ការចែកចាយ​វ៉ាក់សាំង​កូវីដ-១៩

WHO ៖ ជិត ៩០% នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំងកូវីដនៅ​លើ​ពិភពលោក បានទៅប្រទេស​អ្នកមាន


ក្នុងចំណោម​វ៉ាក់សាំង​កូវីដ-១៩ ជាង ៧០០លាន​ដូស ដែល​បាន​ចាក់​រួច​នៅ​ទូទាំង​ពិភព​លោក មាន​ជាង ៨៧% បាន​ទៅដល់​ប្រទេស​អ្នកមាន ពោល​គឺ​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ រីឯ​ប្រទេស​អ្នកក្រ​ ឬប្រទេស​ចំណូលទាបវិញ ទទួល​បានវ៉ាក់សាំង​មិនដល់​ ១% ផងទេ ។ នេះ​បើ​យោង​តាម​អង្គការ​សុខភាពពិភពលោក (WHO) ។
WHO ៖ ជិត ៩០% នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំងកូវីដនៅ​លើ​ពិភពលោក បានទៅប្រទេស​អ្នកមាន
ដោយ

នៅឯ​សន្និសីទ​សារព័ត៌មាននាថ្ងៃសុក្រ ទី៩ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយក​ WHO បាន​និយាយថា គិតជា​មធ្យម មនុស្ស​ ១នាក់​​ក្នុង​ចំណោម​មនុស្ស​ ៤នាក់ នៅក្នុង​ប្រទេស​ចំណូល​ខ្ពស់ (ប្រទេសអ្នកមាន) បាន​ទទួល​ការចាក់វ៉ាក់សាំង​កូវីដ-១៩ ចំណែក​នៅក្នុង​ប្រទេស​ចំណូលទាប ឬ​ប្រទេស​អ្នក​ក្រវិញ ក្នុង​ចំណោម​មនុស្ស​ជាង ៥០០នាក់ មានតែ​ម្នាក់​គត់​ ដែល​បាន​ទទួល​ការចាក់វ៉ាក់សាំង ។ 

លោក Tedros បាន​និយាយ​ដូច្នេះថា «នៅក្នុងការចែកចាយ​វ៉ាក់សាំង​កម្រិត​ទូទាំងពិភពលោក គឺមាន​អតុល្យភាព​យ៉ាងខ្លាំង ។»

លោក​ប្រធាន​ធំ​នៃ​អង្គការ​សុខភាព​ពិភព​លោកដដែល​ បាននិយាយថា ពុំ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ឡើយ​សម្រាប់​យន្តការ COVAX ដែល​បង្កើត​ឡើង​ក្នុង​គោលដៅចែកចាយ​វ៉ាក់សាំង​ទៅដល់​ប្រទេសក្រីក្រ ។ 

លោក Tedros បានបន្ថែមថា មាន​ប្រទេស​និង​ក្រុមហ៊ុន​មួយចំនួន​មានផែនការ​ផ្ដល់​អំណោយ​វ៉ាក់សាំង​បែប​ទ្វេ​ភាគី​ផ្ទាល់ខ្លួនរបស់ពួកគេ ដោយ​មិន​ធ្វើការតាមរយៈ​យន្តការ COVAX នេះទេ ក្រោម​ហេតុផល​នយោបាយ ឬ​ពាណិជ្ជកម្ម​របស់ពួកគេ ហើយ​ការ​ផ្ដល់អំណោយ​បែបទ្វេភាគីនេះ អាចនឹងបង្កើន​ហានិភ័យ​នៃ​វិសមធម៌​វ៉ាក់សាំង​កាន់តែខ្លាំងឡើងថែមទៀត ៕ 

(ប្រភព ៖ ស៊ីអិនប៊ីស៊ី)




អត្ថបទបន្ទាប់


៧ចំណុច ដែលអ្នកគួរដឹងពីស្ថានការណ៍ក្រឡាប់ចាក់នៃការរាតត្បាតកូវីដ-១៩ ក្នុងប្រទេសថៃ

ព័ត៌មាន
ប្រទេសថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បាននិងកំពុងបន្ដផ្ទុះការឆ្លងកូវីដ-១៩ រីករាលដាលក្នុងសហគមន៍ជាថ្មីទៀតហើយ ដោយចំនួនអ្នកដែលឆ្លងត្រូវបានរកឃ...

ក្រុមហ៊ុន Facebook អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយកម្មវិធីសប្បាយៗ ដើម្បីឱ្យពលរដ្ឋកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នា ខណៈរក្សាគម្លាតសុវតិ្ថភាព

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីអបអរដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា ពោលគឺជាពេលវេលាមួយសម្រាប់ការចាប់ផ្តើមដ៏ស្រស់ស្រាយ និងការជូនពរគ្ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ