ចេកនាំចេញ

កម្ពុជារំពឹងនាំចេញផ្លែចេកកើនដល់ ១លានតោននៅឆ្នាំ២០២០


រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងនៅពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ កម្ពុជាបានសម្រេចការនាំផ្លែចេកចេញទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ១៥,៥ ម៉ឺនតោន និងរំពឹងផងដែរថា នៅឆ្នាំ២០២០ នេះការនាំផ្លែចេកពីកម្ពុជាទៅទីផ្សារក្រៅប្រទេសនឹងអាចសម្រេចបានរហូត ១លានតោន។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងសិកម្មកម្ពុជាបាន​មានប្រសាសន៍​ថា កម្ពុជា​កំពុងបង្កើន​ការវិនិយោគ​លើដំណាំចេកបន្ថែម ដើម្បីគាំទ្រដល់​គម្រោងផែនការ​នាំផ្លែចេកពីកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​ដែលគិតថា នឹងអាចសម្រេច​ឲ្យបានចាប់​ពីឆ្នាំ២០២០ តទៅកម្ពុជា រំពឹងនាំ​ផ្លែចេកស្រស់​ក្នុងរង្វង់​ចន្លោះពីកន្លះលានតោន ទៅ១លានតោន។

ឯកឧត្តម វេង សាខុនបានគូសបញ្ជាក់​ទៀតថា ការពង្រីកការវិនិយោគ​លើវិស័យ​កសិកម្ម​នៅកម្ពុជា​សម្រាប់គាំទ្រ​ដល់ការនាំចេញនេះ គឺជាការឆ្លើយតប​ទៅនឹងគោលនយោបាយ​ដ៏មុតស្រួច​របស់ប្រមុខ​រាជរដ្ឋាភិបាល​ដែលបានដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាកម្ម​ឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយ​នេះ នឹងកែច្នៃ វិចខ្ចប់ នាំចេញនូវ​ផលិត​កសិកម្ម​ឲ្យបានប្រមាណ ១២ភាគរយ នៃផលិតផល​ជាតិសរុប​របស់កម្ពុជា។

យោងតាមរបាយការណ៍​ក្រសួងកសិកម្ម​ទីផ្សារគោលដៅកន្លងមក​ដែលកម្ពុជា​បាននាំចេញ​ផ្លែចេកនោះ គឺមានប្រទេសចិន និងក្រៅពីនោះ​មានវៀតណាម និងជប៉ុន សរុបបរិមាណ​នាំចេញ​បានជាង ១ម៉ឺនតោន​សម្រាប់ឆ្នាំ២០១៨។

គួរបញ្ជាក់ថា បច្ចុប្បន្នមាន​ក្រុមហ៊ុនចំនួន៩ ប៉ុណ្ណោះ ទទួលបាន​សិទ្ធិនាំចេញ​ផ្លែចេកជាផ្លូវការ​ពីអាជ្ញាធរចិន ដោយបានធ្វើការ​វិនិយោគលើ​ដំណាំចេកនេះ រាប់ម៉ឺន​ហិកតា​ស្ថិតនៅ​ក្នុងខេត្ត​កំពត មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង និងរតនៈគីរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសម្រេចអនុម័តថវិកាជាង ៣ពាន់លានដុល្លារ ជួយដល់វិស័យសហគ្រាសធុនតូច-មធ្យម

ព័ត៌មាន
គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តលើកញ្ចប់ថវិកាជាតិជាង ៣,៣ ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ វិស័យសហគ្រាសធុនតូច-មធ្យម ដែលកំពុងរងផលប៉ះ…

បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​រហូត​ដល់ ១០% ដើម្បី​អបអរ​សាទរ​ចូល​ឆ្នាំ​សកល​២០២០

ព័ត៌មាន
កាដូពិសេសសម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២០! រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ១០% ពីគម្រោងដ៏ធំអស្ចារ្យនិងថ្មីសន្លាង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ