ប្រទេសវៀតណាម

កង្វះវិស្វករជំនាញអាចប៉ះពាល់ដល់ផែនការរបស់អាមេរិកក្នុងការប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលផលិតកម្មបន្ទះឈីប


កង្វះវិស្វករដ៏រ៉ាំរ៉ៃក្នុងប្រទេសវៀតណាមកំពុងលេចចេញជាបញ្ហាប្រឈមដ៏សំខាន់ចំពោះកំណើន នៃឧស្សាហកម្មឧបករណ៍បន្ទះសៀគ្វីអេឡិចត្រូនិច ដែលហៅថា semiconductor និងចំពោះផែនការរបស់សហរដ្ឋអាមេរិកក្នុងការជួយអភិវឌ្ឍប្រទេសអាស៊ីអាគ្នេយ៍មួយនេះឲ្យទៅជា មជ្ឈមណ្ឌលផលិតកម្មបន្ទះឈីប ដើម្បីការពារប្រឆាំងនឹងហានិភ័យនៃការផ្គត់ផ្គង់ ដែលទាក់ទងនឹងប្រទេសចិន។
វៀតណាមប្រឈមមុខនឹងកង្វះវិស្វករជំនាញខាងឧស្សាហកម្មបន្ទះឈីប
ដោយ

ឧបករណ៍បន្ទះសៀគ្វីអេឡិចត្រូនិច ដែលគេហៅ semiconductors ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់មួយ នៅពេលដែលប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្វើទស្សនកិច្ចនៅទីក្រុងហាណូយនៅថ្ងៃទី ១០ ខែកញ្ញា ដោយមានគោលដៅលើកកម្ពស់ទំនាក់ទំនងជាផ្លូវការរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីរដ្ឋបាលអាមេរិកបាននិយាយថា លោក ចូ បៃដិន នឹងផ្តល់ការគាំទ្រដល់ប្រទេសវៀតណាម ដើម្បីជំរុញផលិតកម្មបន្ទះឈីបរបស់វៀតណាម ដោយសារតែ semiconductors ជាឧបករណ៍ យុទ្ធសាស្ត្រ នៅក្នុងការរត់ប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាជាមួយនឹងប្រទេសចិន ។
ការជំរុញទំនាក់ទំនងផ្លូវការ ដែលផ្តល់អាទិភាពលើផលិតកម្មឧបករណ៍នេះ អាចនាំមកនូវការវិនិយោគឯកជនថ្មីតម្លៃរាប់ពាន់លានដុល្លារ និងការគាំទ្រមូលនិធិសាធារណៈមួយចំនួន ដល់ឧស្សាហកម្ម semiconductor របស់វៀតណាម ប៉ុន្តែមន្ត្រីឧស្សាហកម្ម អ្នកវិភាគ និងអ្នកវិនិយោគបាននិយាយថា ក្រុមអ្នកជំនាញ ដែលបានទទួលការបណ្តុះបណ្តាលតិចតួច នឹងក្លាយជាឧបសគ្គដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសនេះ។
លោក វូ ធូ ថាញ់ ( Vu Tu Thanh) ប្រធានការិយាល័យទីផ្សារវៀតណាមនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន- អាមេរិកបាននិយាយថា ចំនួនវិស្វករផ្នែក hardware ដែលវៀតណាមមានគឺទាបជាងអ្វី ដែលត្រូវការដើម្បីគាំទ្រការវិនិយោគរាប់ពាន់លានដុល្លារ ។
លោក ថាញ់ បាននិយាយថា ប្រទេសដែលមានប្រជាជនជាង ១០០ លាននាក់មួយនេះ មានវិស្វករផ្នែក Hardware ដែលបានទទួលការបណ្តុះបណ្តាលត្រឹមតែ ពី ៥០០០ ទៅ ៦០០០នាក់ប៉ុណ្ណោះ សម្រាប់ផ្នែកបន្ទះឈីប ធៀបនឹងតម្រូវការ ដែលរំពឹងទុក មានចំនួនរហូតដល់ពី ២ ម៉ឺនទៅ ៥ ម៉ឺននាក់នៅក្នុងរយៈពេលមួយទស្សវត្សរ៍។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហង ឃ្វៀន ( Hung Nguyen) អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ នៅសាកលវិទ្យាល័យវៀតណាមមួយ បាននិយាយថា វៀតណាមក៏មានហានិភ័យ នៃការផ្គត់ផ្គង់មិនគ្រប់គ្រាន់នូវចំនួនវិស្វករផ្នែក Software បន្ទះឈីបផងដែរ ។
ក្រសួងទទួលបន្ទុកការងារ អប់រំ ពត៌មាន បច្ចេកវិទ្យា និងកិច្ចការបរទេសរបស់វៀតណាមមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើបញ្ហាព្រួយបារម្ភនេះទេ ដោយគេគ្រាន់តែដឹងថា ឧស្សាហកម្ម semiconductor របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាន នាំចេញទៅសហរដ្ឋអាមេរិកមានតម្លៃជាង៥០០លានដុល្លារជារៀងរាល់ឆ្នាំ ។
មកដល់ពេលនេះលើផ្នែកឧស្សាហកម្ម semiconductors ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់។ តូលេខបានបង្ហាញថា ប្រទេសចិន កាន់កាប់ផលិតកម្ម semiconductors នេះរហូតដល់ទៅ ៤០ ភាគរយ ខណៈដែលកោះតៃវ៉ាន់ គឺប្រមាណជា ២៧ ភាគរយ ។




អត្ថបទបន្ទាប់


រដ្ឋកំពុងគិតគូដាក់ចេញគោលការណ៍បន្ធូរបន្ថយ ដើម្បីឲ្យអ្នកប្រកបរបរក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ

ស្ថិតក្នុងបរិបទដែលពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ចសាកល ពោលនៅអំឡុងឆ្នាំ២០២២ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសាច់ប្រាក់ឧបត្ថម្ភមួយចំនួន…

ប្រទេសអាស៊ានចំនួន៣ តវ៉ាប្រឆាំងនឹង ផែនទីថ្មីរបស់ចិននៅសមុទ្រចិនខាងត្បូង

ប្រទេសអាស៊ានចំនួនបី គឺ ហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាម រួមទាំង កោះតៃវ៉ាន់ផងនោះ បានច្រានចោលមិនទទួលស្គាល់ទាំងស្រុង ចំពោះផែនទីដែលខ្លួនថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ