ព្យុះទីហ្វុងប៊ូឡូយ

ព្យុះទីហ្វុងប៊ូឡូយ បានធ្វើឱ្យវៀតណាមរងការខូចខាតជាង៣៣២លានដុល្លារ


ព្យុះទីហ្វុងប៊ូឡូយ ត្រូវបានគេចាត់ទុកជាព្យុះដ៏មហាវិនាសកម្មមួយ ដែលបានបង្កវិនាសសកម្មធ្ងន់ធ្ងរដល់ប្រទេសយ៉ាងហោចណាស់ចំនួន៤រួមមានវៀតណាម ហ្វីលីពីន ថៃ និងឡាវ និងបានជះឥទ្ធិពលដល់ប្រទេសចំនួនទៀត។ វៀតណាមដែលជាអ្នកក្បែរខាងកម្ពុជាទំនងជារងគ្រោះធ្ងន់ធ្ងរជាងគេពីព្យុះទីហ្វុងដ៏កំណាចនេះ ដោយព្យុះនេះបានធ្វើឱ្យប្រទេសនេះរងការខូចខាតរហូតដល់ជាង៣០០លានដុល្លារ និងបានឆក់យកអាយុជីវិតមនុស្សរាប់សិបនាក់។ ដោយឡែកប្រទេសផ្សេងៗមិនទាន់បានគណនាពីទំហំខូចខាត ដែលបង្កឡើងដោយព្យុះនេះនោះទេ។
ព្យុះទីហ្វុងប៊ូឡូយ
ដោយ

ព្យុះទីហ្វុងប៊ូឡូយបានវាយប្រហារយ៉ាងដំណំលើប្រទេសវៀតណាមនៅឆ្នាំនេះ ដោយបានបង្កការបំផ្លិចបំផ្លាញតំបន់ភាគខាងជើង និងកណ្តាល ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៥៤នាក់ស្លាប់ និងរបួសជាង១៤០នាក់ និងបានបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណជាង៣៣២លានដុល្លារ។ បើយោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងបង្ការគ្រោះមហន្តរាយនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ព្យុះដ៏កំណាចនេះបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង បំណាក់ដី ទឹកជំនន់ភ្លាមៗ និងខ្យល់កន្រ្តាក់វាយលុកនៅក្នុងខេត្ត-ក្រុងចំនួន១៨របស់វៀតណាម។

គ្រោះធម្មជាតិនេះបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋលើសពី៩ម៉ឺនខ្នងបំផ្លាញផលដំណាំប្រមាណ៤ម៉ឺន៩ពាន់ហិកតា និងបណ្តាលឱ្យសត្វនៅតាមកសិដ្ឋាននានាជាច្រើនពាន់ក្បាលបានស្លាប់។ លើសពីនេះព្យុះនេះបានបង្កផលប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរសព្ទជាង៨ពាន់បង្គោល ដែលបង្កឱ្យមានការកាត់ផ្តាច់ថាមពលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ២,៧លានគ្រួសារ លិចផ្លូវ និងសាលារៀនជាច្រើនកន្លែង។

ព្យុះទីហ្វុងដ៏កំណាចនេះ ក៏បានវាយប្រហារលើប្រទេសហ្វីលីពីន ថៃ និងឡាវយ៉ាងដំណំផងដែរ ខណៈបច្ចុប្បន្នស្ថាប័នជំនាញរបស់ប្រទេសទាំងនេះកំពុងស្រង់ស្ថិតិអ្នករងផលប៉ះពាល់ និងវាយតម្លៃពីទំហំនៃផលប៉ះពាល់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្ត្រីជនជាតិចិន ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួន និងចោទប្រកាន់ពីបទលាងលុយកខ្វក់ក្នុងទំហំ៧ពាន់លានដុល្លារតាមរយៈ Bitcoin

ស្ត្រីជនជាតិចិន វ័យ៤៧ឆ្នាំម្នាក់ បានសារភាពកំហុសនៅក្នុងតុលាការក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា ខ្លួនពិតជាបានធ្វើសកម្មភាពលាងលុយកខ្វក់ក្នុងទំហំរហ…

TikTok ជួយម្ចាស់អាជីវកម្មខ្មែរសម្រេចកំណត់ត្រាលក់ដាច់ខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដាម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរនៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ