ក្រុមហ៊ុនអាកាចរណ៍ Vietnam Airlines ទទួលបានការធ្វើដំណើរកើនឡើង១៧៩% ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។ កំណើននេះបានជួយជំរុញឱ្យប្រាក់ចំណេញនៅត្រីមាសទី១ឆ្នាំនេះរបស់ក្រុមហ៊ុនហក់ឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការខាតបង់ប្រាក់ចំណេញ៤ឆ្នាំជាប់ៗគ្នា។ វាគឺជាការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នេះក្នុងការចាក់ពីការក្ស័យធន និងបញ្ហាប្រឈមនឹងការលុបចេញពីផ្សារហ៊ុនហូជីមិញ។ ប៉ុន្តែឥឡូវនេះ វាកំពុងដំណើរការយ៉ាងល្អជាងគូប្រជែងក្នុងតំបន់ដូចជាក្រុមហ៊ុន Singapore Airlines ដែលបានកើនឡើងជិត៨% និងក្រុមហ៊ុន Air China ធ្លាក់ចុះជិត៤%។
បើតាមកំណត់ត្រាថ្ងៃទី៤ ខែកក្កដា របស់ក្រុមហ៊ុនវិនិយោគ PYN Fund Management បានបង្ហាញថា ក្រុមហ៊ុន Vietnam Airlines រំពឹងថា នឹងទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញខ្ពស់ជាងពេលណាទាំងអស់នៅឆ្នាំនេះ។
បើតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនេះ បានរាយការណ៍ថា ក្រុមហ៊ុនកំពុងកំណត់គោលដៅប្រាក់ចំណេញក្រោយបង់ពន្ធឱ្យបានចំនួនជាង១៦៥លានដុល្លារ នៅឆ្នាំនេះ ក្រោយពីបានខាតបង់ចំនួនជាង២២០លានដុល្លារ ក្នុងឆ្នាំ២០២៣៕
អត្ថបទ៖ សុខ មង្គល