តំបន់ត្រីកោណអភិវឌ្ឍន៍

វៀតណាមវិនិយោគជិត៤ពាន់លានដុល្លារនៅតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយកម្ពុជា និងឡាវ


វៀតណាមបានបោះទុនវិនិយោគជិត៤ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងរហូតដល់១១០គម្រោងនៅតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសទាំង៣ គឺវៀតណាម កម្ពុជា និងឡាវ។ តើមានកត្តាអ្វីខ្លះជំរុញឱ្យវៀតណាមបោះទុនយ៉ាងសម្បើម ដើម្បីអភិវឌ្ឍន៍គម្រោងនៅតំបន់ត្រីកោណនេះ?
តំបន់ត្រីកោណអភិវឌ្ឍន៍
ដោយ

សារព័ត៌មាន The Vietnam News បានរាយការណ៍ថា វៀតណាមបានបោះទុនជិត៤ពាន់លានដុល្លារអាម៉េរិក អភិវឌ្ឍន៍គម្រោងចំនួន១១០គម្រោងនៅតំបន់ព្រំដែនរួមគ្នា ដែលមានឈ្មោះថា តំបន់ត្រីកោណអភិវឌ្ឈន៍របស់ប្រទេសទាំង៣ គឺវៀតណាម កម្ពុជា និងឡាវ។ ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងចំនួន៦៥គម្រោង ដែលមានតម្លៃជាង២ពាន់លានដុល្លារ ស្ថិតក្នុងប្រទេសឡាវ និង៤៥គម្រោងដែលមានតម្លៃជិត១ពាន់៧រយលានដុល្លារ ស្ថិតនៅកម្ពុជា។ សម្រាប់វៀតណាមវិញ គឺបានទាក់ទាញវិនិយោគទុនបរទេសមកពី៣០ប្រទេស​ ជាមួយគម្រោង៥២១គម្រោង ដែលមានទឹកប្រាក់ជាង៦ពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងគម្រោងទាំងនេះ ក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញថា គម្រោងទាំងនេះគឺមាននៅខេត្តចំនួន១៣ ដោយក្នុងនោះនៅខាងភាគីវៀតណាម គឺមាន៥ខេត្ត នៅឡាវមាន៤ខេត្ត និងនៅកម្ពុជា មាន៤ខេត្ត រួមមាន ស្ទឹងត្រែង រតនគិរីគីរី មណ្ឌលគិរី និងក្រចេះ។ គម្រោងវិនិយោគនៅក្នុងខេត្តទាំង១៣នេះ គឺស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម ថាមពលស្អាត ការជីកយករ៉ែ និងទេសចរណ៍។

ជុំវិញគម្រោងទាំងនេះ លោក វូ វាន់ ជុង (Vũ Văn Chung)នាយកទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគវៀតណាមបាននិយាយថា ប្រទេសទាំងបីចាំបាច់ត្រូវបង្កើតការលើកទឹកចិត្តជាក់លាក់ សម្រាប់តំបន់សេដ្ឋកិច្ចសង្គម ដែលជួបការលំបាក ហើយខេត្តដែលស្ថិតនៅក្នុងតំបន់ត្រីកោណគួរតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក ជ្រុះបាត់តំណែងជាមហាអំណាចការទូតលេខ១ របស់ពិភពលោក តើប្រទេសណាដណ្ដើមបានតំណែងនេះ?

ព័ត៌មាន
នៅទីបំផុតសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាបានជ្រុះបាត់តំណែងជាមហាអំណាចការទូតធំបំផុតរបស់ពិភពលោ…

ទីក្រុងធំៗមួយចំនួនរបស់ថៃកំពុងទទួលបានការទាក់ទាញពីអ្នកទិញអចលនទ្រព្យមកពីប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Colliers បានឱ្យដឹងថា ក្រុមអ្នកទិញដែលហ៊ានចំណាយខ្ពស់មកពីប្រទេសមីយ៉ាន់ម៉ា កំពុងចាប់ចិត្តនឹងអចលនទ្រព្យលំដាប់ល្អប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ