វិស័យពាណិជ្ជកម្ម

ពលរដ្ឋកូរ៉េខាងត្បូង ជិត១៨ម៉ឺននាក់ មកតាំងទីលំនៅ និងធ្វើអាជីវកម្មនៅប្រទេសវៀតណាម


នៅក្នុងចំណោមពលរដ្ឋកូរ៉េខាងត្បូង ប្រមាណ៣០ម៉ឺននាក់ ដែលបានមកតាំងទីលំនៅនៅតំបន់អាស៊ាន ប្រទេសវៀតណាម បានទាក់ទាញពលរដ្ឋកូរ៉េខាងត្បូង បានរហូតដល់ជាង៥០% ឯណោះ។ ជាក់ស្តែងគ្រាន់តែនៅក្នុងទីក្រុងហូជីមិញមួយ មានទីប្រជុំជនកូរ៉េដល់ទៅ២ ហើយនៅទីក្រុងហាណូយ និងខេត្ត២ផ្សេងទៀត ក៏មានសហគមន៍ជនជាតិកូរ៉េខាងត្បូង ជាច្រើនកន្លែងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

នៅក្នុងចំណោមពលរដ្ឋកូរ៉េខាងត្បូង ដែលបានមកតាំងទីលំនៅនៅអាស៊ីអាគ្នេយ៍ទាំង១០ប្រទេសជាង៣០ម៉ឺននាក់ វៀតណាមទាក់ទាញពលរដ្ឋកូរ៉េខាងត្បូង ឱ្យតាំងទីលំនៅ និងធ្វើអាជីវកម្មរហូតដល់១៨ម៉ឺននាក់ ខណៈជាង៣ម៉ឺននាក់ នៅហ្វីលីពីន ជាង២ម៉ឺននាក់ នៅថៃ និងសិង្ហបុរី។ ដោយឡែកនៅឥណ្ឌូនេស៊ី មានពលរដ្ឋកូរ៉េខាងត្បូង ជាង១ម៉ឺន៦ពាន់នាក់ ម៉ាឡេស៊ីជាង១ម៉ឺន៣ពាន់នាក់ និងនៅកម្ពុជា ជិត១ម៉ឺននាក់ ហើយឡាវ និងមីយ៉ាន់ម៉ា មានខ្ទង់ពាន់នាក់ ខណៈនៅប្រុយណេ មានតែជិត២០០នាក់ប៉ុណ្ណោះ។

​ប្រភពដដែលបានបន្តថា នៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ នេះពលរដ្ឋកូរ៉េខាងត្បូង ទាំងនេះបានបង្ហូរសាច់ប្រាក់ជាង៦៧០លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម ខណៈគិតពីឆ្នាំ១៩៨៨ ដល់ចុងខែកញ្ញា កន្លងទៅថ្មីៗ វិនិយោគិនកូរ៉េ បានដាក់ទុនវិនិយោគក្នុងប្រទេសនេះ ជាង៨៨ពាន់លានដុល្លារ។

មកដល់ពេលនេះ ពលរដ្ឋកូរ៉េខាងត្បូងទាំងនោះកំពុងដំណើរការអាជីវកម្មផ្សេងៗលើសពី១ម៉ឺនកន្លែង ដោយភាគច្រើននៅទីប្រជុំជនកូរ៉េទាំងពីរកន្លែងនៅទីក្រុងហូជីមិញ និងនៅទីក្រុងហាណូយ ខេត្តប៊ិញ ឌុង និងខេត្ត ដុងណៃ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង បានកើនឡើងជាបន្តបន្ទាប់ ដោយកាលពីឆ្នាំ២០២២ មានទំហំជាង៨៦ពាន់លានដុល្លារ ហើយរំពឹងថា នឹងកើនដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០ខាងមុខនេះ។ បច្ចុប្បន្នកូរ៉ខាងត្បូងបានបណ្តាក់ទុនវិនិយោគនៅវៀតណាម ក្នុងវិស័យសំខាន់ៗជាច្រើនរាប់ចាប់តាំងពីធនាគារ ក្រុមហ៊ុនច្បាប់ គ្លីនិក និងពេទ្យេធ្មេញជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្ថាប័នសុវត្ថិភាពអាម៉េរិក បើកការស៊ើបអង្កេតលើរថយន្តហុងដា ជាង១លានគ្រឿង ក្រោយសង្ស័យមានបញ្ហាម៉ាស៊ីន

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាម៉េរិក (NHTSA) បាននិយាយនៅដើមសប្តាហ៍នេះថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើរថយន្តរបស់ក្រុមហ៊ុន…

រដ្ឋាភិបាលអូស្ត្រាលី កំពុងចរចាឱ្យធនាគារ ANZ រក្សាសាខារបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រជែងជាមួយចិន

រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្ត្រាលី លោក ជីម ឆល់មើស (Jim Chalmers) បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលី កំពុងចរចាលើកិច្ចព្រមព្រៀងមួយជាមួយធនាគារ AN…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ