សហភាពអឺរ៉ុប

មកដល់ពេលនេះសហភាពអឺរ៉ុបសម្រេចជោគជ័យក្នុងផែនការចាក់វ៉ាក់សាំង ៧០% ដល់មនុស្សពេញវ័យហើយ!


គណៈកម្មការអឺរ៉ុបនៅថ្ងៃទី៣១ខែសីហានេះបានប្រកាសពីការសម្រេចបានយ៉ាងជោគជ័យក្នុងផែនការចាក់វ៉ាក់សាំងក្នុងអត្រា៧០% ដល់មនុស្សពេញវ័យ ដោយគិតជាចំនួនមានប្រមាណ ២៥៦លាននាក់ នៃពលរដ្ឋសរុបរបស់សហភាពអឺរ៉ុប បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួន២ដូស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ការចាក់វ៉ាក់សាំងជូនប្រជាជន នៅសហភាពអីរ៉ុបបាន៧០%ហើយ
ដោយ

 កាលពី​ខែកក្កដា​កន្លង​ទៅ​សហភាព​អឺរ៉ុប​ធ្លាប់​បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ផែនការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​៧០%​នៃ​ពលរដ្ឋ​ពេញវ័យ​មុន​ពេល​រដូវក្ដៅ​ឈាន​ចូល​មក​ដល់​។ ហេតុ​ដូចនេះ​ការ​សម្រេច​បាន​តាម​គោលដៅ​មុន​ពេល​កំណត់ បាន​បង្ហាញ​ពី​ការ​សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​សហភាព​អឺរ៉ុប ពោល​គឺ​ការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​រវាង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​ចំនួន ២៧​ប្រទេស​។

 ប្រធាន​សហភាព​អឺរ៉ុប លោកស្រី វ៉​ន​ឌឺ លី​យ៉េន (von der Leyen) បាន​និយាយ​ថា ការ​សម្រេច​បាន​គោលដៅ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ខែសីហា​នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​។ ទន្ទឹម​នេះ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​ដែល​ឆ្ពោះទៅ​មុខ​រួម​គ្នា និង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈាន​ទៅ​មុខ​មុនគេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ។  មិនតែប៉ុណ្ណោះ អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ពិភពលោក ក៏​ដូច​ជា​ប្រទេស​ដៃគូរ​របស់​ខ្លួន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ជា​ពិសេស​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​គណៈកម្មការ​អឺរ៉ុប​។

យ៉ាងណាមិញ​ស្ថិតិ​នៃ​ការ​ចាក់​វ៉ា​ក់​ក្នុង​ចំណោម​ប្រទេស​ទាំង​២៧​នៅ​អឺរ៉ុប​មិន​ទាន់​មាន​អត្រា​ស្មើគ្នា​ទាំងអស់​នៅឡើយ​ទេ​។ ជាក់ស្តែង ប្រទេស​ម៉ា​ល់តា បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស​ឱ្យ​ពលរដ្ឋ​ពេញវ័យ​របស់​ខ្លួន​ច្រើន​ជាងគេ រហូត​ដល់​ជិត​៩០% ខណៈ​ប្រទេស អៀរ​ឡង់ និង​ព័រ​ទុ​យ​ហ្កា​ល់​ចាក់​បាន​ជាង​៨០%​ហើយ  ដោយឡែក​ពលរដ្ឋ​ពេញវ័យ​ក្នុង​ប្រទេស​រ៉ូ​ម៉ា​នី​វិញ ទើបតែ​ចាក់​បាន​ជាង​៣០%​ប៉ុណ្ណោះ​។  

បច្ចុប្បន្ន​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​បាន​និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន​៤​ប្រភេទ ក្នុង​ការ​ចាក់​ជូន​ពលរដ្ឋ​ពេញវ័យ​ទាំង​ជាង ២៥៦​លាន​នេះ ក្នុង​នោះ​រួម​មាន​ដូច​ជា វ៉ាក់សាំង Pfizer/BioNTech, AstraZeneca, Moderna និង Johnson& Johnson​។

 គួរ​រំឭក​ថា សហភាព​អឺរ៉ុប​ដំបូង​ឡើយ​មាន​ភាព​យឺតយ៉ាវ​ខ្លាំង ក្នុង​ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន ដោយសារ​តែ​គ្រានោះ អឺរ៉ុប​បាន​ពឹងផ្អែក​ខ្លាំង​ពេក​លើ​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ដែល​សឹងតែ​ផ្គត់ផ្គង់​មិន​ទាន់​តម្រូវ​សម្រាប់​អង់គ្លេស​ខ្លួនឯង​ផង​នោះ​។

 ដោយឡែក​បើ​យើង​ក្រឡេក​មើល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូ​ទាំង​ពិភពលោក​វិញ​ឃើញ​ថា ប្រទេស​ចិន​នៅ​តែ​បន្ត​ជា​ប្រទេស​ឈរ​កំពូល​តារាង បាន​ចាក់​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន​ជាងគេ ដល់​ទៅ​ជាង​២​ពាន់​លាន​ដូ​ស ខណៈ​ឥណ្ឌា​នៅ​លំដាប់​លេខ​២ មាន​ចំនួន​វ៉ាក់សាំង​ប្រើប្រាស់​អស់​ជាង ៦៤០​លាន​ដូ​ស រីឯ​អឺរ៉ុប​ឈរ​នៅ​លេខ​៣ ប្រើប្រាស់​វ៉ាក់សាំង​អស់​ជាង​៥៣០​លាន​ដូ​ស ហើយ​សហរដ្ឋអាមេរិក​ឈរ​នៅ​លេខ​៤ ប្រើប្រាស់​អស់​ប្រមាណ ៣៧០​លាន​ដូ​ស​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយសារ​ព័ត៌មាន អា​មេ​រិ​ក Bloomberg៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចឥណ្ឌាបានស្ទុះឡើង២០%ក្នុងត្រីមាសទី២ឆ្នាំនេះ ក្រោយអត្រាចាក់វ៉ាក់សាំងកើនឡើងជាលំដាប់

ព័ត៌មាន
របាយការណ៍ផ្លូវការពីរដ្ឋាភិបាលរដ្ឋសហព័ន្ធឥណ្ឌា ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា សេដ្ឋកិច្ចឥណ្ឌាកាលពីត្រីមាសទី២ឆ្នាំ២០២១នេះ ប…

ប្រទេសកូរ៉េខាងត្បូង សម្រេចហាមឃាត់ សេវាកម្មបង់ប្រាក់ផ្តាច់មុខរបស់ក្រុមហ៊ុន Google និង Apple

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រទេសទី ១ នៅលើសកលលោក ដែលដាក់ចេញនូវច្បាប់ថ្មី ហាមឃាត់មិនឱ្យ ប្រតិបត្តិករ App Store បង្ខំអ្នកបង្កើតកម្មវិធី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ