វិស័យធនាគារនៅកម្ពុជា

ថ្នាក់ដឹកនាំធនាគារកណ្ដាលវៀតណាម លើកសរសើរពីវឌ្ឍនភាពនៃវិស័យធនាគារនៅកម្ពុជា ទោះស្ថិតក្នុងបរិបទកូវីដ-១៩


កិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតបរបស់ធនាគារកណ្តាលចំពោះឥទ្ធិពលអវិជ្ជមាននៃជំងឺកូវីដ-១៩, ការជំរុញការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាដើម។
លោកជំទាវស្រី ងុយយិន ធីហុង ទេសាភិបាលធនាគាររដ្ឋវៀតណាម
ដោយ

លោក​ជំទាវ​ស្រី ងុ​យ​យិ​ន ធី​ហុង ទេសាភិបាល​ធនាគារ​រដ្ឋ​វៀតណាម បាន​លើក​សរសើរ​ពី​ការ​គ្រប់គ្រង និង​វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ថា នៅ​តែ​អាច​ដំណើរការ​បាន​ដោយ​រលូន បើ​ទោះបី​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ការ​លើក​ឡើង​របស់​ទេសាភិបាល​ធនាគារ​រដ្ឋ​វៀតណាម បែប​នេះ​បាន​ធ្វើ​ឡើង​នា​កិច្ចប្រជុំ​ទ្វេភាគី​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។

ទេសាភិបាល ធនាគារ​រដ្ឋ​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​ដោយ​មាន​ប្រសិទ្ធភាព ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ ដែល​សម្រេច​បាន​សមិទ្ធផល​ល្អ ក្នុង​ការ​រក្សា​បាន​វឌ្ឍនភាព​និង​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ និង​រក្សា​បាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​កម្រិត​ទាប​នៃ​អតិផរណា​។ ហើយ​ក៏​បាន​អបអរសាទរ ចំពោះ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប ជា​ពិសេស ប្រព័ន្ធ​បាគង ដែល​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង ជួយ​ដោះស្រាយ​បញ្ហា​ទូទាត់​ឆ្លង​គ្រឹះស្ថាន និង​កា​រត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​ទាំង​ក្នុងស្រុក​និង​តំបន់​។ ពិសេស​ជោគជ័យ​របស់​កម្ពុជា ក្នុង​ការ​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ដ៏​ឆាប់រហ័ស ដែល​បាន​ជួយ​ការពារ​សុខភាព​ប្រជាជន និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល ធនាគារ​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​រដ្ឋ​វៀតណាម ជា​ពិសេស លោក​ជំទាវ ទេសាភិបាល ងុ​យ​យិ​ន ធី​ហុង និង​ថ្នាក់ដឹកនាំ ធនាគារ​រដ្ឋ​វៀតណាម ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ ក្រោម​អនុស្សរណៈ​យោគយល់​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ទូទៅ​, លើ​ការ​ត្រួតពិនិត្យ​ធនាគារ និង​លើ​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក៏​ដូច​ជា ការ​គាំទ្រ​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា ផង​ដែរ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ខាងលើ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ធនាគារកណ្តាល​ទាំង​ពីរ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​វិស័យ​ធនាគារ ដែល​បាន​រួមចំណែក​គាំទ្រ​កំណើន​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍ ក្នុង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិកូវីដ១៩បានជំរុញឲ្យការធ្វើពាណិជ្ជកម្មងាកមករកប្រព័ន្ធឌីជីថលកាន់តែច្រើនមិនធ្លាប់មាន

ព័ត៌មាន
នៅរយៈពេលប្រមាណ២ឆ្នាំមកនេះ វិបត្តិនៃមេរោគកូវីដ១៩ បានធ្វើឲ្យសកម្មភាពនៃការធ្វើ អាជីវកម្មមួយចំនួនជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ នៅក្នុង...

វិស័យបច្ចេកវិទ្យារបស់ចិនបាននិងកំពុងជួបបញ្ហាអ្វីខ្លះ ហើយគេត្រូវយកចិត្តទុកដាក់ដោះស្រាយអ្វីខ្លះនៅឆ្នាំ២០២២?

ព័ត៌មាន
វិស័យបច្ចេកវិទ្យារបស់ប្រទេសចិនមានដំណើរទៅមុខ យ៉ាងលំបាកលំបិននៅស្ទើរតែពេញមួយឆ្នាំ២០២១នេះ ដោយសារតែបទប្បញ្ញត្តិថ្មីត្រូវបានរឹតបន្តឹងពីរដ្ឋអ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ