វិស័យកសិកម្ម

វៀតណាម រំពឹងរកចំណូលបានជាង៧ពាន់លានដុល្លារពីការនាំចេញបន្លែ និងផ្លែឈើ


ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ត្រូវបានក្រុមមន្រ្តីរំពឹងថា នឹងសម្រេចបានក្នុងរង្វង់៧,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្នុងនោះជាង៥ពាន់លានដុល្លារ ឫស្មើនឹង៧០% រំពឹងទទួលបានពីការនាំចេញទៅប្រទេសចិន។ ជាមួយគ្នានេះ នៅឆ្នាំក្រោយក្រុមមន្រ្តីវៀតណាម បានកំណត់គោលដៅបង្កើនការនាំចេញបន្លែ និងផ្លែឈើបន្ថែមទៀត ជាពិសេសទីផ្សារចិនតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វិស័យកសិកម្ម
ដោយ

ក្រុមមន្រ្តីវៀតណាម ជឿជាក់ថា កសិករ និងអ្នកពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្លែ និងផ្លែឈើនៅប្រទេសវៀតណាម នឹងបង្កើនការផលិត និងជំរុញការនាំចេញទៅកាន់ទីផ្សារចិន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ លោក ដាង ផុចឃ្វៀន (Đặng Phúc Nguyên ) អគ្គលេខាធិការនៃអគ្គនាយកដ្ឋានផ្លែឈើ និងបន្លែវៀតណាម បានឲ្យដឹងថា មហាយក្សចិន ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ មានតម្រូវការច្រើនលើផ្លែឈើត្រូពិច ដែលជាអត្ថប្រយោជន៍សំខាន់សម្រាប់វៀតណាម ដែលផលិតផ្លែឈើបែបនេះក្នុងបរិមាណច្រើន និងមានគុណភាពខ្ពស់។

មកទល់ពេលនេះ វៀតណាមបាននាំចេញផ្លែឈើជាផ្លូវការចំនួន១១ប្រភេទទៅកាន់ប្រទេសចិន រួមមានទុរេន ខ្នុរ ផ្លែស្រកានាគ ចេក ស្វាយ មៀន គូលែន ឪឡឹក សាវម៉ាវ មង្ឃុត និងផ្លែផាសិន ហើយរួមជាមួយដំឡូងជ្វា និងខ្ញីខ្មៅផងដែរ។

យោងតាមស្ថិតិពីក្រុមហ៊ុន Vinafruit ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមបានឈានដល់៥,៦ពាន់លានដុល្លារកាលពីឆ្នាំមុន ក្នុងនោះនាំចេញទៅចិន មានទំហំរហូតដល់ជាង៣,៦ពាន់លានដុល្លារស្មើនឹងជិត៦៥%។ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមនៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងអាចរកចំណូលបានប្រមាណ៧,៥ពាន់លានដុល្លារ ក្នុងនោះជាង៥ពាន់លានដុល្លារត្រូវបានរំពឹងទទួលបានពីនាំចេញទៅប្រទេសចិន ដែលស្មើនឹង៧០% នៃតម្លៃនាំចេញសរុប។

ដើម្បីសម្រេចតាមគោលដៅដែលដាក់ចេញលោក ឃ្វៀន បានជំរុញឱ្យធុរកិច្ចវៀតណាមបង្កើនការយល់ដឹងរបស់ពួកគេពីរដូវផ្លែឈើ និងបន្លែក្នុងស្រុករបស់ប្រទេសចិន ដើម្បីកែសម្រួលកាលវិភាគនាំចេញ និងជៀសវាងការប្រកួតប្រជែងជាមួយនឹងកសិករចិនដោយផ្ទាល់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនខ្នាតយក្សតភ្ជាប់៣ប្រទេស មានតម្លៃរហូតដល់៧០ពាន់លានដុល្លារអាម៉េរិក

ប្រទេសព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនខ្នាតយក្សប្រវែងជាង១,៦០០គីឡូម៉ែត្រតភ្ជាប់ជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយគ្រោងចំណាយរហូតដល់ទៅ៧០ពាន…

ក្រុមហ៊ុនជប៉ុនធំៗពីរប្រកាសចេញមុខផ្គត់ផ្គង់លោហៈទីតានីញ៉ូម ចំពេលខ្សែច្រវាក់ផ្គត់ផ្គង់លោហៈកម្រនេះកំពុងរងការគំរាមកំហែង

ស្របពេលខ្សែច្រវាក់ផ្គត់ផ្គង់លោហៈធាតុទីតានីញ៉ូម កំពុងរងការរំខាន ដោយសារភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ជប៉ុនបានចេញមកប្រកាសថា ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ