ប្រទេសវៀតណាម

វៀតណាមត្រៀមបើកជើងហោះហើរត្រង់ឡើងវិញទៅអាមេរិក


ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines រំពឹងនឹងទទួលបានការអនុញ្ញាតពី អាជ្ញាធរអាមេរិក ក្នុងពេលឆាប់ៗ ក្រោយបង្ហាញពីផែនការបើកជើងហោះហើរទៀងទាត់រវាង វៀតណាម និង សហរដ្ឋអាមេរិក ចាប់ពីខែតុលា ឆ្នាំ ២០២១ខាងមុខនេះតទៅ បន្ទាប់ពី វៀតណាម ចរចាអស់រយៈពេលជិត ២០ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។
រូបភាព យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​បំពេញ​ទៅ​តាម​បែបបទ​ឯកសារ​រួចរាល់​ហើយ និង​ទទួល​បានការ​អនុម័ត​យល់ព្រម​ពី រដ្ឋបាល​សន្តិសុខ​ដឹក​ជញ្ជូន​អា​មេ​រិ​ក ហើយ​ក៏​ត្រៀមខ្លួន​នឹង​ទទួល​ការ​អនុញ្ញាត​ពី រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ផង​ដែរ ដោយ​មិន​បាន​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់​នោះ​ទេ​។

ក្រុមហ៊ុន បញ្ជាក់​ទៀត​ថា ការ​អនុញ្ញាត​ហោះហើរ​នា​ពេល​នេះ គឺជា​ជើងហោះហើរ​ប្រក្រតី ខុស​ពី​ជើងហោះហើរ​ឯកជន​ពិសេស​រវាង​វៀតណាម និង​អា​មេ​រិ​ក ទទួល​បាន​កាលពី​ពេល​មុន​។

កាលពី​ឆ្នាំ ២០០៣ ក្រសួង​ដឹក​ជញ្ជូន​វៀតណាម បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ហោះហើរ​ដោយ​ផ្ទាល់​ជាមួយ អា​មេ​រិ​ក ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០០៥ តែ​គម្រោង​នេះ ត្រូវ​បាន​ពន្យារពេល​មក​ទល់​ពេល​នេះ ដោយសារ​តែ​ក្តី​បារម្ភ​ពី ប្រាក់​ចំណេញ​។

លោក លី ហុង ហា ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ធ្លាប់​បាន​ប្រាប់​ដល់​សារព័ត៌មាន​អន្តរជាតិ​ថា ក្រុមហ៊ុន​របស់​លោក អាច​នឹង​ប្រើប្រាស់ យន្តហោះ​ប្រភេទ Boeing 787 ឬ​ក៏​ប្រភេទ Airbus SE A350 នៅ​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវ​ហោះហើរ​ថ្មី​រវាង ទីក្រុង​ហូ​ជី​មិ​ញ និង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ដោយ​មានការ​ចុះ​ចត​ចាក់​ប្រេងឥន្ធនៈ​តែ​ម្តង​ប៉ុណ្ណោះ​។

តាំងពី​ឆ្នាំ ២០២០​មក ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ប្រើប្រាស់​ជើងហោះហើរ​ឯកជន ដើម្បី​ទទួលយក ជនជាតិ​វៀតណាម នៅ​អា​មេ​រិ​ក ដែល​ធ្វើ​មា​តុ​និវត្តន៍ អំឡុង​ពេល​កូ​វី​ដ​១៩​។

យ៉ាងណាមិញ អំឡុង​ពេល​កូ​វី​ដ​១៩​នេះ ក្រុមហ៊ុន Vietnam Airlines ជា​ក្រុមហ៊ុន​ដែល​រង​ការ​ខាតបង់​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ខាតបង់​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២១​នេះ​។ទោះ​យ៉ាងណា​ក៏​ដោយ មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជើងហោះហើរ​តម្លៃ​សមរម្យ ដូច​ជា​ក្រុមហ៊ុន Vietjet និង Bamboo Airways ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​ចំពោះ ជើងហោះហើរ​ដោយ​ផ្ទាល់​ទៅ​កាន់ អា​មេ​រិ​ក​នេះ​ដែរ​។

ជាក់ស្តែង អ្នកជំនាញ​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​វៀតណាម បាន​ប៉ាន់​ប្រមាណ​ថា វិស័យ​អាកាសចរណ៍​វៀតណាម នឹង​អាច​ងើបឡើង​វិញ​បាន​នៅ​ក្នុង ឆ្នាំ ២០២៣-២០២៤​ខាង​មុខ​នេះ ដែល​អាច​នឹង​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន ដូច​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ​។

តាំងពី​ឆ្នាំ ២០២០​មក ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ប្រើប្រាស់​ជើងហោះហើរ​ឯកជន ដើម្បី​ទទួលយក ជនជាតិ​វៀតណាម នៅ​អា​មេ​រិ​ក ដែល​ធ្វើ​មា​តុ​និវត្តន៍ អំឡុង​ពេល​កូ​វី​ដ​១៩​។

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


លោកប្រាយុត ចាន់អូចារ បញ្ជាឲ្យពន្លឿនការចាក់វ៉ាក់សាំង និងដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចបន្ថែម

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ នៅតែបន្ដមានខ្ពស់ក្នុងអត្រាជាង១ម៉ឺននាក់ជារៀងរាល់ថ្ងៃ បើទោះបីជា ការចាក់វ៉ាក់សាំងក្នុងប្រទេសនេះកំពុងធ្វើឡើ…

សហរដ្ឋអាមេរិក បើកការិយាល័យក្រសួងកសិកម្មរបស់ខ្លួនលើកដំបូងនៅកម្ពុជា

សហរដ្ឋអាមេរិក បានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA)របស់ខ្លួនដំបូង នៅកម្ពុជា ក្នុងខែកញ្ញានេះ។ គោលដៅដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទិននឹងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ