ផលិតផលខ្មែរ

ថ្នាក់ដឹកនាំចលនាភូមិ១ ផលិតផល១ ស្នើឱ្យពលរដ្ឋជួយគាំទ្រផលិតផលខ្មែរក្នុងរដូវបុណ្យភ្ជុំ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ


នៅពេលរដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ គេសង្កេតឃើញតម្រូវការបន្លែ ត្រី សាច់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដ្បិតវាជាតម្រូវការគ្រឿងផ្សំ ដែលមិនអាចខ្វះបានសម្រាប់យកទៅធ្វើជាម្ហូបអាហារសម្រាប់ប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាមនានា។ ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ កត់សម្គាល់ឃើញថា នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះចលនាការប្រើប្រាស់ និងគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋមានសម្ទុះកើនឡើងគួរសម។
ផលិតផលខ្មែរ
ដោយ

តែយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះ បន្តស្នើឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលឱ្យកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យកែច្នៃ និងផលិតផលកសិកម្មរបស់កម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ បានកត់សម្គាល់ឃើញថា នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចលនាគាំទ្រផលិតផលខ្មែរដូចជាបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងទេយ្យទានផ្សេងៗពីសំណាក់ប្រជាពលរដ្ឋមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំកន្លងមកនេះ។ យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត ស្នើឱ្យប្រជាជនបន្តជួយគាំទ្រផលិតខ្មែរឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ សម្រាប់ ឯកឧត្តមបណ្ឌិត សួង ណយ ការគាំទ្រផលិតផលខ្មែរមិនត្រឹមតែបង្ហាញពីការស្នេហាជាតិ ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់វិស័យកែច្នៃ និងជួយអភិវឌ្ឍន៍វិស័យកសិកម្ម ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

​ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សួង ណយ ក៏បានជំរុញលើកទឹកចិត្តដល់អ្នកផលិត និងម្ចាស់អាជីវកម្មទាំងអស់ត្រូវរៀបចំគិតគូរលើការផ្គត់ផ្គង់ផលិតផលទាំងនោះឱ្យបានដិតដល់ និងមានការច្នៃប្រឌិតខ្ពស់ ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ដ្បិតថា រដូវកាលបុណ្យភ្នំបិណ្ឌ មានរហូតដល់ទៅ១៥ថ្ងៃឯណោះ។

​សូមជម្រាបថា ទោះបីជាមានតម្រូវការបន្លែ ត្រី សាច់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះក្តី ប៉ុន្តែតម្លៃសត្វរស់នៅលើទីផ្សារ ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ តែយ៉ាងណាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងថា កំណើនតម្រូវការសាច់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះនឹងជួយជំរុញឱ្យតម្លៃសត្វរស់ហក់ឡើងថ្លៃបន្ថែមទៀត។

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញគ្រឿងអគ្គិសនី និងកង់របស់កម្ពុជា ឱ្យធ្លាក់ចុះជាង៣០% នៅ៨ខែឆ្នាំនេះ?

ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្លាប់តែមានកំណើនខ្ពស់កាលពីឆ្នាំមុន បានធ្លាក…

ផ្លូវដែកឡាវ-ចិន ជួយសម្រួលការដោះដូរពាណិជ្ជកម្មមានតម្លៃរហូតជិត៦ពាន់លានដុល្លារនៅ៤ឆ្នាំកន្លងមកនេះ

អាជ្ញាធរមូលដ្ឋាន បាននិយាយថា ចាប់តាំងពីបើកដំណើរនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មកដល់ពេលនេះ ផ្លូវដែកល្បឿនលឿនចិន-ឡាវ បានជួយសម្រួលដល់ការធ្វើពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ