ប្រេងឥន្ធនៈ

វៀតណាម គ្រោងលើកលែងពន្ធនាំចូលប្រេងឥន្ធនៈដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋ


រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈទាំងស្រុង បន្ទាប់ពីកម្ដៅសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេងសកលឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ ចំណាត់ការនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់វិបត្តិអតិផរណា និងធានាថា ទីផ្សារក្នុងស្រុកមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ក៏ដូចជាជួយសម្រាលការចំណាយរបស់ពលរដ្ឋ ចំពេលដែលពិភពលោកកំពុងបារម្ភពីការដាច់ចរន្តផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា។
ប្រេងឥន្ធនៈ
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហើបថា ខ្លួនកំពុងប្រញាប់ប្រញាល់រៀបចំព្រាងអនុក្រឹត្យថ្មីមួយ ដើម្បីកាត់បន្ថយពន្ធនាំចូលលើប្រភេទប្រេងឥន្ធនៈឱ្យមកនៅត្រឹម០%។ វិធានការនេះត្រូវបានគេមើលឃើញថា ជាខែលការពារសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញ និងធានាសន្តិសុខថាមពល។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា រដ្ឋាភិបាលវៀតណាម បានព្រមានចំៗថា ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ហើយច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងពិភពលោកនៅតែបន្តរងការបិទខ្ទប់នោះ ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារអន្តរជាតិនឹងធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ដែលអាចរុញតម្លៃឱ្យហក់ឡើងខ្ពស់កប់ពពកលើសពីការរំពឹងទុក។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP តម្លៃប្រេងនៅក្នុងប្រទេសវៀតណាម បានហក់ឡើងយ៉ាងគំហុកភ្លាមៗ បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីសប្តាហ៍មុន។ ស្ថានភាពដ៏តានតឹងនេះបានបង្ខំឱ្យរដ្ឋាភិបាលទីក្រុងហាណូយ ត្រូវចេញវិធានការអន្តរាគមន៍ផ្នែកពន្ធជាបន្ទាន់ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងវិស័យផលិតកម្មនៅក្នុងប្រទេស៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វិស័យដឹកជញ្ជូនសកលកំពុងរង្គោះរង្គើ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក

វិស័យដឹកជញ្ជូននៅកម្ពុជា កំពុងឈានចូលដល់ដំណាក់កាលតឹងតែង បន្ទាប់ពីតម្លៃប្រេងសាំង និងម៉ាស៊ូតបានហក់ឡើងយ៉ាងគំហុកនៅប៉ុន្មានថ្ងៃ នៃសង្គ្រាមនៅ…

លោក ត្រាំ ព្រមានថា បើវ៉ាស៊ីនតោនមិនយល់ព្រម មេដឹកនាំអ៊ីរ៉ង់ថ្មីនឹងមិនអាចនៅបានយូរឡើយ

ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសក្ដែងៗជាថ្មីថា លោកនឹងប្រើកណ្តាប់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ