Advertisement
Advertisement
Advertisement
ដំណក់ប្រេង​លើកដំបូង​របស់​កម្ពុជា

ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា KrisEnergy ស្នើពន្យារពេលបូមប្រេង ព្រោះតែកូវីដ-១៩


ដំណើរការប្រតិបត្តិការបូមប្រេង ប្លុក A របស់ក្រុមហ៊ុន KrisEnergy កំពុងត្រូវបានខកខានបន្ទាប់ពីក្រុមហ៊ុនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យពន្យារពេលនៃប្រតិបត្តិការបូមប្រេងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសម្អាងលើហេតុផលថា ក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាប្រឈម ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ
Advertisement

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួងរ៉ែ និងថាមពល​បានគូស​បញ្ជាក់​នៅថ្ងៃទី ១៦ ខែវិច្ឆិកាថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​សំណើ​សុំ​ពន្យារពេល​បូមប្រេង​របស់​ក្រុមហ៊ុន​ KrisEnergy​ ហើយដំណើរ​ការ​ពិនិត្យ​សម្រេចនេះ អាចនឹង​ដឹងលទ្ធផលថា តើគួរតែ​អនុញ្ញាត ឬយ៉ាងណា គឺប្រហែល​ជា ២ទៅ៣ ថ្ងៃខាង​មុខទៀត។

ឯកឧត្តមបញ្ជាក់ថា តាមការ​ប្រកាស​ជូនដំណឹង​របស់ ​ក្រុមហ៊ុន​ KrisEnergy​ តំណត់ប្រេង​ ដែលអាចទាញ​យកមក​បានដំបូង គឺក្នុងខែ​តុលា ឆ្នាំ២០២០ នេះ ប៉ុន្តែដោយ​ហេតុថា មាន​បញ្ហា​កូវីដ-១៩ ក្រុមហ៊ុននេះ បានសម្រេច​ស្នើសុំ​ពន្យារការផលិត​ប្រេង​រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ​២០២០ នេះ។

ឯកឧត្តម​អះអាង​បន្តថា ពេលវេលា​ស្នើសុំ​ពន្យារពេលនេះ មិនជាយូរប៉ុន្មាន​នោះឡើយ ហើយបើ​គិតពីទំហំ​នៃផល​ប៉ះពាល់​ក៏ជាមិន​ធំដុំ​នោះដែរ ខណៈ​បច្ចុប្បន្ន​អ្វីៗ​ជាចម្បង​នៃក្រុមហ៊ុន​នេះ រាប់ទាំង​សម្ភារ និងបុគ្គលិក​ភាគច្រើន គឺក្រុមហ៊ុន​មានរួច​ជាស្រេច​អស់ហើយ ហើយក្រុមហ៊ុន​ក៏កំពុង​ធ្វើការ​ខួងអណ្តូង​បណ្តើរៗ សង្ឃឹមថា ក្រុមហ៊ុន​អាចនឹង​បូមប្រេង​បានក្នុង​ពេល​ឆាប់ៗ​នេះ។

សូមជម្រាបថា កម្ពុជាបាន​បែងចែក​ប្លុក ស្វែងរុក​រក​ប្រេងកាត​ជាចំនួន ២៥កន្លែង នៅក្នុង​ដែន​សមុទ្រ និងដែនគោក។ ក្នុងនោះ ដែន​សមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង ៤តំបន់​នៅដែន​សមុទ្រ​ទាមទារ ត្រួតគ្នា​រវាង​កម្ពុជា-ថៃ។

ទោះយ៉ាងណា បើតាម​ឯកឧត្តម ជៀប សួរ ក្នុងអំឡុង​ពេលនេះ​ដែរ ដំណើរ​ការ​សាងសង់​រោងចក្រ​ផលិត​ប្រេងកាត​មួយ​កន្លែង​នៅកម្ពុជា ក៏បានផ្អាក​ដំណើរការ​សកម្មភាព​របស់ខ្លួន​មួយរយៈ​ហើយដែរ ដោយសារតែ​ដៃគូវិនិយោគ​ជាមួយគ្នា​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី គឺជា​ក្រុមហ៊ុន​រុករក​ប្រេងកាត និងឧស្ម័ន​ឯករាជ្យ​មួយ ដែលផ្តោត​សំខាន់ លើ​ការរុករក អភិវឌ្ឍ និងផលិត​ប្រេងកាត និងឧស្ម័ន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ជុំវិញតម្រូវ​ការប្រេង​នៅកម្ពុជា ឯកឧត្តម ជៀប សួរ បញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅ​កម្ពុជា​បានចូល​ប្រេង​ពីក្រៅប្រទេស​ប្រមាណ ៣លានតោន ដោយ​បូកបញ្ចូល​ទាំងប្រេង​សាំង ប្រេងម៉ាស៊ូត និងឧស្ម័ន​ LPG។ ទោះយ៉ាងណា នៅក្នុង​ឆ្នាំនេះ​បរិមាណ​នាំចូល​ប្រេង​អាចនឹង​ថមថយ​បន្តិច ខណៈរោងចក្រ​ក្នុងស្រុក​មួយចំនួន​បានផ្អាក​សកម្មភាព​ផលិត ដោយសារតែ​បញ្ហា​កូវីដ-១៩ ដែលវា​បាន​ធ្វើឲ្យ​តម្រូវការ​ប្រេង​មាន​ការថយចុះ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជា នឹងអាចស្រូបទាញប្រយោជន៍អ្វីខ្លះ ពីកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំ RCEP?

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជារំពឹងខ្ពស់ក្នុងការទទួលបានអត្ថប្រយោជន៍​​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្នាក់តំបន់ដ៏ធំជាងគេម...

ពលរដ្ឋវៀតណាមរស់នៅអាមេរិក រកចំណូលបាន ៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ

ព័ត៌មាន
ពលរដ្ឋវៀតណាមកាត់អាមេរិកាំង ដែលកំពុងបើកដំណើរការអាជីវកម្មជាង ៣សែនកន្លែង នៅក្នុងសហរដ្ឋអាមេរិក និងរកចំណូលបានប្រមាណ ៣៥ពាន់លានដុល្លារអា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ