កំណើនការងារនៅអាមេរិក

កំណើនការងារនៅអាមេរិកកើនឡើងគំហុកនៅក្នុងខែមីនា


សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងគំហុកនៅក្នុងខែមីនាកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតតាំងពីសីហាឆ្នាំមុនមក នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់អាមេរិកក៏ចាប់ផ្ដើមស្ទុះឡើងលឿនដែរ និងការចាក់វ៉ាក់សាំងជូនពលរដ្ឋក៏សម្រុកធ្វើឡើងកាន់តែច្រើនឡើងៗ ដែលវាគឺជាការរួមចំណែកមួយជំរុញឲ្យវិស័យការងារមានការកើនខ្លាំង។ នេះបើតាមការរាយការណ៍ដោយនាយកដ្ឋានការងាររបស់អាមេរិក ដែលទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ។
កម្មករសំណង់ម្នាក់ធ្វើការកំពុងធ្វើការ នៅការដ្ឋានសំណង់មួយកន្លែងនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិកថ្ងៃទី៨ ខែមករាឆ្នាំ២០២១ រូបភាព៖ Xinhua
ដោយ

នៅ​ក្នុង​ខែមីនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ចំនួន​ការងារ​បាន​កើនឡើង​ជិត​១​លាន​ការងារ ខណៈ​ដែល​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦%​។

ក្រុម​សេដ្ឋវិទូ​អា​មេ​រិ​កបាន​និយាយ​ថា ចំនួន​ការងារ​មានការ​កើនឡើង បាន​បង្ហាញ​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​កំពុង​ស្ទុះ​ងើបឡើង​វិញ​ហើយ មាន​ន័យ​ថា អ្នក​ដែល​បាន​បាត់បង់​ការងារ​កំពុង​ទទួល​បានការ​ងារ​ធ្វើ​ត្រឡប់​មក​វិញ ខណៈ​ដែល​វិធានការ​រឹត​បន្ដឹង​ក៏​ត្រូវ​បាន​បន្ធូរបន្ថយ​ផង​ដែរ​។ ប៉ុន្ដែ សេដ្ឋវិទូ​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ប្រសិនបើ​មាន​រលក​ឆ្លង​មេរោគ​ជា​ថ្មី ដែល​អាច​នឹង​ធ្វើ​ឲ្យ​មានការ​បិទ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឡើង​វិញ​។

ដោយសារ​តែ​សាលា​នៅ​អា​មេ​រិ​ក​បើក​ឲ្យ​សិស្ស​ចូល​រៀន​វិញ បាន​ធ្វើ​ឲ្យ​ការងារ​ក្នុង​វិស័យ​អប់រំ​កើនឡើង​ដល់​ទៅ​ជិត​២០​ម៉ឺន​នាក់​។ ការងារ​ក្នុង​វិស័យ​សំណង់ ក៏​កើនឡើង​១១​ម៉ឺន​នាក់​ដែរ ខណៈ​ការងារ​ផ្នែក​វិជ្ជាជីវៈ និង​សេវា​អាជីវកម្ម​កើន​ជាង​៦​ម៉ឺន​នាក់ រីឯ ការងារ​នៅ​តាម​រោងចក្រ​ផលិត​កើន​ជាង ៥​ម៉ឺន​នាក់​។

ការ​សម្រុក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គឺជា​កត្តា​សំខាន់​មួយ​ជួយ​ឲ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ងើបឡើង​វិញ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាច​ត្រឡប់​មក​ធ្វើ​ការងារ​កាន់តែ​ច្រើន​ផង​ដែរ​។ ជាក់ស្ដែង បើ​តាម​ការ​រាយការណ៍​ដោយ Bloomberg នៅ​ថ្ងៃ​ទី​០៣ ខែមេសា​បាន​បង្ហាញ​ថា អា​មេ​រិ​កបាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ជាង ១៥៨​លាន​ដូ​ស​ហើយ ហើយ​កាលពី​ស​ប្ដា​ហ៍​មុន​នេះ គិត​ជា​មធ្យម​អា​មេ​រិ​ក​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​៣​លាន​ដូ​ស​ក្នុង​មួយ​ថ្ងៃ តាម​តួលេខ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា អា​មេ​រិ​ក​អាច​នឹង​ត្រូវការ​ពេល​ដល់​ទៅ ៤​ខែ​ទៀត ទើប​អាច​ចាក់​វ៉ាក់សាំង​បាន​ដល់​ប្រជាជន​៧៥% នៃ​ចំនួន​ប្រជាជន​សរុប​បាន​។ 

ការ​កើនឡើង​នូវ​ចំនួន​ការងារ ក៏​ដូច​ជា​ការ​ស្ទុះ​ងើបឡើង​វិញ​លឿន​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ត្រូវ​បាន​រុញ​មួយ​ផ្នែក​ធំ​ដោយសារ​តែ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ជិត​២​ទ្រី​លាន​ដុល្លារ ដែល​ត្រូវ​បាន​អនុម័ត និង​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមសម្រេចបានចំណូលថវិកាជាតិ១៧ពាន់លានដុល្លារ

ព័ត៌មាន
ទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃកាើរឆ្លងរីករាលដាលកូវីដ-១៩ កំពុងបន្ដក៏ពិតមែន ប៉ុន្ដែសេដ្ឋកិច្ចវៀតណាមត្រូវបានគេមើលឃើញថា នៅតែធ្វើបានល្អជាងគេប…

ក្រុមហ៊ុនវៀតណាម VinGroup កំពុងតាមចែចូវទិញយកផលិតកម្មទូរស័ព្ទរបស់ LG

ព័ត៌មាន
ក្រុមហ៊ុនអេឡិចត្រូនិច LG របស់កូរ៉េ ទំនងជាបានសម្រេចចិត្តដកខ្លួនចេញពីអាជីវកម្មផលិតទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនមែនទែហើយ ខណៈដែលថ្មីនេះ មានកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ