រុស្ស៊ី ប្រទេសអាហ្រ្វិក

លោកពូទីនសន្យាថា នឹងបញ្ជូនគ្រាប់ធញ្ញជាតិផ្ទាល់ខ្លួន ទៅឲ្យអាហ្វ្រិក ទោះបីជាទណ្ឌកម្មលោកខាងលិចបង្គប់ភាព«ពុតត្បុត»


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលថ្ងៃព្រហស្បតិ៍ ទី ២៧ កក្កដា បាននិយាយប្រាប់មេដឹកនាំអាហ្វ្រិកថា រុស្ស៊ីនឹងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាច្រើនម៉ឺនតោនរបស់ខ្លួនផ្ទាល់ទៅឱ្យប្រទេសអាហ្រ្វិក បើទោះបីជាលោកមើលឃើញថា ទណ្ឌកម្មលោកខាងលិច ដែលដាក់មកលើរុស្ស៊ីធ្វើឱ្យពិបាកក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មក៏ដោយ។
រុស្ស៊ីសន្យាបញ្ជូនគ្រាប់ធញ្ញជាតិផ្ទាល់ខ្លួនឱ្យប្រទេសអាហ្រ្វិក ដើម្បីធានាសន្តិសុខស្បឿង!

ការប្រកាសនេះ​ធ្វើឡើងបន្ទាប់​ពីប្រទេសរុស្ស៊ីទើបតែដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ​សមុទ្រខ្មៅ ដែលជាច្រកដ៏សំខាន់​​ក្នុងការនាំចេញទំនិញស្បៀងអាហារពីប្រទេសអ៊ុយក្រែន​ទៅកាន់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ថ្លែងចេញពីទីក្រុង St Petersburg ក្នុងកិច្ចប្រជុំរុស្ស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តឡើង​រយៈពេលពីរថ្ងៃ​គឺនៅថ្ងៃ២៧ និង២៨ខែកក្កដានេះ មានការចូលរួមពីបណ្តា​មេដឹកនាំ និងអ្នកតំណាង​ប្រទេសអាហ្វ្រិក​ជាង៥០ប្រទេសនោះ លោកពូទីនមេដឹកនាំរុស្ស៊ីបានប្រកាសថា៖ «ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំនួសការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទ្វីបអាហ្រ្វិកទាំងលើមូលដ្ឋានពាណិជ្ជកម្ម និងតាមលក្ខណៈជំនួយ ដើម្បីបំពេញនូវអ្វីដែលលោកថា គឺជាតួនាទីដ៏សំខាន់​របស់ទីក្រុងម៉ូស្គូ​ក្នុងការរក្សា​ឱ្យបាន​នូវសន្តិសុខ​ស្បៀងពិភពលោក»។

លោកក៏បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា "យើងនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឱ្យប្រទេស ប៊ូគីណាហ្វាសូ, ហ្ស៊ីមបាវ៉េ, ម៉ាលី, សូម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងអេរីទ្រា ជាមួយ​នឹងគ្រាប់ធញ្ញជាតិពី ២ម៉ឺន៥ពាន់ ទៅ៥ម៉ឺនតោនដោយឥតគិតថ្លៃ​សម្រាប់ប្រទេសនីមួយៗ​ក្នុងរយៈពេល​៣ទៅ៤ខែ​បន្ទាប់»។ លោកថា កាលពីឆ្នាំមុន រុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិ៦០លានតោន​ទៅកាន់ទីផ្សារពិភពលោក​ ដែលក្នុងនោះ មាន៤៨លានតោនជាស្រូវសាលី។

ទោះយ៉ាងណា ប្រទេសអាហ្វ្រិកភាគច្រើន ដែលរុស្ស៊ីសន្យាផ្តល់គ្រាប់ធញ្ញជាតិជូនខាងលើនេះ សុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូរួចទៅហើយ។ ប្រធានាធិបតីហ្ស៊ីមបាវ៉េថា​ លោកពិតមានការដឹងគុណរុស្ស៊ីណាស់ ទោះបីជាប្រទេសរបស់លោកមានគ្រាប់ធញ្ញជាតិគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ខ្លួនរួចហើយក្តី។

គួរជម្រាបថា ចាប់តាំងពីរុស្ស៊ីបានដកខ្លួនចេញពី​កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​កាលពីប៉ុន្មាន​មុននេះ ព្រមទាំងការវាយប្រហារលើឃ្លាំងផ្ទុកស្បៀង​អ៊ុយក្រែន​ពីសំណាក់យោធារុស្ស៊ី​នៅកំពង់ផែ​ទន្លេ Danubeផងនោះ បានទាញឱ្យតម្លៃស្រូវសាលី​ពិភពលោក កើនឡើងប្រមាណ ១០% ត្រឹមរយៈ១០ថ្ងៃ។

មួយវិញទៀត ពូទីនថា​ ទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី បានរារាំងរុស្ស៊ីក្នុងការនាំ​ចេញជីទៅប្រទេសក្រីក្រ។ ទោះគេដឹងថា គោលដៅនៃទណ្ឌកម្មលោកខាងលិចទាំងនោះ​មិនសំដៅ​លើគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីមែន តែទីក្រុងម៉ូស្គូថា ​វាបានធ្វើឱ្យរាំងស្ទះដល់ការទូទាត់ប្រាក់ ភស្តុភារ និងការធានារ៉ាប់រងចំពោះការដឹកជញ្ជូន៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលថៃ និងស្ថាប័នពាក់ព័ន្ធកំពុងដុតដៃដុតជើងស្វែងរកមធ្យោបាយដោះស្រាយបំណុលជូនពលរដ្ឋ

ព័ត៌មាន
ធនាគារកណ្តាលថៃ និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយបញ្ហាបំណុលគ្រួសារជូនពលរដ្ឋ ពោលគឺធានាថា ពួកគេអាចមានលទ្ធភាពដោះស្រាយ…

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសផែនការជំរុញឲ្យម៉ាឡេស៊ីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ៣០ នៅ១០ឆ្នាំខាងមុខ

ព័ត៌មាន
លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសនូវផែនការជំរុញឲ្យប្រទេសម៉ាឡេស៊ី ប្រែក្លាយពីប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣៧ មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ