ចិនឲ្យអ្នកចូលមើកអូឡាំពិកច្រើនជាងមុន

ចិនបើកឲ្យមានអ្នកចូលទស្សនាកីឡាអូឡាំពិកច្រើនជាងមុន ក្រោយបានគ្រប់គ្រងពេញដៃលើកូវីដ១៩


គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងានៅប្រទេសចិន បានសម្រេចអនុញ្ញាតឲ្យមានអ្នកចូលទស្សនាការប្រកួតកីឡាអូឡាំពិកច្រើនជាងមុន ក្រោយស្ថានភាពកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបានពេញដៃ ខណៈករណីឆ្លងប្រចាំថ្ងៃក៏បានថយចុះផងដែរ។ យ៉ាងណាមិញ វិធានការ ការពារដែលគេដាក់ចេញកន្លងមកនៅបន្តអនុវត្តតឹងរឹងដដែល ពោលគឺការញែកឲ្យដាច់ពីគ្នារវាង អ្នកទៅទស្សនា អត្តពលិក និងមន្ត្រីពាក់ព័ន្ធនឹងការប្រកួត។
ចិនឲ្យអ្នកចូលមើកអូឡាំពិកច្រើនជាងមុន
ដោយ

នៅ​ប៉ុន្មាន​ខែ​មុន​ការ​ប្រកួត ចិន​សម្រេច​មិន​លក់​សំបុត្រ​ឲ្យ​សាធារណជន​ចូល​ទស្សនា​ឡើយ សូ​ម្បី​តែ​ប្រជាជន​ក្នុងស្រុក ខណៈ​អ្នកគាំទ្រ​នៅ​ក្រៅប្រទេស​ក៏​មិន​អាច​ធ្វើ​ដំណើរ​មក​គាំទ្រ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​បាន​ដែរ​។ នេះ​ក៏​ដោយសារ​តែ​គោលនយោបាយ​ទប់ស្កាត់​កូ​វី​ដ​១៩​ដ៏​តឹងរ៉ឹង ពី​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​។

ប៉ុន្តែ​ចាប់តាំងពី​ការ​ប្រកួត​បាន​ចាប់ផ្តើម​កាលពីដើម​ខែកុម្ភៈ​មក ចិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ចំនួន ៣០%​នៃ​ទំហំ​ទីតាំង​ប្រកួត​សរុប ខណៈ​អ្នកគាំទ្រ​ទាំង​៣០%​ដែល​អាច​ចូល​ទស្សនា គឺ​សុទ្ធ​សឹង​ជា​ក្រុម​គោលដៅ ដែល​អាជ្ញាធរ​កំណត់ នឹង​មាន​សិទ្ធិ​ទទួល​បាន​សំបុត្រ​ចូល​ទស្សនា​។

យ៉ាងណាមិញ សម្រាប់​ជំហាន​បន្ទាប់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​៣០% ផ្អែក​ទៅ​តាម​ស្ថានភាព និង​តម្រូវការ​ជាក់ស្តែង​។ នេះ​ក៏​ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​រដ្ឋធានី​ប៉េ​កាំ​ង ជាទី​ដែល​ទទួល​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រួច​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក ហ័​ង ឈុ​ន ប្រធាន​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​។ 

អ្នក​ទស្សនា​នឹង​ត្រូវ​បាន​បំបែកចេញ​ឆ្ងាយ​ពី​អត្ត​ព​លិ​ក និង​មនុស្ស​ផ្សេង​ទៀត ការ​ចេញចូល​កន្លែង​ប្រកួត ត្រូវ​មាន​ច្រក​ទ្វារ​ជាក់លាក់ ហើយ​ត្រូវ​អង្គុយ​នៅ​ក្នុង​តំបន់​ដែល​គេ​បាន​កំណត់​រួច​ជា​ស្រេច​។ អ្នក​ទស្សនា ក៏​នឹង​ត្រូវធ្វើ​តេស្ត​ស្វែងរក​ជំងឺ​កូ​វី​ដ​១៩ ជា​ប្រចាំ និង​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព​ជា​រឿយ​ៗ​ផង​ដែរ​។

បើ​តាម​អ្នកនាំពាក្យ​របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​តែ​ម្តង​ឲ្យ​ដឹង​ដែរ​ថាស អ្នក​ទស្សនា នឹង​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ បន្ទាប់​ពី​ទស្សនាការ​ប្រកួត​ចប់ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ឬ​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស​ច្រើន​កុះករ​ឡើយ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៨​ខែកុម្ភៈ​ស​ប្តា​ហ៍​នេះ អ្នក​រៀបចំ​កម្ម​វី​ធី​អូ​ឡាំ​ពិ​ក​ប៉េ​កាំ​ង បាន​ប្រកាស​ថា មិន​មាន​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩​នាំ​ចូល​ថ្មី​ៗ​ទៀត​នោះ​ទេ ប៉ុន្តែ​មាន​៦​ករណី ត្រូវ​រក​ឃើញ​នៅ​តំបន់​ស្នាក់​របស់​បុគ្គលិក និង​អត្ត​ព​លិ​ក ដែល​នេះ​ជា​អត្រា​ទាប​បំផុត​ក្នុង​ពេល​២​ស​ប្តា​ហ៍​មកនេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីមិនប្តូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់ឡើយ ហើយបន្តប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ

ព័ត៌មាន
អូស្ត្រាលីមិនមានបំណងប្តូរឈ្មោះការិយាល័យតំណាងរបស់កោះតៃវ៉ាន់នៅក្នុងប្រទេសខ្លួននោះទេ ហើយទីក្រុងកង់បេរ៉ា នៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិន…

ក្រុមហ៊ុនតៃវ៉ាន់ Foxconn វិនិយោគរួមជគ្នាជាមួយក្រុមហ៊ុនប្រេងឥន្ទនៈថៃ PTT ផលិតរថយន្ដអគ្គិសនីនៅឆ្នាំ ២០២៤

ព័ត៌មាន
ការវិនិយោគរថយន្ដអគ្គិសនីនៅក្នុងប្រទេសថៃកំពុងចាប់ផ្ដើមបោះជំហាននាំមុខគេនៅក្នុងតំបន់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនកំពុងមានផែនការវិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ