សុខភាពផ្លូវចិត្ត

ការសិក្សាបង្ហាញថា ពលរដ្ឋអង់គ្លេសអាយុខ្ទង់២០ឆ្នាំអត់ការធ្វើច្រើនជាងមនុស្សអាយុខ្ទង់៤០ឆ្នាំ ដោយសារបញ្ហាជំងឺផ្លូវចិត្ត


ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិភាគមួយបានរកឃើញថា មនុស្សដែលមានអាយុខ្ទង់២០ឆ្នាំទំនងជាអត់មានការធ្វើច្រើនជាងមនុស្សដែលមានអាយុខ្ទង់៤០ឆ្នាំដោយសារសុខភាពផ្លូវចិត្តមិនល្អនៅក្នុងចក្រភពអង់គ្លេស។ ការសិក្សានេះ ក៏បានអំពាវនាវឱ្យមានការចាត់វិធានការចំពោះវិបត្តិសុខុមាលភាពផ្លូវចិត្តនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សុខភាពផ្លូវចិត្ត
ដោយ

ការស្រាវជ្រាវរបស់ក្រុមអ្នកវិភាគ Resolution Foundation បានបង្ហាញថា មនុស្សដែលមានអាយុខ្ទង់២០ឆ្នាំស្ដើងដែលមានបញ្ហាសុខភាពផ្លូវចិត្តប្រហែលជាមិនអាចទទួលបានការអប់រំប្រកបដោយស្ថិរភាពបានឡើយ ហើយទីបំផុតពួកគេអាចនឹងគ្មានការងារធ្វើ ឬក៏មានការងារធ្វើ ប៉ុន្តែបានប្រាក់ខែទាប។

បើយោងតាមទិន្នន័យផ្លូវការបានបង្ហាញថា អត្រា៣៤%នៃមនុស្សដែលមានអាយុពី១៨ ទៅ២៤ឆ្នាំ បានរាយការណ៍ពីរោគសញ្ញានៃជំងឺផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺបាយប៉ូឡា (bipolar)នៅឆ្នាំ២០២១-២០២២។ នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់លើតួលេខនៅឆ្នាំ២០០០ ដែលមានអត្រា២៤% ដោយស្ត្រីវ័យក្មេងទំនងជារងផលប៉ះពាល់អវិជ្ជមានច្រើនជាងបើធៀបនឹងបុរសវ័យក្មេង។

លោកស្រី ល្វីស មឺហ្វ៊ី (Louise Murphy) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមអ្នកវិភាគ Resolution Foundation បាននិយាយថា ការយកចិត្តទុកដាក់លើបញ្ហានេះមានទំនោរផ្តោតលើការអប់រំខ្ពស់ ប៉ុន្តែអ្វីដែលគួរព្រួយបារម្ភបំផុតនោះ គឺនៅពេលបញ្ហាសុខភាពផ្លូវចិត្តមិនល្អគួបផ្សំនឹង លទ្ធផលនៃការអប់រំមិនល្អ។ ផលវិបាកផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីសុខភាពផ្លូវចិត្តមិនល្អ គឺជះផលខ្លាំងបំផុតសម្រាប់មនុស្សវ័យក្មេង ដែលមិនបានរៀននៅសកលវិទ្យាល័យ ដោយក្នុងនោះ១ក្នុងចំណោម៣នាក់ដែលមានជំងឺផ្លូវចិត្ត និងមិនបានរៀននៅមហាវិទ្យាល័យ ជាទូទៅបច្ចុប្បន្នគ្មានការងារធ្វើ។

លោកស្រីបានបន្ថែមថា ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តនេះ ពួកគេត្រូវការសេវាគាំទ្រប្រសើរជាងមុននៅតាមមហាវិទ្យាល័យ ដែលមិនទាន់ទទួលបានសេវាបែបនោះ និងការផ្តល់ ឱកាសកាន់តែប្រសើរជាងមុនដល់អ្នក ដែលត្រូវប្រឡងម្ដងទៀតដើម្បីឱ្យពួកគេអាចមានគុណ វុឌ្ឍិសម្រាប់ការងាររបស់ពួកគេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកថា សេដ្ឋកិច្ចនៅហ្គាហ្សា ដាំក្បាលចុះដល់ទៅជាង៨០%ដោយសារការវាយប្រហារពីអ៊ីស្រាអែល

ព័ត៌មាន
ធនាគារពិភពលោក ឬ World Bank បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា សេដ្ឋកិច្ចរបស់តំបន់ហ្គាហ្សា បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជាង៨០% ក្នុង…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast កំពុងស្វះស្វែងរកច្រកពង្រឹងទីផ្សារនៅឥណ្ឌា

ព័ត៌មាន
ស្របពេលរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា កំពុងស្ថិតក្នុងដំណើរការសាងសង់ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ