Vietnam Airline លក់ភាគហ៊ុន៣៥%នៅ Cambodia Angkor Air

Vietnam Airline លក់ភាគហ៊ុន៣៥%នៅ Cambodia Angkor Airទៅឲ្យក្រុមហ៊ុនចិនមួយក្នុងតម្លៃ៣៥លានដុល្លារ


ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសខេមបូឌាអង្គរអ៊ែរ បានអះអាងប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានសម្រេចចិត្តលក់ភាគហ៊ុនទាំងស្រុង៤៩% របស់ខ្លួននៅក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរ ក្រោយជួបបញ្ហាហិរញ្ញវត្ថុដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងនោះភាគហ៊ុន៣៥% របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះ ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនចិនមួយក្នុងតម្លៃ ៣៥លានដុល្លារអាមេរិក ខណៈភាគហ៊ុន១៤% ទៀតគ្រោងលក់ឲ្យអស់នៅត្រឹមចុងឆ្នាំ២០២២នេះ។
Vietnam Airline

ឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានគូសបញ្ជា​ក់ប្រាប់ខេមបូណូមីសថាតាមទូរស័ព្ទថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានសម្រេចលក់ភាគហ៊ុន៣៥%​ របស់ខ្លួននៅក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារទៅឲ្យក្រុមហ៊ុនចិនមួយកាលពីពេលថ្មីៗ។ ឯកឧត្តមបានបញ្ជាក់ថា កត្តាដែលជំរុញឲ្យក្រុមហ៊ុននេះ សម្រេចលក់ភាគហ៊ុនរបស់ខ្លួនគឺបន្ទាប់ពីក្រុមហ៊ុននេះ​ជួបបញ្ហាហិរញ្ញវត្ថុ សារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងពីរឆ្នាំកន្ល​ងមកនេះ។ ដូច្នេះការលក់នេះ គឺដើម្បីយកថវិកាទៅ​ដោះស្រាយបញ្ហាហិរញ្ញវត្ថុ ក៏ដូចជារក្សាប្រតិបត្តិការរបស់ក្រុមហ៊ុន។

បើតាមការលើកឡើលរបស់ឯកឧត្តម តឹក រ៉េតចំរេច មិនមែនមានតែក្រុមហ៊ុនវៀតណាមនេះមួយទេ ដែលប្រកាសលក់ភាគហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ក៏ចង់លក់ភាគហ៊ុនរបស់ខ្លួនដែរក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ។ ទោះយ៉ា​ងណា ឯកឧត្តមរំពឹងថា វិស័យអាកាសចរណ៍កម្ពុជា​នឹងមានភាព​ល្អប្រសើរ​ឡើងវិញ ក្រោយចិនបន្ធូរបន្ថយវិធានកា​រ​រឹតបន្តឹងកូវីដ-១៩ ហើយសង្គ្រាម​នៅអ៊ុយក្រែន​ត្រូវ​បានដោះស្រាយ។

គួររំលឹកថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាងលើបាន​ទិញភាគហ៊ុន៤៩% របស់ក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរ​កាលពីអំឡុងឆ្នាំ២០០៩ ដោយរាជរដ្ឋាភិបាល​កម្ពុជា​មានកាន់កាប់ភាគហ៊ុន​៥១%។ ប៉ុន្តែក្រោ​យពិភពលោកទទួលរងនៅការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានបង្ហាញចេតនាដោយចង់លក់ភាគហ៊ុនរបស់ខ្លួននៅ Cambodia Angkor Airline តាំងពីឆ្នាំ២០២០មកម្ល៉េះ។ រហូតដល់ដើមឆ្នាំ២០២២​ នេះ ភាគហ៊ុន៣៥%របស់ក្រុម​ហ៊ុនត្រូវបានលក់ចេញ ខណៈ១៤%ទៀត គ្រោងលក់ផ្តាច់នៅត្រឹមចុងឆ្នាំនេះ។

តាមការរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Vietnam Airlines បានខាតបង់ប្រាក់ដល់ទៅ ជាង​៩៥៥លានដុល្លារអាមេរិក ខណៈនៅត្រីមាសទី១ឆ្នាំនេះ ក្រុមហ៊ុនអាកាសចររដ្ឋ​វៀតណាមមួយនេះ នៅតែបន្ដ​មានការខាតបង់សុទ្ធ ដល់ទៅជាង​១១៣លានដុល្លារអាមេរិកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបស្ទុះកើន៤៨% នៅ៥ខែឆ្នាំនេះ ខណៈចិននៅតែបន្ដក្តោបក្ដាប់ចំណែកទីផ្សារអង្ករធំជាងគេ

ព័ត៌មាន
ក្រោយទទួលបានការអនុគ្រោះពន្ធពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុបលើការនាំចេញអង្ករគ្រប់ប្រភេទឡើងវិញ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបមាន…

កម្ពុជាឈានដល់ការចុះMOUជាមួយចិន ដើម្បីបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

ព័ត៌មាន
ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជារួចមក នៅទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ