វិស័យពាណិជ្ជកម្ម

អាជ្ញាធរវៀតណាម ដាក់ផែនការទាក់ទាញការវិនិយោគពីបរទេសឲ្យបានពី៤០ ទៅ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ


នៅក្នុងផែនការពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ វៀតណាម មានបំណងទាក់ទាញទុនវិនិយោគពីបរទេសឱ្យបានពី៣០ ទៅ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០២៦ ដល់ ២០៣០ ប្រទេសនេះដាក់ផែនការទាក់ទាញការវិនិយោគឲ្យបានពី៤០ ទៅ៥០ពាន់លានដុល្លារក្នុង១ឆ្នាំឯណោះ។ ដើម្បីឈានទៅសម្រេចផែនការនេះ រដ្ឋាភិបាលវៀតណាមកំពុងរៀបចំផែនការកញ្ចប់មូលនិធិ ដើម្បីជំរុញ និងធ្វើយុទ្ធនាការក្នុងការទាក់ទាញវិនិយោគិនបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងផែនការ និងវិនិយោគវៀតណាម កំពុងបញ្ចប់សេចក្តីព្រាងផែនការបង្កើតមូលនិធិដើម្បីជួយទាក់ទាញការវិនិយោគបរទេស និងរក្សាភាពខ្លាំងក្នុងការប្រកួតប្រជែងរបស់ខ្លួន។ ប្រទេសវៀតណាមដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Samsung, Foxconn និង Intel នៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើពិពិធកម្មទីផ្សារវិនិយោគនៅក្នុងស្រុកបន្ថែមទៀត។

តាមរយៈឯកសារដែលគេបានពង្រាងឡើង មូលនិធិ និងការលើកទឹកចិត្តផ្សេងទៀតត្រូវបានរំពឹងទុកថា បន្ទាប់ពីសភាវៀតណាម កាលពីឆ្នាំមុន បានអនុម័តអត្រាពន្ធសាជីវកម្មអប្បបរមាជាសកល វានឹងជួយបង្កើនកម្រិតពន្ធប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុននានា។ ឯកសារនេះបានរៀបរាប់ថា មូលនិធិដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយថវិការដ្ឋ និងដោយប្រាក់ចំណូលពីពន្ធសាជីវកម្ម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាការប្រកួតប្រជែងរបស់វៀតណាមចំពោះមុខ ដែលអាចផ្លាស់ប្តូរបាន និងការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមប្រទេសនានាក្នុងការទាក់ទាញការវិនិយោគ។

មូលនិធិវៀតណាម សម្រាប់ការគាំទ្រការវិនិយោគនឹងផ្តល់សាច់ប្រាក់ដល់គម្រោងនានា ដើម្បីគ្របដណ្តប់លើការចំណាយមួយផ្នែកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស។

នៅក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២១ ដល់២០២៥ អាជ្ញាធរវៀតណាម មានបំណងទាក់ទាញការវិនិយោគ​បរទេសឱ្យបានពី៣០ ទៅ៤០ពាន់លានដុល្លារក្នុង១ឆ្នាំ តែផែនការបានដាក់គោលដៅកាន់តែធំនៅរយៈពេល៥ឆ្នាំខាងមុខទៀត គឺពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយមានបំណងទាក់ទាញវិនិយោគទុនបរទេសឱ្យបានពី៤០ ទៅ ៥០ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។

ជាមួយនឹងការប្តេជ្ញាចិត្តនេះ ក្រសួងផែនការ និងវិនិយោគវៀតណាម បាននិយាយថា លំហូរវិនិយោគបរទេសកាលពីឆ្នាំមុនបានកើនឡើង៣៤,៥% ដែលមានទឹកប្រាក់ដល់ទៅជាង៣៩ពាន់លានដុល្លារ។ ស្ថាប័ននេះ ក៏បានបង្ហើបផងដែរថា គម្រោងដែលនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលតាមការប្រើប្រាស់នូវកញ្ចប់មូល​និធិ​ជំរុញ​ការ​ទាក់ទាញ​វិនិយោគបរទេសនេះ រួមមាន គម្រោងបច្ចេកវិទ្យា គម្រោងវិនិយោគលើផ្នែកបញ្ញាសិប្បនិមិត្ត និងឧបករណ៍អេឡិចត្រូនិក និងគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មេធំធនាគារកណ្ដាលអាម៉េរិក ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតក្នុងការកាត់បន្ថយអតិផរណាមុនឈានដល់ការបញ្ចុះអត្រាការប្រាក់

ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) កាលពីថ្ងៃទី២ ខែកក្កដា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងការកាត់បន្ថយអ…

ប្រធានសមាគមអ្នកចិញ្ចឹមសត្វ អះអាងថា អ្នកចិញ្ចឹមសត្វនៅតែជួបបញ្ហា និងហាក់អស់ជំនឿក្នុងការពង្រីកការចិញ្ចឹម

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានវាយតម្លៃថា ទោះបីរាជរដ្ឋាភិបាលបានផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ