ជនបរទេសអាចនឹងទទួលការអនុញ្ញាតឲ្យទិញផ្ទះនៅវៀតណាមបាន

វៀតណាម បើកចំហរឱកាសបន្ថែមទៀតដល់ជនបរទេសមានសិទ្ធិទិញផ្ទះ ខណៈដែលវិស័យនេះកំពុងដាំក្បាលចុះ


ដើម្បីឆ្លើយតបទៅនឹងបរិយាកាសដ៏ស្រពិចស្រពិលពាក់ព័ន្ធនឹងទីផ្សារអចលនៈទ្រព្យនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋជាង១០០ លាននាក់ ពេលនេះកំពុងតែស្នើរសុំគោលការណ៍ឯកភាព ដើម្បីបើកផ្លូវឲ្យជនបរទេសអាចមានសិទ្ធិទិញផ្ទះសម្រាប់ស្នាក់នៅ ក្នុងប្រទេសនេះបាន ប៉ុន្តែកម្មសិទ្ធិកាន់កាប់ដីនៅតែស្ថិតនៅក្រោមការរិតត្បិតដដែល។
ជនបរទេសអាចនឹងទទួលការអនុញ្ញាតឲ្យទិញផ្ទះនៅវៀតណាមបាន
ដោយ

ក្រសួងសំណង់វៀតណាមបានកំពុងតែរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់លំនៅដ្ឋានដែលគេជឿជាក់ថា នឹងបើកផ្លូវឲ្យជនបរទេសអាចមានសិទ្ធិនឹងទិញផ្ទះហើយគ្រប់គ្រងកម្មសិទ្ធិនៅក្នុងរយៈពេលកំណត់មួយ ប៉ុន្តែសិទ្ធិនោះនឹងមិនរាប់បញ្ចូលការកាន់កាប់ដីធ្លីនោះឡើយ ។ នេះបើតាមសារព័ត៌មានវៀតណាមញូវ។
ជនបរទេសនឹងមានសិទ្ធិកាន់កាប់ផ្ទះក្នុងរយៈពេលកំណត់ ប៉ុន្តែមិនអាចកាន់កាប់ដីបានទេ។ នៅពេលដែលរយៈពេលកម្មសិទ្ធិផុតកំណត់ ពួកគេអាចបន្តបាន ហើយក៏ត្រូវបានអនុញ្ញាតឱ្យទិញ និងលក់ផ្ទះដូចជាប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

ពង្រាងនៃការធ្វើបច្ចុប្បន្នភាពនៃច្បាប់នេះ បានកំពុងតែមានការពិភាក្សារវាងសមាជិកសភា និង ក្រសួងសំណង់វៀតណាម ហើយខាងសភា បានសម្របសម្រួលអោយមានការធ្វើវិសោធនកម្មទាក់ទងនឹងការអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិទិញលំនៅស្ថាន ប៉ុន្តែនៅតែជំទាស់នឹងការបើកផ្លួវឲ្យជនបរទេសមានសិទ្ធិកាន់កាប់ដីធ្លី ។
លោក ឃ្វៀន វាន់ ឌិញ ( Nguyễn Văn Đỉnh) អ្នកជំនាញផ្នែកច្បាប់បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា ប្រសិនបើគម្រោងមួយត្រូវបានលក់ទៅឱ្យជនបរទេស បន្ទាប់ពីបានអនុវត្តយ៉ាងពេញលេញនូវច្បាប់ស្តីពីលំនៅឋាន និងអចលនវត្ថុ ហើយជនបរទេសរូបនោះក៏បានបំពេញលក្ខខណ្ឌទិញ និងធ្វើផ្ទះបានយ៉ាងពេញលេញផងដែរ។
លោកបានបញ្ជាក់ថា នៅប្រទេសវៀតណាមជនបរទេសដាច់ខាត ត្រូវតែទទួលបានវិញ្ញាបនបត្រអចលនទ្រព្យ ទើបមានសិទ្ធិអនុវត្តនូវច្បាប់នេះ ។
លោក ឌិញ មានប្រសាសន៍ថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះមិនបានចែងអំពីសិទ្ធិប្រើប្រាស់ដីធ្លីរបស់ជនបរទេសទេ វានឹងអូសបន្លាយបញ្ហាទាក់ទង់នឹងច្បាប់ស្តីពីដីធ្លីឆ្នាំ ២០១៣ និងផ្ទុយនឹងច្បាប់ស្តីពីលំនៅឋានឆ្នាំ ២០១៤ ដូច្នេះហើយបានជាគេទាមទារឲ្យមានការធ្វើបច្ចុប្បន្នភាពនៃច្បាប់ ។
កន្លងមក បុគ្គល ឬអង្គការបរទេសដែលមានបំណងទិញផ្ទះស្របច្បាប់ មិនត្រូវបានចេញវិញ្ញាបនបត្រដោយរដ្ឋទេ ខណៈពេលដែលការផ្តល់នេះមានសម្រាប់អ្នកទិញផ្សេងទៀត រួមទាំងជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេសប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ប្រទេសជាតិមិនអាចអំពាវនាវដល់ក្រុមអ្នកទិញដ៏មានសក្តានុពល និងអ្នកដែលមានសមត្ថភាពហើយ មានបំណងចង់ទិញផ្ទះ និងតាំងទីលំនៅនៅប្រទេសវៀតណាមបានឡើយ។
នៅក្រោមច្បាប់លំនៅឋានដែលគេកំពុងតែធ្វើបច្ចុប្បន្នភាព ជនបរទេសដែលអាចមានសិទ្ធិទិញផ្ទះនៅប្រទេសវៀតណាមរួមមានអង្គភាពបរទេស និងបុគ្គលដែលវិនិយោគលើគម្រោងបណ្តាក់ទុនសាងសង់លំនៅដ្ឋានក្នុងប្រទេស។ ក្រុមហ៊ុនដែលគាំទ្រដោយបរទេស ការិយាល័យតំណាង ឬសាខារបស់ធុរកិច្ចនៅក្រៅប្រទេស មូលនិធិវិនិយោគបរទេស និងធនាគារអន្តរជាតិដែលប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម។ លើសពីនេះ បុគ្គលបរទេសដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសក៏អាចមានផ្ទះសម្បែងផងដែរ។
ច្បាប់នេះបានចែងបន្ថែមទៀតថា ជនបរទេសអាចទិញផ្ទះនៅប្រទេសវៀតណាមបានតាមមធ្យោបាយជាក់លាក់ ដូចជា តាមរយៈការវិនិយោគលើការបណ្តាក់ទុនសាងសង់លំនៅដ្ឋាន។ តាមរយៈការទិញ ជួល ទទួលបានជាអំណោយ ឬការទទួលមរតក ឬផ្ទះបុគ្គលនៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន លើកលែងតែមានការរារាំង ដែលកំណត់ដោយច្បាប់ពាក់ព័ន្ធនិងវិស័យ ការពារជាតិ និងសន្តិសុខ ដូចដែលបានកំណត់ដោយរដ្ឋាភិបាល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកនឹងបន្តអនុញ្ញាតឱ្យនាំចេញបន្ទះឈីបរបស់តៃវ៉ាន់ និងកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន

អាមេរិកបានសម្រេចទុកពេលឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង និងតៃវ៉ាន់អាចបន្តនាំយកបច្ចេកវិទ្យាបន្ទះឈីបទំនើបនិងឧបករណ៍ពាក់ព័ន្ធផ្សេងទ…

តើគេអាចដឹងអ្វីបានខ្លះ មុននិងក្រោយពេលដែលយន្តហោះដឹកមេក្រុមទាហានស៊ីឈ្នួល Wagnerធ្លាក់ និងសម្មតថាស្លាប់នៅក្នុងហេតុការនោះ?

អាជ្ញាធររុស្ស៊ីបាននិយាយថា មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី លោក Yevgeny Prigozhin បានធ្លាក់យន្តហោះស្លាប់កាលពីល្ងាចថ្ងៃពុធ ភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ