ប្រទេសវៀតណាម

ខេត្ត ថៃ ឃ្វៀន របស់វៀតណាមនឹងកសាងតំបន់ឧស្សាហកម្មថ្មីចំនួន ១៦ កន្លែងបន្ថែមទៀត


ខេត្ត ថៃ ឃ្វៀន (Thai Nguyên) ដែលគេដឹងថា ជាកន្លែងផលិតតែធំបំផុតរបស់ប្រទេសវៀតណាម បានប្រកាសដាក់ចេញនូវផែនការកសាងនិងអភិវឌ្ឈន៍តំបន់ឧស្សាហកម្មថ្មីដែលមានចំនួនរហូតដល់ ១៦ កន្លែង ពីពេលនេះដល់ឆ្នាំ ២០៣០។ នេះបើយោងតាមសារព័ត៌មាន Vietnam News។
ខេត្ត ថៃ ឃ្វៀន របស់វៀតណាមនឹងកសាងតំបន់ឧស្សាហកម្មថ្មីចំនួន ១៦ កន្លែងបន្ថែមទៀត
ដោយ

តាមផែនការមេដែលអនុម័តដោយនាយករដ្ឋមន្រ្តីវៀតណាម សម្រាប់រយៈពេលពីឆ្នាំ​២០២១ ដល់ ២០៣០ ខេត្តនេះ គ្រោងនឹងកសាងនិងជំរុញការបណ្តាក់ទុនលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីគាំទ្រដល់ទស្សនៈវិស័យនៃការបង្កើតតំបន់ឧស្សាហកម្មថ្មីទាំងនោះ។

តំបន់ឧស្សាហកម្មដែលបានស្នើឡើងថ្មីគ្របដណ្តប់លើផ្ទៃដីជិត ១ ៦០០ ហិកតា ដែលនាំឱ្យផ្ទៃក្រឡាសរុបនៃតំបន់ឧស្សាហកម្មក្នុងផែនការរបស់ខេត្តនេះឡើងរហូតដល់ជាង ៤ ២០០ ហិកតា ដែលស្មើនឹងជិតបីដងនៃទំហំសួនឧស្សាហកម្មដែលបានបង្កើតឡើងរួចហើយ។

តំបន់ឧស្សាហកម្មទាំងនេះស្ថិតនៅតាមប្រព័ន្ធផ្លូវសំខាន់ៗ តភ្ជាប់រដ្ឋធានី ហាណូយ ទៅខេត្ត ថៃ ឃ្វៀន​ បន្តទៅខេត្ត បាក់ យ៉ាង ( Bắc Giang) និងភ្ជាប់ទៅខេត្ត វិញ ភុក (Vĩnh Phúc)។ រដ្ឋាភិបាលវៀតណាមមានផែនការទាក់ទាញគម្រោងវិនិយោគសម្រាប់គម្រោងអភិវឌ្ឈន៍បច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាបៃតង។

ជាងនេះទៅទៀត មានសេចក្តីរាយការណ៍ថា ខេត្ត ថៃ ឃ្វៀន មានគោលបំណងអភិវឌ្ឍតំបន់ចង្កោមឧស្សាហកម្មចំនួន ៤១ កន្លែង លើផ្ទៃដីជាង ២ ០០០ ហិកតា នៅមុនឆ្នាំ ២០៣០ ដោយតំបន់ចង្កោមថ្មីចំនួន ១២ មានទីតាំងនៅទីក្រុង ថៃ ង្វៀន ទីក្រុង ស៊ុងកុង (Sông Công) និងស្រុកផ្សេងៗទៀត។

គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៣ ខេត្ត ថៃ ង្វៀន បានទាក់ទាញការវិនិយោគទុនរហូតដល់​១៧៣ គម្រោង ដោយមានដើមទុនចុះបញ្ជីលើសពី ១០ ពាន់លានដុល្លារ ខណៈដែលខេត្តនេះកំពុងកំណត់គោលដៅទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសឱ្យបាន ៩០០ លានដុល្លារនៅឆ្នាំនេះ៕




អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែឧសភានឹងជជែកពិភាក្សាលើបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតីចូ បៃដិន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង …

ចិនហាមឃាត់ការចាកចេញទៅក្រៅប្រទេសកាន់តែខ្លាំង រួមទាំងនាយកប្រតិបត្តិជនជាតិបរទេសផង

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានរើយធឺបានរាយាករណ៍ថា ប្រទេសចិនកំពុងរារាំងប្រជាជនមិនឱ្យចាកចេញពីប្រទេសនេះកាន់តែខ្លាំងឡើង រួមទាំងនាយកប្រតិបត្តិជនជាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ