គណនីជូនៀ បង្កើតឡើងដើម្បីជួយផ្ដល់ចំណេះដឹងហិរញ្ញវត្ថុដល់កុមារតាំងពីវ័យក្មេងទៅ ដោយជំរុញឱ្យពួកគេយល់ដឹងពីតម្លៃនៃលុយ គ្រប់គ្រងចំណាយដោយឆ្លាតវៃ និងការបង្កើតទម្លាប់សន្សំសម្រាប់គោលដៅនាពេលអនាគត។ តាមរយៈបទពិសោធន៍ផ្នែកហិរញ្ញវត្ថុជាក់ស្តែងក្នុងជីវិតពិត កុមារអាចអភិវឌ្ឍជំនាញគ្រប់គ្រងលុយដ៏មានសារៈសំខាន់ ដែលនឹងផ្តល់ប្រយោជន៍ដល់ពួកគេពេញមួយជីវិត។
តាមរយៈកម្មវិធី KB PRASAC Mobile កុមារជាម្ចាស់គណនីជូនៀ អាចប្រើប្រាស់សេវាធនាគារជាច្រើនយ៉ាងងាយស្រួល និងមិនប្រើសាច់ប្រាក់ រួមមាន ការស្កេនទូទាត់តាម KHQR បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខកូដ ដាក់ប្រាក់និងដកប្រាក់តាមម៉ាស៊ីន CDM-ATM បើកគណនីបញ្ញើមានកាលកំណត់ បង្កើតប័ណ្ណនិម្មិត និងពិនិត្យសមតុល្យគណនីបានភ្លាមៗ ព្រមទាំងអាចប្រើប្រាស់សេវាផ្សេងទៀត។
គណនីជូនៀ ផ្តល់ឱកាសឱ្យកុមារនូវមធ្យោបាយសុវត្ថិភាពនិងងាយស្រួលដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារទំនើប ព្រមទាំងរៀនពីការគ្រប់គ្រងលុយដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឪពុកម្ដាយ ឬ អាណាព្យាបាល អាចចូលរួមក្នុងដំណើរអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុរបស់កូនៗ តាមរយៈការផ្ទេរប្រាក់ទៅកាន់គណនីជូនៀ និងតាមដានការចំណាយរបស់កូនៗតាមរយៈការទទួលបានការជូនដំណឹងអំពីប្រតិបត្តិការនានាតាមកម្មវិធី KB PRASAC Mobile។
នៅពេលដែលការទូទាត់តាមបែបឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតប្រចាំថ្ងៃ គណនីជូនៀ ជួយត្រៀមលក្ខណៈដល់យុវវ័យជំនាន់ក្រោយឱ្យចេះប្រើប្រាស់សេវាធនាគារដោយភាពជឿជាក់ និងប្រកបដោយការទទួលខុសត្រូវ។ តាមរយៈការរួមបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុជាមួយនឹងមធ្យោបាយធ្វើសេវាធនាគារ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងគាំទ្រដល់ក្រុមគ្រួសារក្នុងការបណ្តុះកូនៗឱ្យចេះទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់វប្បធម៌សន្សំលុយកាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវវ័យ។
របៀបស្នើសុំបង្កើតគណនីជូនៀ
ឪពុក ម្ដាយ ឬ អាណាព្យាបាលស្របច្បាប់ អាចស្នើសុំបើកគណនីជូនៀដោយងាយស្រួល តាម KB PRASAC Mobile ដោយចូលទៅ គណនី → បើកគណនី → គណនីជូនៀ → បើកឥឡូវ → យល់ព្រមលើលក្ខខណ្ឌ → ចាប់ផ្ដើម → បំពេញព័ត៌មានឱ្យបានត្រឹមត្រូវរួចចុចបញ្ជូន។
បន្ទាប់ពីទទួលបានសារជូនដំណឹងដែលបញ្ជាក់ថាសំណើត្រូវបានអនុម័ត សូមលោកអ្នកផ្ញើ Link ទៅកាន់កូនលោកអ្នក។ កូនលោកអ្នកអាចធ្វើការទាញយក KB PRASAC Mobile និងបើកដំណើរការគណនីជូនៀ ។ របៀបដំណើរការគណនីជូនៀ នៅលើទូរស័ព្ទរបស់កូន
សូមទាញយក KB PRASAC Mobile → បើកដំណើរការគណនី → យល់ព្រមលើលក្ខខណ្ឌ → បន្ទាប់ → បំពេញព័ត៌មានឱ្យបានត្រឹមត្រូវ រួចចុចបញ្ជូន ជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែមអំពីគណនីជូនៀ ខេប៊ីប្រាសាក់ សូមចូលទៅកាន់
https://www.kbprasacbank.com.kh/en/personal/deposits/junior-account/ ឬ ទូរស័ព្ទមកផ្នែកបម្រើអតិថិជន តាមលេខ 086 999 911 ឬ 023 999 911 ។