វិបត្តិប្រេង

រដ្ឋមន្ត្រីថាមពលអាស៊ានជួបប្រជុំគ្នា ដើម្បីរកវិធីទប់ទល់នឹងវិបត្តិប្រេង ដែលកំពុងហក់ឡើងខ្ពស់


សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងរុញច្រានពិភពលោកឱ្យប្រឈមនឹងវិបត្តិប្រេងជាថ្មី តើអាស៊ានអាចទប់ទល់នឹងការហក់ឡើងថ្លៃប្រេងដោយរបៀបណា? ស្របពេលដែលទីផ្សារថាមពលពិភពលោកកំពុងរងសម្ពាធខ្លាំងដោយសារតែភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជាប្រភពថាមពលដ៏សំខាន់បំផុតនោះ រដ្ឋមន្ត្រីថាមពលនៃបណ្តាប្រទេសអាស៊ាន ត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវវិធានការសន្តិសុខប្រេងឥន្ធនៈបន្ទាន់មួយសម្រាប់តំបន់។
រដ្ឋមន្ត្រីថាមពលអាស៊ាន
ដោយ

សារព័ត៌មាន CNA បានរាយការណ៍ថា សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបន្តអូសបន្លាយ ស្ទើរតែបិទច្រកដង្ហើមថាមពល និងបានបង្កើតក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តារដ្ឋអាស៊ាន ដែលត្រូវបានរំពឹងថា អាចនឹងឈានដល់ការចុះកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ដើម្បីការពារសន្តិសុខប្រេងឥន្ធនៈរួមគ្នានៅសប្តាហ៍នេះ។
 ស្របពេលដែលភ្លើងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ រដ្ឋមន្ត្រីថាមពលអាស៊ានគ្មានជម្រើសអ្វីក្រៅពីប្រញាប់ប្រញាល់ពិនិត្យមើលផែនការសន្តិសុខថាមពលបន្ទាន់នោះឡើយ។ បំណងសំខាន់បំផុត គឺកាត់បន្ថយហានិភ័យ និងទប់ស្កាត់ការហក់ឡើងថ្លៃភ្លាមៗ ដែលបណ្តាលមកពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗនៅមជ្ឈិមបូព៌ា។
ជំនួបជាន់ខ្ពស់របស់រដ្ឋមន្ត្រីថាមពលអាស៊ាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលកំពុងចាប់ផ្ដើម និងគ្រោងបញ្ចប់នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ កំពុងផ្តោតលើរបៀបវារៈដ៏សំខាន់មួយ គឺការពង្រឹងសន្តិសុខថាមពលតំបន់។ បច្ចុប្បន្នអាស៊ានបានពឹងផ្អែកលើការនាំចូលប្រេងឆៅជាងពាក់កណ្តាលពីតំបន់មជ្ឈិមបូព៌ា ដើម្បីផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។ ដូច្នេះនៅពេលដែលសង្គ្រាមនៅជ្ឈិមបូព៌ាផ្ទុះឡើង វានឹងធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចអាស៊ានដោយផ្ទាល់។ កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ចិនបានប្រកាសផ្អាកការនាំចេញប្រេងនៅក្នុងខែតុលា នេះ។
ស្ថិតក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ លោក ហ្វេលិក ហ្វេនតេបេឡា (Felix Fuentebella) អនុរដ្ឋមន្ត្រីថាមពលហ្វីលីពីនបានសង្កត់ធ្ងន់ថា វិបត្តិនេះបានដាស់តឿនឱ្យអាស៊ានមើលឃើញពីភាពចាំបាច់ នៃភាពធន់ខាងថាមពល។ លោកបានបញ្ជាក់ថា បញ្ហាសន្តិសុខថាមពលលែងជាបញ្ហាបច្ចេកទេសធម្មតាទៀតហើយ ប៉ុន្តែវាបានក្លាយជារឿងអាទិភាពខ្ពស់បំផុតនៅលើតុចរចារបស់មេដឹកនាំអាស៊ាន។
សារព័ត៌មាន The Star បានរាយការណ៍ថា ប្រសិនបើស្ថានការណ៍នៅមជ្ឈិមបូព៌ាវិវត្តកាន់តែអាក្រក់ទៅៗ នោះតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិអាចស្ទុះឡើងដល់ប្រមាណ១០៧ដុល្លារក្នុងមួយបារ៉ែល ហើយប្រសិនបើជម្លោះនេះកាន់តែរីករាលដាលខ្លាំង តម្លៃប្រេងអាចនឹងហក់ឡើងលើស១១២ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក និងតំបន់អាស៊ាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារពិភពលោកដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក តែព្រមានពីការប្រមូលផ្តុំការពឹងផ្អែកខ្លាំងលើ AI

ធនាគារពិភពលោក (World Bank) បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដល់៤,៥%នៅឆ្នាំ២០២៦។ ប៉ុន្តែនៅពីក្រោយលេខដ…

ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការគណនីជូនៀ សម្រាប់អតិថិជនសន្សំប្រាក់វ័យក្មេង

ថ្ងៃទី 06 ខែតុលា ឆ្នាំ 2026 – ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យប្រើប្រាស់គណនីជូនៀ (Junior Account) ដែលជាដំណោះស្រាយសេវាធនាគារឌីជីថលសម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ