ថាមពលវៀតណាម

វៀតណាម នឹងនាំចូលធ្យូងថ្មពីអូស្ត្រាលី៥លានតោន ចំពេលមានក្ដីបារម្ភខ្វះខាតថាមពល


ប្រទេសវៀតណាម មានបំណងនាំចូលធ្យូងថ្មពីអូស្ត្រាលីក្នុងចំនួនប្រហែល៥លានតោន ចំពេលដែលប្រទេសវៀតណាមកំពុងមានបញ្ហាខ្វះខាតប្រភពថាមពល ដែលវាបានបង្ខំឲ្យរោងចក្រថាមពលជាច្រើនត្រូវកាត់បន្ថយផលិតកម្មរបស់ខ្លួន។
វៀតណាម សម្រេចនាំចូលធ្យូងថ្មពីអូស្ត្រាលី៥លានតោន ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី
ដោយ

បើ​តាម​បណ្ដាញ​អគ្គិសនី​ជាតិ​វៀតណាម បាន​ឲ្យ​ដឹង​ថា រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ជា​ច្រើន នៅ​ភាគ​ខាងជើង និង​តំបន់​កណ្ដាល​នៃ​ប្រទេស​វៀតណាម កំពុង​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន​ដល់​មក​នៅ​ត្រឹម​៦០% ដោយសារ​តែ​ខ្វះខាត​ធ្យូងថ្ម​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន VN Express​។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​វៀតណាម លោកស្រី រ៉ូ​ប៊ី​ន ម៉ូ​ឌី (Robyn Mudie) បាន​អះអាង​ថា រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ស្នើ​សុំ​ជំនួយ ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ក្រុមហ៊ុន​វៀតណាម ជាមួយនឹង​អូស្ត្រាលី ដើម្បី​អាច​ឲ្យ​វៀតណាម​ទិញ​យក​ធ្យូងថ្ម​ពី​អូស្ត្រាលី​នៅ​ក្នុង​ខែមេសា​នេះ ខណៈ​ដែល​អូស្ត្រាលី​ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​ក្នុង​ចំណោម​ប្រទេស​អ្នក​នាំ​ចេញ​ធ្យូងថ្ម​ធំ​ជាងគេ​បំផុត​មួយ​ក្នុង​ពិភពលោក​។ ប៉ុន្ដែ កន្លង​មក​ការ​នាំ​ចេញ​ធ្យូងថ្ម​របស់​អូស្ត្រាលី ក៏​ជួប​បញ្ហា​ខ្លះ​ៗ​ដែរ ដោយសារ​តែ​រង​សម្ពាធ​ទណ្ឌកម្ម​ពី​ប្រទេស​ចិន​។

ក្រៅ​តែ​ពី​ស្វែងរក​ការ​ទិញ​ធ្យូងថ្ម​ពី​អូស្ត្រាលី​ហើយ​នោះ វៀតណាម​ក៏​កំពុង​ស្វែងរក​ប្រភព​ទិញ​ធ្យូងថ្ម​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ផង​ដែរ​។

អគ្គិសនី​ជាតិ​វៀតណាម បាន​អះអាង​នៅ​ស​ប្ដា​ហ៍​នេះ​ថា មាន​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ជា​ច្រើន​នៅ​តំបន់​ភាគ​ខាងជើង និង​កណ្ដាល​នៃ​ប្រទេស​វៀតណាម បាន​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ​មក​នៅ​ត្រឹម ៦០% ទៅ​៧០% ដោយសារ​តែ​ខ្វះខាត​ធ្យូងថ្ម ខណៈ​បណ្ដាញ​អគ្គិសនី​ជាតិ​វៀតណាម ក៏​បាន​ព្រមាន​អំពី​ហានិភ័យ​ខ្វះខាត​ធ្យូងថ្ម​នេះ ចាប់ពី​ខែមេសា​តទៅ​ផង​ដែរ​។ ទោះ​យ៉ាងណា ក្រសួងពាណិជ្ជកម្ម​វៀតណាម អះអាង​ថា នៅ​ឆ្នាំ​នេះ នឹង​មិន​មានការ​ខ្វះខាត​ថាមពល​ប្រើប្រាស់​នោះ​ទេ​។

វៀតណាម​កំពុង​តែ​កៀ​គរ​ថាមពល​ប្រមាណ ជិត​៤​ពាន់​មេ​ហ្គា​វ៉ា​ត់ ពី​ប្រភព​រោងចក្រ​ថាមពល​ធ្យូងថ្ម និង​ឧស្ម័ន និង​ប្រភព​ថាមពល​កកើត​ឡើង​វិញ និង​វា​រី​អគ្គិសនី​ជាដើម​។

អាជ្ញាធរ​វៀតណាម​អះអាង​ថា នៅ​ឆ្នាំ​២០២៥ ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​នេះ នឹង​ត្រូវការ​ថាមពល​កកើត​ឡើង​វិញ​ចំនួន ៥​ពាន់​៥​រយ​មេ​ហ្គា​វ៉ា​ត់​ទៀត ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​ថាមពល​។

វៀតណាម​ក៏​កំពុង​ស្វែងរក ការ​សាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ខ្យល់​បក់​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ផ្ទៃ​ប្រទេស​ផង​ដែរ ខណៈ​ដែល​រោងចក្រ​ភាគច្រើន​ឥឡូវនេះ មាននៅ​ប៉ែក​ភាគ​កណ្ដាល និង​ខាងត្បូង​។

បើ​តាម​អគ្គិសនី​ជាតិ​វៀតណាម បាន​ឲ្យ​ដឹង​ថា រោងចក្រ​ថា​ម​ពេល​ដើរ​ដោយ​ធ្យូងថ្ម មាន​ចំណែក​ជាង​៤៣% នៃ​ថាមពល​អគ្គិសនី​ដែល​ផលិត​បាន​សរុប​កាលពី​ខែកុម្ភៈ​៕

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រមព្រៀងគ្នា កំណត់តម្លៃប្រេងដូងក្នុងពិភពលោក និងបញ្ជៀសការប្រកួតប្រជែងទីផ្សារគ្នា

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មែល សាព្រី យ៉ាកូប (Ismail Sabri Yaakob) បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូ…

ប្អូនស្រីបុរសខ្លាំងកូរ៉េខាងជើង ចេញមុខថ្កោលទោសកូរ៉េខាងត្បូង និងព្រមានកម្ទេចទីក្រុងសេអ៊ូល

ប្អូនស្រីរបស់បុរសខ្លាំងកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បានចេញមុខព្រមានតាមរយៈពេលសេចក្ដីថ្លែងការណ៍នៅថ្ងៃអាទិត្យម្សិលមិញនេះថា កូរ៉េខាងជើងថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ