ម៉ូតូអគ្គិសនី

វៀតណាម ជាប់ឈ្មោះជាប្រទេស ដែលលក់ម៉ូតូអគ្គិសនីបានច្រើនបំផុតទី៣ ក្នុងពិភពលោក ប្រចាំឆ្នាំ២០២៥


ទិន្នន័យផ្លូវការរបស់ដាតាបេសអនឡាញមានឈ្មោះថា Motorcycles Data បានបង្ហាញថា ប្រទេសវៀតណាម លក់ម៉ូតូអគ្គិសនីបានចំនួន ២០ម៉ឺន ៩ពាន់គ្រឿង ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ ដោយធ្វើឱ្យប្រទេសក្បែរខាងកម្ពុជា ដែលមានប្រជាជនសរុបប្រមាណ ១០០ លាននាក់មួយនេះ ជាប់ឈ្មោះជាប្រទេសដែលលក់ម៉ូតូអគ្គិសនីបានច្រើនបំផុតទី៣ ក្នុងពិភពលោកប្រចាំឆ្នាំ២០២៥។
ម៉ូតូអគ្គិសនី
ដោយ

តួលេខនេះបង្ហាញថា ការលក់ម៉ូតូអគ្គិសនីរបស់ប្រទេសវៀតណាម បានកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ទិន្នន័យយដដែលបង្ហាញទៀតថា មហាយក្សចិន បានជាប់ចំណាត់ថ្នាក់លេខ១ ដោយនៅឆមាសទី១ ឆ្នាំ២០២៥ លក់ម៉ូតូអគ្គិសនីបានរហូតដល់ទៅ ៣,២ លានគ្រឿង ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសឥណ្ឌា ដែលលក់ម៉ូតូអគ្គិសនីបានចំនួន ៦៥ម៉ឺន ៧ពាន់

គ្រឿង។

ទិន្នន័យនេះបង្ហាញទៀតថា ការលក់ម៉ូតូអគ្គិសនីសរុបនៅទូទាំងពិភពលោកនៅឆមាសទី១ ឆ្នាំ២០២៥ នេះ បានឈានដល់ ៤,៤ លានគ្រឿង ដោយកើនឡើង ៧,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ម៉ូឌី ប្ដេជ្ញាថា នឹងការពារប្រជាកសិករឥណ្ឌា និងជំរុញការពឹងលើខ្លួនចំពេលមាន ភាពតានតឹងពន្ធគយរបស់លោក ត្រាំ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសុក្រនេះ បានជំរុញឱ្យឥណ្ឌា ឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯងឱ្យកាន់តែខ្លាំង ផលិត…

សិង្ហបុរីនឹងលក់កាបូបម៉ាក Hermes និងដុំមាស ដែលរឹបអូសបានក្នុងការបង្ក្រាបអំពើលាងលុយតម្លៃ ២,៣ពាន់លានដុល្លារ

ប្រទេសសិង្ហបុរីនឹងលក់វត្ថុមានតម្លៃមួយចំនួន រាប់ចាប់ពីកាបូបរហូតដល់ដុំមាស ដែលអាជ្ញាធរ បានរឹបអូសនៅក្នុងការបង្ក្រាបអំពើលាងលុយកខ្វក់ ក្នុងត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ