វិស័យវាយនភណ្ឌ

តើវៀតណាមអាចសម្រេចគោលដៅនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ឱ្យបាន៤៤ពាន់លានដុល្លារនៅឆ្នាំនេះដែរ ឬទេ?


ខុសពីឆ្នាំ២០២៣ ដែលខ្វះការបញ្ជាទិញសម្រាប់ការនាំចេញ បណ្ដាក្រុមហ៊ុនសហគ្រាសនាំចេញផលិតផលវាយនភណ្ឌ និងសម្បៀកបំពាក់នៅប្រទេសវៀតណាម ទទួលបានការបញ្ជាទិញពេញមួយឆ្នាំ២០២៤ ដែលអាចឈានទៅរកការសម្រេចគោលដៅនាំចេញឱ្យបាន៤៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យវាយនភណ្ឌ
ដោយ

ទិន្នន័យផ្លូវការពីសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានបង្ហាញថា បណ្ដាក្រុមហ៊ុនសហគ្រាសនាំចេញផលិតវាយនភណ្ឌ និសម្លៀកបំពាក់នៅប្រទេសវៀតណាម ទទួលបានការបញ្ជាទិញពេញរហូតដល់ដំណាច់ឆ្នាំនេះ ហើយក្រុមហ៊ុនសហគ្រាសមួយចំនួនថែមទាំងទទួលបានការបញ្ជាទិញសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២៥ ជាបណ្ដើរៗផងដែរ ហើយក្នុងនោះក្រុមហ៊ុនខ្លះរំពឹងទទួលបានកំណើនប្រាក់ចំណូលចន្លោះពី១០%ទៅ២០%សម្រាប់ឆ្នាំ២០២៤ នេះ។

លោក ទ្រួង វ៉ាន់ កាំ (Truong Van Cam) អនុប្រធានសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាមបានលើកឡើងថា ភាគច្រើននៃការកើនឡើងការបញ្ជាទិញនេះគឺដោយសារការផ្លាស់ប្តូរគោលដៅបញ្ជាទិញចេញពីបណ្ដាប្រទេសផ្សេងៗមករកវៀតណាម ពោលគឺមិនមែនដោយសារតម្រូវការក្នុងទីផ្សារកើនឡើងនោះទេ។

លោកបានពន្យល់ថា បន្ទាប់ពីធនាគារកណ្តាលអាម៉េរិកបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,៥%កាលពីដើមខែកញ្ញា ហើយអតិផរណាបានធ្លាក់ចុះនៅក្នុងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប តម្រូវការរបស់អតិថិជនជាអ្នកប្រើប្រាស់បានកើនឡើងនៅក្នុងទីផ្សារនាំចេញធំៗទាំងពីររបស់វៀតណាម។ លោករំពឹងថា ការបញ្ជាទិញសម្រាប់ការនាំចេញនឹងកើនឡើងបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

លោក ទ្រួង វ៉ាន់ កាំ (Truong Van Cam) បានគូសរំលេចទៀតថា គ្រោះធម្មជាតិ និងអស្ថិរភាពនៅក្នុងប្រទេសមួយចំនួនកំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនសហគ្រាសវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម ទទួលបានការបញ្ជាទិញកាន់តែច្រើន ហើយថា ពិធីបុណ្យផ្សេងៗ កម្មវិធីលក់បញ្ចុះតម្លៃ និងថ្លៃដឹកជញ្ជូនទាបនឹងជំរុញការលក់បន្ថែមទៀតនៅចុងឆ្នាំនេះ។

សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាមបានរាយការណ៍ថា ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម សម្រេចជាង៣២ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល៩ខែឆ្នាំ២០២៤ នេះ ពោលគឺកើនឡើង៩,២%បើធៀបនឹងឆ្នាំមុន។ ហើយដោយរដូវកាលវិស្សមកាលដ៏មមាញឹកនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ គោលដៅនាំចេញចំនួន៤៤ពាន់លានដុល្លារអាម៉េរិករបស់ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាមសម្រាប់ឆ្នាំ២០២៤ អាចនឹងសម្រេចបានដោយរលូន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ម្នាក់ស្នើឱ្យស៊ើបអង្កេតលើមហាសេដ្ឋី អេឡិន ម៉ាស ពាក់ព័ន្ធការផ្តល់ថវិកា១លានដុល្លារក្នុង១ថ្ងៃជួយគាំទ្រលោក ត្រាំ

អភិបាលរដ្ឋផេនស៊ីលវ៉េនៀ (Pennsylvania) លោក ចូស សាភីរ៉ូ (Josh Shapiro) បានស្នើឱ្យអនុវត្តច្បាប់ស៊ើបអង្កេតលើមហាសេដ្ឋីលោក អេឡិន ម៉ាស ដែល…

ចិនបង្កើនទិញប្រេងពីម៉ាឡេស៊ី ខណៈតម្លៃប្រេងត្រូវបានរំពឹងថា នឹងហក់ឡើងដល់ជាង១០០ដុល្លារក្នុង១ធុងបារ៉ែល

ទិន្នន័យពន្ធគយរបស់ចិន បានបង្ហាញថា ប្រទេសចិនបានបង្កើនការនាំចូលប្រេងឆៅពីប្រទេសម៉ាឡេស៊ីជាង១៧% កាលពីខែកញ្ញា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ