សាខាទាំង ១៦ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ ដែលជាការបោះជំហានថ្មីមួយក្នុងការពង្រីកវត្តមានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែខិតជិតអតិថិជននៅតាមបណ្តាខេត្ត និងតំបន់នានាទូទាំងប្រទេស។
ការពង្រីកបណ្តាញសាខានេះ ក៏នឹងជួយផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន ក្នុងការទទួលបានសេវាធនាគារនៅក្បែរទីតាំងរស់នៅ និងអាជីវកម្មរបស់ពួកគេ ព្រមទាំងគាំទ្រដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា។
សាខាថ្មីទាំង ១៦ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ រួមមាន៖
១. សាខាស្រុកបរសេដ្ឋ - មានទីតាំងស្ថិតនៅ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
២. សាខាស្រុកបន្ទាយមាស - មានទីតាំងស្ថិតនៅ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
៣. សាខាស្រុកជីក្រែង - មានទីតាំងស្ថិតនៅ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
៤. សាខាស្រុកឆ្លូង - មានទីតាំងស្ថិតនៅ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
៥. សាខាស្រុកក្រគរ - មានទីតាំងស្ថិតនៅ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៦. សាខាស្រុកក្រឡាញ់ - មានទីតាំងស្ថិតនៅ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
៧. សាខាស្រុកគិរីវង់ - មានទីតាំងស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
៨. សាខាស្រុកកំពង់ត្របែក - មានទីតាំងស្ថិតនៅ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៩. សាខាស្រុកកំពង់ត្រឡាច - មានទីតាំងស្ថិតនៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
១០. សាខាស្រុកមង្គលបូរី - មានទីតាំងស្ថិតនៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
១១. សាខាស្រុកមោងឫស្សី - មានទីតាំងស្ថិតនៅ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
១២. សាខាស្រុកព្រៃឈរ - មានទីតាំងស្ថិតនៅ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៣. សាខាស្រុកព្រៃកប្បាស - មានទីតាំងស្ថិតនៅ ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
១៤. សាខាស្រុកសូទ្រនិគម - មានទីតាំងស្ថិតនៅ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
១៥. សាខាស្រុកស្នួល - មានទីតាំងស្ថិតនៅ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
១៦. សាខាស្រុកស្រីសន្ធរ - មានទីតាំងស្ថិតនៅ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។