សង្រ្គាមទីផ្សារប្រេងឆៅលើពិភពលោក

សង្គ្រាមទីផ្សារប្រេងឆៅសកលលោក បានទាញតម្លៃប្រេងចុះថោក មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជិត ៣០ឆ្នាំ


តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក កំពុងតែបន្តធា្លក់ចុះខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ៣០មកហើយនោះ ដោយសារតែប្រទេសកំពូលផលិតប្រេងយក្សៗ អារ៉ាប៊ីសាអ៊ូឌីត ប្រកាសសង្គ្រាមលើតម្លៃប្រេង ជាមួយនិងប្រទេសរុស្ស៊ី ដោយសម្រេចកាត់បន្ថយថ្លៃប្រេងឲ្យចុះទាប និងបញ្ចេញស្តុកប្រេងយ៉ាងហូរហៀរ ទៅក្នុងទីផ្សារដែលកំពុងតែបាត់បង់តម្រូវការ ដោយសារតែមេរោគកូវីដ ១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
តម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះគួរឲ្យភ្ញាក់ផ្អើល ខណៈឥទ្ធិពលមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរ ()
ដោយ

ស្រប​ពេល​មេរោគ​កូ​វី​ដ ១៩ កំពុង​វាយប្រហារ​ដល់​តម្រូវការ​ប្រើប្រាស់​ប្រេង​ឆៅ នៅ​លើ​ទីផ្សារ​សកល ដែល​បាន​ទាញ​តម្លៃ​ប្រេង ឲ្យ​ចុះថោក​រួច​ម្តង​ទៅ​ហើយ​នោះ នៅ​ពេល​នេះ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ជា​អ្នក​នាំ​ចេញ​ប្រេង​ធំ​ជាងគេ​បង្អស់​លើ​សកលលោក បាន​សម្រេច​កាត់​បន្ថយថ្លៃ​លក់​ជា​ផ្លូវការ សម្រាប់​ខែមេសា ខាង​មុខ ដោយ​បញ្ចុះ​ថ្លៃ ៦​ដុល្លារ ទៅ ៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល សម្រាប់​គ្រប់​ប្រភេទ​ប្រេង​ទាំងអស់​។

ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់ ប្រទេស​រុ​ស្ស៊ី ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ជាងគេ​លំដាប់​ទី ២ និង​ជា​អ្នកដឹកនាំ​សម្ព័ន្ធ​ចរចារ​ជាមួយនឹង អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC ដើម្បី​ជួយ​ស្រោចស្រង់​តម្លៃ​ទីផ្សារ​ប្រេង​ឡើង តែ​ប្រទេស​រុ​ស្ស៊ី មិន​ចូលរួម​កាត់​បន្ថយ​ផលិតផល​កម្ម​ប្រេង បែរជា​សម្រេច​ដើរ​ចេញពី​ការ​ចរចារ​នេះ​។

លើស​ពី​នេះ​ទៅ​ទៀត អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត គ្រោង​នឹង​ជម្រុញ​ផលិត​ប្រេង​លើស​ពី ១០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ខែមេសា ខាង​មុខ បន្ទាប់​ពី​កិច្ចសន្យា​ផ្គត់ផ្គង់​រវាង អង្គការ OPEC និង​រុ​ស្ស៊ី ត្រូវ​បាន​បញ្ចប់​ក្នុង​ដំណាច់​ខែមីនា​នេះ​។

សម្រាប់​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែមីនា ឆ្នាំ​២០២០ បាន​បន្ត​ធ្លាក់​ចុះ​ដូច​ជា ទីផ្សារ Brent របស់​អង់គ្លេស ថយ​ចុះ​ប្រមាណ ៣១% មក​នៅ​ត្រឹម ៣១​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អា​មេ​រិ​ក West Texas Intermediate ថមថយ​ប្រមាណ ២៧% មក​នៅ​ត្រឹម ៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន តាំងពី​ឆ្នាំ ១៩៩១​មក​ម្ល៉េះ​។

សូម​ជម្រាប​ថា ដោយសារ​តែ មេរោគ​កូ​វី​ដ ១៩ បាន​ឆ្លង​រីក​រាលដាល​ទៅ​បណ្តា​ប្រទេស​ជា​ច្រើន ជា​ពិសេស អា​មេ​រិ​ក អ៊ី​តា​លី និង​កូរ៉េ​ខាងត្បូង បាន​ធ្វើ​ឲ្យ តម្រូវការ​ប្រេង​ធ្លាក់​ចុះ ខណៈ​ការ​ផលិត​ប្រេង​ឆៅ​ទូ​ទាំង​សកល នឹង​ផ្គត់ផ្គង់​លើស​ពី​តម្រូវ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ចុះថោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក លើកលែងពន្ធនាំចូលលើឧបករណ៍ការពារមេរោគកូវីដ១៩ ផលិតដោយប្រទេសចិន

ព័ត៌មាន
មន្ត្រីពាណិជ្ជកម្មអាមេរិក បានធ្វើការលើកលែងពន្ធចំពោះ ឧបករណ៍ប្រើប្រាស់ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ ដូចជា ម៉ាស់មុ…

សម្តេច ហ៊ុន សែន ស្នើ៣ចំណុច ដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់បុរី សហគ្រាស រោងចក្រយោគយល់

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ មិនឲ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារ ជាមួយកម្មករនិយោជិត ក្នុងអំឡុងពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ