វៀតណាមនឹងសង្គ្រាមពាណិជ្ជកម្ម

វៀតណាម រងផលប៉ះពាល់តិចតួចបំផុត ពីសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន


សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺ អាមេរិក និងចិន មិនទាន់បានបិទបញ្ចប់ទៅតាមការគ្រោងទុកនោះទេ ផ្ទុយទៅវិញបែរជា កាន់តែពុះកញ្រ្ជោលឡើង ទាំងការបន្ថែមពន្ធទៅលើ ទំនិញ នាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ព្រមទាំងមាន ការបិទផ្លូវអាជីវកម្មរបស់ ក្រុមហ៊ុនឯកជន ថែមទៀតផង។ អ្នកវិភាគជាច្រើន បានអះអាងថា ប្រទេសវៀតណាម រងផលប៉ះពាល់តិចតួចបំផុត ពី សង្គ្រាមពាណិជ្ជនេះ ហើយអាចនឹងចំណេញពី ការវិនិយោគរបស់ក្រុមហ៊ុនឯកជន ដែលប្តូរទីតាំងមក ប្រទេសវៀតណាម ដើម្បីគេចវេះ ពីការតម្លើងពន្ធនោះ។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)
ដោយ

របាយការណ៍​មួយពី ក្រុមហ៊ុនមូលបត្រ MB Securities បានបង្ហាញ​ឲ្យដឹងថា ប្រទេសវៀតណាម ទទួល​ឥទ្ធិពលអវិជ្ជមាន​តិចជាងគេ ក្នុងចំណោម​បណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន​ ដោយសារតែ ការ​ផ្គត់ផ្គង់វត្ថុធាតុ​ដើមរបស់​វៀតណាម សម្រាប់​ប្រទេសចិន នាំចេញទៅ​អាមេរិក ដែលទទួល​រងការដាក់​គំនាប​ពន្ធពី អាមេរិកនោះ គឺមានត្រឹមតែ ២ភាគរយ​ប៉ុណ្ណោះ នៃការនាំចេញ​សរុបរបស់​វៀតណាម។

ងាកទៅមើល ការផ្គង់ផ្គង់​ទំនិញរបស់​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី សម្រាប់​ប្រទេស​ចិន នាំចេញទៅ អាមេរិក មានផល​ប៉ះពាល់ខ្លាំង ដោយសារតែ ទំនិញនោះ លើសពី ១១ភាគរយ នៃការនាំ​ចេញសរុប​របស់​ប្រទេស​ទំាង ៣ទៅទៀត។

របាយការណ៍​ក្រុមហ៊ុន​មូលបត្រ MB Securities  ដដែល បាន​បញ្ជាក់ដែរថា សង្គ្រាម​ពាណិជ្ជកម្ម អាចនឹងធ្វើ​ឲ្យ កំណើនសេដ្ឋកិច្ច​អាមេរិក និងចិន ថយចុះ ជាហេតុនាំ​ឲ្យ ប៉ះពាល់ដល់ វៀតណាម ដែរ ព្រោះតម្រូវការ​ផលិតផល​វៀតណាម នៅលើទីផ្សារ​អាមេរិក​ ចិន ក៏ថយចុះដូចគ្នា។

ក្នុងឆ្នាំ ២០១៨ ប្រទេស​វៀតណាម នាំចេញ​ទំនិញ​តម្លៃជាង ៩០ពាន់លាន​ដុល្លារអាមេរិក ទៅកាន់​ប្រទេស​អាមេរិក និង ចិន ដែល​ស្មើនឹង ៣៧ភាគរយ​នៃការនាំចេញ​សរុបរបស់​វៀតណាម។

យ៉ាងណាមិញ វៀតណាម អាចប្រឈម​នឹងមុខ​នឹងបញ្ហា ព្រោះទំនិញ​វៀតណាម​ដែលនាំចេញ​ទៅអាមេរិក ភាគច្រើន​ប្រើវត្ថុធាតុដើម​ពី ចិន ហើយនេះ​ជាឱកាស ដែលអាមេរិក អាចតម្លើង​ពន្ធលើ ផលិតផល​វៀតណាម ដើម្បីដាក់​សម្ពាធ​ទៅលើ ចិន ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាម​ពាណិជ្ជកម្មនេះ បានបើក​ឱកាសឲ្យ វៀតណាម ក្លាយជា ប្រទេស​នាំចេញ ជំនួសចិន បានមួយ​ផ្នែកធំ ហើយបាន​បើកចំហរទីផ្សារ និងចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ថែមទៀតផង ដែលធ្វើឲ្យ វៀតណាម ក្លាយជាគោលដៅ​ដ៏ល្អ សម្រាប់ក្រុម​ហ៊ុន​ឧស្សាហកម្ម​ផលិត និងនាំចេញ។

របាយការណ៍ខាងលើ ក៏បានបញ្ជាក់​ទៀតថា ប្រទេសវៀតណាម ក៏បានផលិត​ទំនិញជាច្រើន ដូចទៅ​នឹងទំនិញ ដែលប្រទេសចិន បាននាំចេញ ដូចជា កុំព្យូទ័រ ទូរស័ព្ទ សម្លៀកបំពាក់ និងវាយនភណ្ឌ។

បើសិនជា វៀតណាម អាចចាប់យក​ឱកាសពី សង្គ្រាមពាណិជ្ជកម្ម បានល្អ វៀតណាមអាចនឹង​ក្លាយទៅជា រោងចក្រពិភពលោក ដោយសារតែ​ផលប៉ះពាល់ពី​សង្គ្រាមនេះ គឺមានរយៈពេល​ខ្លី រីឯផល​ប្រយោជន៍ពី ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត ដែលបានចូលមក​វៀតណាម​វិញ គឺមានរយៈពេល​វែង៕

None



អត្ថបទបន្ទាប់


ប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងការវិនិយោគវិស័យសំណង់នៅកម្ពុជា?

គិតចាប់ពីឆ្នាំ ២០០០ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០១៩នេះ មានប្រទេសចំនួន ២១ ដែលបានបោះទុនវិនិយោគនៅក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងចំណោមនោះ…

ប្រទេសអ្នកផលិតប្រេងពិភពលោក នឹងកាត់បន្ថយផលិតកម្មប្រេងឆៅ

ក្រោយពេលដែល តម្លៃប្រេងឆៅលើទីផ្សារពិភពលោក នៅតែបន្តធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ រីឯតម្រូវការប្រើប្រាស់ កាន់តែថមថយចុះ ផលិតកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ