ពាណិជ្ជកម្ម​វៀតណាម

អតិរេកពាណិជ្ជកម្មវៀតណាមមានដល់ជិត១២ ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ


ស្របពេលដែលការនាំចេញនៅតែបន្ដកើនឡើង១,៦% ខណៈដែលការនាំចូលមានការធ្លាក់ចុះ ២,២%នោះ បានធ្វើឲ្យអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាមសម្រេចបានដល់ទៅជិត ១២ ពាន់លានដុល្លារអាមេរិក នៅរយៈពេល៨ខែដំបូងនៅឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍ពីការវិយាល័យស្ថិតិទូទៅរបស់វៀតណាម។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)
ដោយ

តាមរបាយការណ៍​បាន​ឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្ម​សរុប​របស់វៀតណាម​នៅ៨ខែ​ឆ្នាំនេះ សម្រេចបាន​ជាង​៣៣៦​ពាន់លាន​ដុល្លារ មានការធ្លាក់ចុះ ០,៣%។ ក្នុងនោះ ការនាំចេញ​របស់វៀតណាម​​សរុប​ សម្រេចបាន​ជាង​១៧៤​ពាន់លាន​ដុល្លារ កើនឡើង​១,៦% ខណៈដែល​ការនាំចូលវិញ​សម្រេចបាន​ជាង​១៦២​ពាន់លាន​ដុល្លារ ធ្លាក់ចុះ ២,២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

វិស័យ​ក្នុងស្រុក​បាន​បង្ហាញពី​សញ្ញាណ​កំណើន​ល្អ ទាំងការនាំចេញ និងនាំចូល។ មាន​ទំនិញ​២៩​មុខ ដែល​ត្រូវបាន​នាំចេញ​ក្នុងតម្លៃ​មួយ​មុខ​ៗ​មិន​ក្រោម​១ពាន់​លាន​ដុល្លារនោះទេ រួមមាន ផលិតផលទូរស័ព្ទ និង​គ្រឿងបន្លាស់​មានតម្លៃជាទឹកប្រាក់​នាំចេញ ជាង​៣១ពាន់លាន​ដុល្លារ, គ្រឿងអេឡិចត្រូនិក កុំព្យួរទ័រ និង​គ្រឿងបន្លាស់ មានតម្លៃជាង​២៧ពាន់លាន​ដុល្លារ ខណៈ​ការនាំចេញ​ផលិតផល​កាត់ដេរ និងវាយនភណ្ឌ មានតម្លៃជាង​១៩​ពាន់លាន​ដុល្លារ។ 

តាំងពីខែ​មករា ដល់ខែ​សីហា ឆ្នាំនេះ សហរដ្ឋអាមេរិក នៅតែ​ជា​ទីផ្សារ​នាំចេញ​​របស់​វៀតណាម​ធំជាងគេ​បំផុត​ ដែលមាន​តម្លៃជាទឹកប្រាក់​ប្រមាណ ជិត​៤៧​ពាន់លាន​ដុល្លារអាមេរិក តាមពីក្រោយ​ដោយ​ប្រទេសចិន​មាន​២៧ពាន់លាន​ដុល្លារ និង​សហភាពអឺរ៉ុប មាន​ប្រមាណ ២៣​ពាន់លាន​ដុល្លារ។

ទន្ទឹងនេះដែរ ប្រទេសចិន​ក៏ត្រូវបាន​គេដឹងដែរថា គឺជា​អ្នកនាំចូល​ទំនិញមកក្នុង​ប្រទេស​វៀតណាម​​ធំជាងគេ​បំផុត​ ដោយមាន​តម្លៃជាទឹកប្រាក់​ជាង ៤៩ពាន់​លាន​ដុល្លារ តាមពីក្រោយ​ដោយ​កូរ៉េ​ខាងត្បូងជិត​២៩ពាន់លាន​ដុល្លារ និង​ប្រទេស​អាស៊ាន មានជិត​២០ពាន់លាន​ដុល្លារ៕

None



អត្ថបទបន្ទាប់


ក្នុង​ខែសីហា ការនាំចេញអង្ករកម្ពុជារអិល​ធ្លាក់ចុះខ្លាំង ដល់ទៅប្រមាណ ៣៥%

របាយការណ៍ដែលបានបង្ហាញដោយក្រសួងកសិកម្មបានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានៅខែកក្កដាកន្លងទៅនេះ សម្រេចបានត្រឹមតែជាង២,២ម៉ឺនតោនប៉ុណ្ណោះ ធ្ល…

ក្រុមហ៊ុន Pointer បើក​សម្ពោធ​ការិយាល័យប្រឹក្សាអចលនទ្រព្យ ជាមួយនឹង​ការ​តាំងបង្ហាញ​គម្រោង​ជាច្រើន​និង​ការបញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​៥​ម៉ឺន​ដុល្លារ

ក្រុមហ៊ុនអចលនទ្រព្យ Pointerនឹងបើកសម្ពោធការិយាល័យប្រឹក្សាអចលនទ្រព្យនៅថ្ងៃទី 5-6 កញ្ញា 2020 ដែលមានឈ្មោះថា Property Consulting Center ស្ថិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ