គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន

វៀតណាមពិចារណាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត៥៦ពាន់លានដុល្លារ


រដ្ឋាភិបាលវៀតណាម កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលរត់ឆ្លងកាត់ផ្ទៃប្រទេសជាមួយការវិនិយោគក្នុងទឹកប្រាក់រហូតដល់ជិត ៥៦ពាន់លានដុល្លារ។ បើតាមផែនការ ដែលបានលើកឡើង គម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែងជាង១ពាន់៥រយគីឡូម៉ែត្រនេះ នឹងត្រូវសាងសង់ជាដំណាក់កាល ហើយរំពឹងថា សម្រាប់២ដំណាក់កាលដំបូងអាចនឹងសាងសង់រួច និងបើកឲ្យធ្វើចរាចរបាននៅក្នុងឆ្នាំ២០៣២។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
វៀតណាមពិចារណាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត៥៦ពាន់លានដុល្លារ

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមនៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែងជាង ១ពាន់ ៥ រយគីឡូម៉ែត្រទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។

ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌល​ផលិតកម្មក្នុងតំបន់កំពុងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលវៀតណាមបាននិយាយថា គម្រោង​ទាំង​មូលនៃផ្លូវ​រថភ្លើងល្បឿនលឿននេះ តាមផែនការ​នឹង​ត្រូវ​បញ្ចប់​នៅឆ្នាំ ២០៤៥ ដល់ ២០៥០ ប៉ុន្តែ សម្រាប់ការសាងសង់ ២ ដំណាក់កាលដំបូងដែលមានប្រវែងសរុប ៦៦៥ គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់វិនិយោគចំនួនជិត ២៥ ពាន់លានដុល្លារ នឹងបើកឱ្យចរាចរ​នៅត្រឹមឆ្នាំ ២០៣២។

គួរជម្រាបថា បើតាមរបាយការណ៍របស់ធនាគាពិភពលោកបានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម​បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប្រាំមួយខែចុងក្រោយ​នេះ ដោយសារតម្រូវការក្នុងស្រុក និង ការនាំចេញមានការកើនឡើង និង ការស្ទុះងើបឡើងវិញដ៏រឹងមាំនៃសេវាកម្មផ្សេងៗ។ កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករណ៍ថា នឹងកើនឡើងពីការប៉ាន់ប្រមាណដល់ ៧,៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈពេលដែលអតិផរណា​ត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាមធ្យម ៣,៨ ភាគរយក្នុងឆ្នាំនេះ៕




អត្ថបទបន្ទាប់


មេធំក្រុមហ៊ុន Tesla អួតក្ដែងៗថា ផលិតបានរថយន្តជាង៣លានគ្រឿងហើយ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសអួតក្ដែងៗ នៅលើបណ្ដាញធ្វីតទ័ររបស់លោកកាលពីថ្ងៃអាទិត្យទី ១៤ ខែ សីហា ថា គិតមកទល់ពេលន…

សេដ្ឋកិច្ចជប៉ុនកើនយឺតជាងការរំពឹងទុកនៅត្រីមាសទី២ឆ្នាំនេះ, តើមកពីហេតុអ្វី?

ទិន្នន័យថ្មីចុងក្រោយបានបង្ហាញនៅថ្ងៃចន្ទទី១៥សីហាថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញក្នុងល្បឿនយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ