តាមការស្ទង់មតិដដែលនេះ បានឲ្យដឹងថា សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល គឺមានអត្រា សហគ្រាសធុនតូច និងមធ្យម ត្រឹមតែ៣៦% ប៉ុណ្ណោះ ដែលមានផែនការវិនិយោគ ដោយមិនគិតពីបញ្ហាកូវីដ-១៩។ សម្រាប់វៀតណាម គឺមាន សហគ្រាសធុនតូច និងមធ្យម ៦៣% មានផែនការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា, មាន ៣៧% ទៀត វិនិយោគនៅក្នុងផ្នែកគ្រឿងយន្ដ និងរោងចក្រ ខណៈដែល ៤៩%ទៀត វិនិយោគនៅក្នុងការអភិវឌ្ឍជំនាញរបស់បុគ្គលិក។
ការស្ទង់មតិនេះ បានឲ្យដឹងទៀតថា មានសហគ្រាសធុនតូច និងមធ្យម នៅវៀតណាម ៤៦% បានពន្យារផែនការវិនិយោគ ដោយសារតែបញ្ហាកូវីដ-១៩ ខណៈដែលមាន២%ទៀត បានឲ្យដឹងថា គឺមិនមានផែនការអ្វីទាំងអស់។
ការស្ទង់មតិនេះ គឺបានធ្វើឡើងលើសហគ្រាសធុនតូច និងមធ្យមចំនួន ១ពាន់សហគ្រាស ក្នុងប្រទេសចំនួន ៥ គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។
មាន៩០% នៃសហគ្រាសធុនតូច និងមធ្យមនៅវៀតណាម បានរំពឹងថា ប្រាក់ចំណូលរបស់ពួកគេក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ ដោយសារតែរងផលប៉ះពាល់ដោយសារកូវីដ-១៩.។
ប្រទេសវៀតណាមមានកម្រិតពិន្ទុខ្ពស់បំផុត ៦៨% សម្រាប់វិធានការណ៍របស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ បន្ទាប់មក គឺប្រទេសថៃ មាន ៤៧% និងឥណ្ឌូនេស៊ី មាន ៤៥%។
តាមការស្ទង់មតិបានបង្ហាញទៀតថា មាន៥២% នៃសហគ្រាសធុនតូច និងមធ្យមនៅវៀតណាម បានបង្ហាញពីសុទិដ្ឋិនិយមអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ខណៈដែលមាន២២% គឺមានទុទិដ្ឋិនិយម ហើយ២៦%ទៀត គឺពួកគេបញ្ជាក់ថា មិនទាន់ដឹងប្រាកដនៅឡើយ៕