សហគ្រាសធុនតូចនិងមធ្យមកម្ពុជា

ឧស្សាហកម្មផលិតកែច្នៃនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់ខ្លាំង ដោយសាមេរោគកូវីដ១៩


ឧស្សាហកម្មកែច្នៃផលិតផលក្នុងស្រុក កំពុងតែទទួលរងផលប៉ះពាល់ខ្លាំងពីមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យផលិតផលក្នុងស្រុកសម្រាប់ការនាំចេញក៏ដូចជាផ្គត់ផ្គង់ទៅនឹងតម្រូវការក្នុងស្រុកខ្លួនឯង កំពុងមានការថយចុះ គួរឲ្យកត់សម្គាល់ ហើយក្នុងនោះដំណើរការផលិត និងកែច្នៃក៏ត្រូវបានកាត់បន្ថយផងដែរ។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី

លោកស្រី កែវ មុំ អគ្គ​នាយិកា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី បាន​ឲ្យ​ដឹង​ថា ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ឌ ១៩ កំពុង​គំរាមកំហែង​ដល់​ការ​ផលិត​ក្នុងស្រុក​ដែល​ជាក់ស្តែង​សហគ្រាស​លោកស្រី​បាន​កាត់​បន្ថយ​ការ​ផលិត​រហូត​៥០​ភាគរយ ដោយសារ​ការ​បញ្ជា​រទិញ​នៅ​ទីផ្សារ​ខាងក្រៅ​ត្រូវ​បាន​កាត់​បន្ថយ ខណៈ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ ១៩​នេះ​នៅ​បន្ត​កើនឡើង​។

លោកស្រី បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើរការ​ផលិតកម្ម​ក្នុងស្រុក​របស់​លោកស្រី​ពេល​នេះ​មិន​ត្រឹមតែ​ជួប​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វី​ដ ១៩ ប៉ុណ្ណោះ​ទេ បញ្ហា​អគ្គី​ស​នី​ក៏​នៅ​តែ​ជា​ក្តី​កង្វល់​ធំ​មួយ​ផង​ដែរ ជាក់ស្តែង​ការ​ដែល​ដាច់​ចរន្ត​អគ្គី​ស​នី​ញឹក​ញ៉ាប់​ពេក​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ផលិតកម្ម​លោកស្រី​រាំងស្ទះ និង​បាន​ខូចខាត​នៅ​ផលិតផល​ដែល​កំពុង​ផលិត​នោះ​ជា​ច្រើន​។

លោកស្រី​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ធំ ដែល​ការ​ផលិត​ត្រូវ​បាន​កាត់​បន្ថយ​រហូត ៥០ ភាគរយ ទន្ទឹម​នឹង​កម្លាំង​ពលកម្ម​មិន​ត្រូវ​បាន​កាត់​បន្ថយ​ស្រប​ពេល​ដែល​ផលិតផល​ដែល​ផលិត​បាន​ត្រូវ​លក់​ចេញ​បាន​ត្រឹម​៥០​ភាគរយ ធៀប​នឹង​ពេល​ធម្មតា​មិន​ទាន់​មាន​មេរោគ​កូ​វី​ឌ ១៩ កើតឡើង​។

បើ​តាម​លោកស្រី​កែវ មុំ គិត​មក​ដល់​ពេល​នេះ​ផលិតកម្ម​លោកស្រី​នៅ​តែ​បន្ត​អាច​នាំ​ចេញ​បាន ប៉ុន្តែ​ខ្វះ​ការ​បញ្ជា​រទិញ​ដែល​ធ្វើ​ឲ្យ​ការ​បញ្ជា​រទិញ​មានការ​ថយ​ចុះ​ជា​ខ្លាំង​។ ប៉ុន្តែ​យ៉ាងណា​ក្នុង​ស្ថាន​ការ​នេះ​លោកស្រី​នៅ​តែ​បន្ត​ឃ្លាំមើល​ពី​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ឌ ១៩ និយាយ​ជា​រួម​ទៅ​ផលិតកម្ម​របស់​លោកស្រី​គឺ​ត្រូវ​ផលិត​ទៅ​តាម​តម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ ហើយ​ចំណែកឯ​បុគ្គលិក ដែល​ជា​កម្មករ​វិញ​ក៏​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដដែល​ដោយ​ពុំ​បានការ​កាត់​បន្ថយ​ឡើយ​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​មេរោគ​កូ​វី​ឌ ១៩ នេះ​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​នោះ​ពិត​ណាស់​អាជីវកម្ម​ផលិត​ក្នុងស្រុក​នឹង​ឈាន​ទៅ​ការ​ផ្អាក​ការ​ផលិត​មួយ​រយៈ ដែល​ការ​ផ្អាក​នេះ​ក៏​នឹង​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផង​ដែរ​។ ក្នុង​ស្ថានការណ៍​នេះ ជា​ការ​ប្រសើរ​ប្រសិនបើ​ខាង​ធនាគារ​អាច​ចូលរួម​កាត់​បន្ថយ​នូវ​អត្រា​កា​ប្រាក់ ក៏​ដូច​ជា​ផ្អាក​ការ​សង​ទុន​រំ​លោះ​ប្រចាំខែ​ក្នុង​កំឡុង​ពេល​ដែល​យើង​កំពុង​ជួប​បញ្ហា​កូ​វី​ដ​នេះ ក៏​វា​អាច​បន្ធូរបន្ថយ​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​បាន​មួយ​កម្រិត​ដែរ​។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា គ្រប់ការ​ធ្វើ​អាជីវកម្ម​ទាំងឡាយ​សុទ្ធតែ​មានការ​ជំពាក់​ប្រាក់​ត​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ក្នុង​កំឡុង​ពេល​ដ៏​លំបាក​នេះ​យើង​ក៏​មិន​អាច​ទៅ​ទា​ប្រាក់​ពី​អ្នក​ជំពាក់​យើង​បាន​ងាយស្រួល​ដែរ ដែល​ទាំង​អស់នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ហិរញ្ញវត្ថុ​។ និយាយ​ដូច្នេះ​មិនមែន​សំដៅ​តែ​បញ្ហា​ឯកបុគ្គល​នោះ​ទេ វា​ជ​បញ្ហា​រួម​នៃ​ម្ចាស់​អាជីវកម្ម​ទាំងអស់​គ្នា​។

ជុំវិញ​នឹង​បញ្ហា​នេះ​ខាងលើ​នេះ​ដែរ លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ក្នុង​ពេល​នេះ​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​កំពុង​តែ​អនុវត្ត​ការ​ស្រង់​ទិន្នន័យ​ពី​ផល​ប៉ះពាល់​របស់​សហគ្រាស​ទាំង ២៥​ខេត្ត​ក្រុង ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ ១៩  ដូច្នេះ​ក្នុង​ដំណាក់​ល​នេះ​យើង​មិន​ទាន់​អាច​វាយតម្លៃ​នៃ​ផល​ប៉ះពាល់​ក្នុង​ទំហំ​ណាមួយ​បាន​នៅឡើយ​ទេ តែ​យ៉ាងណា​សហគ្រាស​ទាំងនោះ​ពិត​ណាស់​គឺ​នឹង​មាន​ផល​ប៉ះពាល់​ដូច​គ្នា​។

លោក​ឧកញ៉ា​អះអាង​ថា នេះ​ជា​ផល​ប៉ះពាល​រួម ដូច្នេះ​សហគ្រាស​ក្នុងស្រុក​ត្រូវ​បន្ត​ការ​ផលិត​ជាមួយនឹង​ការ​តាំងចិត្ត​ខ្ពស់​ថា នឹង​ត្រូវ​ជំនះ​ឧបសគ្គ​នេះ​ដោយ​ប្រឹង​យកឈ្នះ​វា​ឲ្យ​ទាល់តែ​បាន ដើម្បី​ជម្រុញ​បង្កើន​កែ​ច្នៃ​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​សម្បូរ​បែប​ឆ្លើយ​តប​តម្រូវការ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩

ព័ត៌មាន
ជាការចូលរួមចំណែកសម្រាលបន្ទុកដល់ អាជីវកម្ម ដែលរងគ្រោះដោយសារតែមេរោគកូវីដ១៩ នោះ ក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់សំណើពន្យារពេលបង់ពន្ធ រយៈព…

ក្រុមហ៊ុនកាត់ដេរវៀតណាម​ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩

ព័ត៌មាន
បណ្តុំសមាជិក នៃក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម នឹងធ្វើការស្នើសុំដល់ រដ្ឋាភិបាលវៀតណាម ដើម្បីអាចនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ