កូវីដ១៩ នៅចិន

ទីក្រុងប៉េកាំង​ទទួលការហោះហើរ​អន្តរជាតិ​ឡើងវិញពី ៨ប្រទេស រួមទាំងពីកម្ពុជាផងដែរ


រដ្ឋអំណាចក្រុង​ប៉េកាំង​​បានប្រកាស​កាលពីថ្ងៃទី២ កញ្ញា ថា ពីថ្ងៃទី៣ កញ្ញានេះទៅ ទីក្រុងប៉េកាំងចាប់ផ្ដើម​បើក​ឡើងវិញ​នូវការហោះហើរ​អន្តរជាតិ​ចូលមកទីក្រុងនេះ ពីប្រទេស​ចំនួន ៨ ក្នុងនោះរួមទាំងកម្ពុជា ផង​ដែរ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ចិន China.org.cn ។
ទីក្រុងប៉េកាំង​ទទួលការហោះហើរ​អន្តរជាតិ​ឡើងវិញពី ៨ប្រទេស រួមទាំងពីកម្ពុជាផងដែរ
ដោយ

ប្រទេសទាំង ៨ រួមមាន កម្ពុជា, ក្រិច, ដាណឺម៉ាក, ថៃឡងដ៍, ប៉ាគិស្ថាន,​ អូទ្រីស, កាណាដា និងស៊ុយអែត ។ អ្នកដំណើរទាំងអស់ត្រូវតែបង្ហាញ​លទ្ធផល​អវិជ្ជមាន​កូវីដ១៩ នៅមុនពេល​ឡើងជិះយន្តហោះ សម្រាប់​ការហោះហើរ​ចូលមក​ទីក្រុង​ប៉េកាំង ។ 

ការបើកឡើងវិញ​នូវការទទួលការហោះហើរអន្តរជាតិនេះ ចាប់ផ្ដើម​មុន​គេ​ជាមួយ​នឹង​ការហោះហើរ​មកពីរាជធានភ្នំពេញ ប្រទេសកម្ពុជា ។ នេះ​បើ​យោងតាម​រដ្ឋបាល​អាកាសចរណ៍ស៊ីវិល​ចិន ។  

ក្នុងរយៈពេល​សាកល្បង​ជាបឋមនេះ ចំនួនអ្នកធ្វើដំណើរហោះហើរ​ត្រង់​មក​កាន់ទីក្រុង​ប៉េកាំង នឹងកំណត់ត្រឹមតែ ៥០០នាក់​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ។ ហើយ​បន្ទាប់មកទៀត ចំនួននេះ​អាចនឹង​បង្កើនឡើង​ទ្វេដង ។ 

អ្នកដំណើរនឹងត្រូវធ្វើតេស្ត​រក​មេរោគ​កូវីដ១៩ នៅក្នុងផ្នែកពិសេសមួយ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​រដ្ឋធានីប៉េកាំង បន្ទាប់ពី​ឆ្លងកាត់ការពិនិត្យ​គយ​រួចរាល់ នៅពេលមកដល់ ។ 

អ្នកធ្វើដំណើរទាំងអស់ ក៏ត្រូវ​ស្ថិតក្រោម​ការតាមដានវេជ្ជសាស្ត្រ​រយៈពេល ១៤ថ្ងៃផងដែរ ហើយ​ចំពោះអ្នកដែល​មាន​តេស្តវិជ្ជមាន​កូវីដ១៩ ឬ​មាន​អាការៈ​ក្ដៅខ្លួន ឬ​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម នឹងត្រូវ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​ពិសេស រួមជាមួយនឹង​អ្នក​ប៉ះពាល់​ជិតដិត​បំផុតរបស់​ពួកគេ ។ 

កាលពីខែមីនា ចិន​បាន​ចាប់ផ្ដើម​បង្វែរ​រាល់ការហោះហើរត្រង់​មកកាន់ទីក្រុង​ប៉េកាំង ឲ្យ​ទៅចុះចត​នៅ​ឯព្រលានយន្តហោះ​នៅតាមទីក្រុង​១២ផ្សេងទៀត ហើយ​តម្រូវ​ឲ្យ​អ្នកធ្វើដំណើរឆ្លងកាត់ការត្រួតពិនិត្យ​គយ និង​ចតាឡីស័ក ។ បន្ទាប់មក អ្នក​ដែល​ឆ្លង​ផុត​ដំណាក់កាលចតាឡីស័ក ទើប​អនុញ្ញាត​ឲ្យ​ហោះ​ហើរ​មក​កាន់ទីក្រុង​ប៉េកាំង ៕




អត្ថបទបន្ទាប់


ព្រលានយន្ដហោះតារាសាគរ នឹងមានសមត្ថភាពទទួលអ្នកដំណើរ ៧,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលដំបូងនេះ

ព័ត៌មាន
តាមអ្វីដែលជាការអះអាងរបស់តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះតារាសាគរខេត្តកោះកុង នៅចុងឆ្នាំ២០២០នេះ ព្រលានយន្ដហោះនេះ នឹងសម្រេចបញ្ចប់ការសា…

គម្រោងថ្មី ២ទៀត ទទួល​ជំនួយគាំទ្រ​ពី មូលនិធិទឹកប្រាក់ ១ លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃទី៣ កញ្ញា ថា ក្រុមហ៊ុនបានផ្ដល់ជំនួយមូលនិធិបន្ថែមទៀត ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ