រថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast កំពុងស្វះស្វែងរកច្រកពង្រឹងទីផ្សារនៅឥណ្ឌា


ស្របពេលរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា កំពុងស្ថិតក្នុងដំណើរការសាងសង់ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast កំពុងស្វះស្វែងរកច្រកពង្រឹងទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ។ ការស្វះស្វែងពង្រីកទីផ្សារទៅកាន់ប្រទេសឥណ្ឌានេះ ធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនរបស់ប្រទេសនៅភូមិផងរបងជាមួយកម្ពុជាមួយនេះបានខាតបង់ថវិកាជាង២ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៣ កន្លងទៅ។
រថយន្តអគ្គិសនី
ដោយ

តំណាងក្រុមហ៊ុន VinFast របស់វៀតណាម ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមមួយនេះ បានស្នើឱ្យរដ្ឋាភិបាលឥណ្ឌា កាត់បន្ថយពន្ធនាំចូលលើរថយន្តរបស់ខ្លួន២ឆ្នាំ ដើម្បីឱ្យអតិថិជនអាចស្គាល់ផលិតផលរបស់ខ្លួន ខណៈដែលរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅឥណ្ឌា កំពុងដំណើរការសាងសង់។

ការស្នើសុំនេះធ្វើឡើងនៅពេលដែល VinFast បានចាប់ផ្តើមសាងសង់រោងចក្រនៅរដ្ឋ តាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងឥណ្ឌា ហើយសង្ឃឹមថា នឹងចាប់ផ្តើមផលិតកម្មនៅពាក់កណ្តាលឆ្នាំក្រោយ ដើម្បីចែកចាយលក់នៅក្នុងស្រុក មុននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុននេះបានខាតបង់ប្រាក់ចំណូលជាង២ពាន់លានដុល្លារ ដោយសារតែការខកខានមិនអាចលក់រថយន្តតាមគោលដៅ ដែលខ្លួនបានកំណត់នៅក្នុងឆ្នាំ២០២៣ ទោះបីជាស្ថានភាពប្រាក់ចំណូលមានភាពវិជ្ជមាន និងប្រសើរជាងមុនក៏ដោយ។

លោក ផាម សាញ់ ចូ (Pham Sanh Chau) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌា បានប្រាប់អ្នកសារព័ត៌មានថា VinFast និងអាជ្ញាធរតាមីល ណាឌូ បាននិយាយកាលពីខែមុនថា ពួកគេបានយល់ព្រមធ្វើការឆ្ពោះទៅរកការវិនិយោគរហូតដល់២ពាន់លានដុល្លារ ជាមួយនឹងការប្តេជ្ញាចិត្តនៃការវិនិយោគនៅលើទំហំទឹកប្រាក់៥០០លានដុល្លារអាម៉េរិក សម្រាប់រយៈពេល៥ឆ្នាំដំបូងនៃគម្រោងនេះ។

ដូចក្រុមហ៊ុន Tesla ដែរ VinFast ក៏បានស្នើសុំឱ្យឥណ្ឌាកាត់បន្ថយពន្ធនាំចូលជាអតិប្បរមា លើរថយន្ត EVs ដែលផលិតយ៉ាងពេញលេញ ប៉ុន្តែទោះបីជាយ៉ាងណា គេប៉ាន់ស្មានថា សំណើរនេះនឹងត្រូវបានជំទាស់ដោយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេទី៣ នៅលើពិភពលោកកំពុងពិចារណាលើសំណើនេះ ប៉ុន្តែមិនបានសម្រេចចិត្តណាមួយនៅឡើយទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ការសិក្សាបង្ហាញថា ពលរដ្ឋអង់គ្លេសអាយុខ្ទង់២០ឆ្នាំអត់ការធ្វើច្រើនជាងមនុស្សអាយុខ្ទង់៤០ឆ្នាំ ដោយសារបញ្ហាជំងឺផ្លូវចិត្ត

ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិភាគមួយបានរកឃើញថា មនុស្សដែលមានអាយុខ្ទង់២០ឆ្នាំទំនងជាអត់មានការធ្វើច្រើនជាងមនុស្សដែលមានអាយុខ្ទង់៤០ឆ្នាំដោយ…

ធនាគារពាណិជ្ជថ្មី «ខេប៊ីប្រាសាក់ ម.ក» ប្រកាសបើកសម្ពោធជាផ្លូវការហើយ!

ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ