វិស័យទេសចរណ៍

វៀតណាម កំពុងផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ សុខភាព ដើម្បីប្រជែងជាមួយថៃ និងឥណ្ឌូនេស៊ី


វៀតណាម ដែលជាអ្នកក្បែរខាងរបស់កម្ពុជា កំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ ដើម្បីប្រកួតប្រជែងជាមួយប្រទេសថៃ និងឥណ្ឌូនេស៊ី។ កាលពីឆ្នាំ២០២៤ កន្លងទៅ ថៃ អាចទាក់ទាញភ្ញៀវទេសចរបានរហូតដល់ជាង៣៥លាននាក់ ខណៈឥណ្ឌូនេស៊ី ទាក់ទាញបានជាង១៣លាននាក់។ តើវៀតណាម ដាក់ចេញផែនការអ្វីខ្លះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីប្រជែងជាមួយថៃ និងឥណ្ឌូនេស៊ី?
វិស័យទេសចរណ៍
ដោយ

វៀតណាម បានដាក់ចេញផែនការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ សុខភាព ដើម្បីប្រជែងជាមួយនឹងថៃ និងឥណ្ឌូនេស៊ី។ កញ្ចប់សេវាកម្មទេសចរណ៍ សុខភាព កំពុងមានប្រជាប្រិយភាពខ្លាំងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី និងនៅភូកេត ប្រទេសថៃ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា វៀតណាម គ្រោងដាក់ចេញកញ្ចប់សេវាកម្មសុខភាពពិសេស ដោយអ្នកទេសចរអាចចំណាយរហូតដល់១ពាន់ដុល្លារក្នុងមួយយប់សម្រាប់ការសម្រាកលំហែរនៅភូមិសុខភាពធំៗក្នុងប្រទេសវៀតណាម ជាមួយនឹងការផ្តល់សេវវាកម្មដូចជាការធ្វើសមាធិ ដែលមានការណែនាំ ម្ហូបអាហារ កន្លែងស្នាក់នៅ និងការព្យាបាលជំងឺ។

លោកស្រី មីសែល ហ្វត (Michelle Ford) ដែលជាអ្នកធ្វើការក្នុងវិស័យទេសចរណ៍សុខភាពម្នាក់នៅប្រទេសវៀតណាម បានអះអាងថា ថៃ ឬកោះបាលី ពួកគេពិតជាមានមូលដ្ឋានរឹងមាំលើកញ្ចប់សេវាកម្មទេសចរណ៍សុខភាព ជាពិសេសសេវាកម្មស្ប៉ា និងសូណា ខណៈវៀតណាម មានសក្តានុពលដែរ តែមិនទាន់មានឱកាសបង្ហាញគម្រោងនេះនៅឡើយ។

កាលពីពីឆ្នាំ២០២៤ កន្លងទៅ វិស័យទេសចរណ៍ថៃ ទាក់ទាញភ្ញៀវទេសចរបរទេសបានជាង៣៥លាននាក់ ខណៈវៀតណាម អាចទាក់ទាញបានជាង១៧លាននាក់ និងឥណ្ឌូនេស៊ី បានប្រមាណ១៣លាននាក់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា ពិភពលោកគួរចៀសវាងការបញ្ចេញប្រតិកម្មដោយតក់ក្រហល់ឆ្លើយតបទៅនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

ប្រធានធនាគារពិភពលោក លោក អាចាយ បានហ្គា (Ajay Banga) បានប្រាប់ឱ្យបណ្ដាអ្នកបង្កើតគោលនយោបាយជុំវិញពិភពលោកគួរចៀសវាងការបញ្ចេញប្រតិកម្មដោយតក់ក្…

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន បង្កើនការផ្តល់ការលើកទឹកចិត្តពិសេស ដើម្បីជំរុញការលក់

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅចិន បានបង្កើនការផ្តល់ការលើកទឹកចិត្តដល់អ្នកទិញផ្ទះជាមួយនឹងការផ្តល់សំបុត្រយន្តហោះ ទូរសព្ទទំនើប iPhone និងប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ