោយក្នុងនោះជាង៦ម៉ឺនហិកតា ត្រូវបានប្រមូលផលជាមួយទិន្នផលប្រមាណជាង៨៤ម៉ឺនតោន ហើយនៅសល់ជាង៥ម៉ឺនហិកតាប្រហែលជាត្រូវប្រមូលផលក្នុងឆ្នាំនេះ​៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កម្ពុជាទទួលបានចំណូលជិត៣ពាន់លានដុល្លារ តាមរយៈពលករធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានផ្ដល់ឱកាសការងារនៅក្រៅប្រទេសជូនដល់ប្រជាពលរដ្…

UN ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះនៅឆ្នាំនេះ ដោយសារកត្តាប្រឈមធំៗជាច្រើន

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៤ នឹងថយចុះដោយសារកត្តាប្រឈមធំៗជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ