វិស័យវាយនភណ្ឌ

វៀតណាម ដែលជាអ្នកនាំចេញសម្លៀកបំពាក់ធំបំផុតទី២លើពិភពលោក ត្រូវបានគេព្យាករថា នឹងវ៉ាដាច់សេដ្ឋកិច្ចសិង្ហបុរី នៅឆ្នាំ២០២៩


អគ្គនាយកក្រុមហ៊ុនវាយនភណ្ឌជាតិវៀតណាម (Vinatex) បានអះអាងថា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ត្រូវបានគេព្យាករថានឹងឈានដល់ជិត៤៤ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្លាយជាអ្នកនាំចេញធំបំផុតទីពីរលើពិភពលោក។ សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះត្រូវបានគេព្យាករថា នឹងអាចវ៉ាដាច់សេដ្ឋកិច្ចសិង្ហបុរី នៅត្រឹមឆ្នាំ២០២៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។
វិស័យវាយនភណ្ឌ
ដោយ

លោក សាវ ហ៊ូ ហ៊ីវ (Cao Hữu Hiếu) អគ្គនាយកក្រុមហ៊ុនវាយនភណ្ឌជាតិ វៀតណាម បានលើកឡើងក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាមត្រូវបានគេព្យាករថា នឹងឈានដល់ជិត៤៤ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្លាយជាអ្នកនាំចេញធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។

លោកបានបន្តថា ក្រុមហ៊ុនវាយនភណ្ឌជាតិ វៀតណាមនឹងបន្តខិតខំអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាពទាំងបរិស្ថាន សង្គម អភិបាលកិច្ច និងហិរញ្ញវត្ថុ (ESGF) នៅឆ្នាំក្រោយ ដោយផ្ដោតលើការផ្លាស់ប្តូរបច្ចេកវិទ្យា និងការទទួលយកគំរូអភិបាលកិច្ចសាជីវកម្មល្អ រួមទាំងការរួមបញ្ចូលបច្ចេកវិទ្យាស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មផងដែរ។

បើតាមការអះអាងរបស់អគ្គនាយកក្រុមហ៊ុនខាងលើ កំណើននាំចេញផលិតផលវាយនភណ្ឌវៀតណាមត្រូវបានជំរុញដោយកំណើនតម្រូវការរបស់ទីផ្សារសំខាន់ៗមួយចំនួន ដូចជាសហអាម៉េរិក និងសហភាពអឺរ៉ុបជាដើម ដែលមានសេដ្ឋកិច្ចងើបឡើងវិញ និងការកើនឡើងនូវការចំណាយរបស់អ្នកប្រើប្រាស់ដែលមានសក្តានុពលសម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) មានមូលដ្ឋាននៅចក្រភពអង់គ្លេស (CEBR) បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងឡើងដល់៤៥០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយជាប់ចំណាត់ថ្នាក់ទី៣៤ នៅទូទាំងពិភពលោក។ បើតាមការលើកឡើងរបស់មជ្ឈមណ្ឌលនេះ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជិត៦% ក្នុងរយៈពេល៥ឆ្នាំខាងមុខ GDP របស់វៀតណាម ត្រូវបានព្យាករថា នឹងអាចវ៉ាដាច់ប្រទេសសិង្ហបុរី ដោយឡើងដល់៦៧៦ពាន់លានដុល្លារនៅឆ្នាំ២០២៩។

នៅត្រឹមឆ្នាំ២០៣៩ GDP របស់វៀតណាមអាចឡើងដល់១,៤ទ្រីលានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី២៥ នៅជុំវិញពិភពលោក និងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី និងហ្វីលីពីន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋាភិបាលចិន ជំរុញឱ្យរដ្ឋបាលមូលដ្ឋានចែកលុយដល់ពលរដ្ឋឱ្យបានមុនចូលឆ្នាំថ្មី គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មាន

រដ្ឋាភិបាលចិន ជំរុញឱ្យបណ្ដារដ្ឋបាល ឬអាជ្ញាធរមូលដ្ឋានចែកលុយដល់ពលរដ្ឋដែលជួបការលំបាក និងខ្វះខាតឱ្យបានមុនចូលឆ្នាំសកលម្ដង និងម្ដងទៀតឱ្យបានមុនច…

ចិននឹងកាត់បន្ថយពន្ធនាំចូលលើទំនិញ និងវត្ថុធាតុដើមជាង៩០០មុខ ដើម្បីជំរុញការអភិវឌ្ឍ និងធានានិរន្តរភាពឧស្សាហកម្ម

ដើម្បីធានានិរន្តរភាពផលិតកម្មឧស្សាហកម្មរបស់ខ្លួន រដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងកាត់បន្ថយពន្ធនាំចូលលើវត្ថុធាតុដើមសំខាន់ៗមួយចំនួនចាប់ពីឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ