ក្រុមហ៊ុនវៀតណាម VinFast

ក្រុមហ៊ុនវៀតណាម VinFast ប្រកាសប្រមូលយករថយន្ដ ៩៩៩គ្រឿងនៅអាមេរិកមកវិញ ក្រោយរកឃើញបញ្ហាសុវត្ថិភាព


ទើបតែដឹកជញ្ជូនរថយន្ដបាន២ជើង ចំនួនជិត ៣ពាន់គ្រឿងទៅកាន់ទីផ្សារអាមេរិក ប៉ុន្ដែថ្មីៗនេះ ក្រុមហ៊ុនវៀតណាម VinFast បានប្រកាស ប្រមូលរថយន្ដជើងដំបូងរបស់ខ្លួនប្រមាណ១ពាន់គ្រឿងត្រឡប់មកវិញទាំងអស់ បន្ទាប់ពីទទួលបានការព្រមានផ្នែកសុវត្ថិភាពពីសំណាក់អាជ្ញាធរអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍ដោយរ៉យទ័រកាលពីថ្ងៃទី ២៥ ខែឧសភា។
ក្រុមហ៊ុនវៀតណាម VinFast ប្រកាសប្រមូលយករថយន្ដ ៩៩៩គ្រឿងនៅអាមេរិកមកវិញ ក្រោយរកឃើញបញ្ហាសុវត្ថិភាព
ដោយ

ការឈានដល់​ការប្រមូលយករថយន្ដ​ប្រមាណ ១ពាន់គ្រឿង​របស់ក្រុមហ៊ុន VinFast ត្រឡប់មកវិញនេះ គឺធ្វើឡើងបន្ទាប់ពី​រដ្ឋបាល​សុវត្ថិភាពចរាចរណ៍ផ្លូវថ្នាល់​ជាតិសហរដ្ឋអាមេរិក បានអះអាងថា រថយន្ដសេរី VF 8 របស់ក្រុមហ៊ុន VinFast ទាំង ៩៩៩គ្រឿង ដែលបានដឹកមកកាន់ទីផ្សារអាមេរិក​លើកដំបូងនោះ គឺមាន​បញ្ហាកំហុសកម្មវិធី (Softwar Error) សម្រាប់​ប្រើប្រាស់​នៅក្នុង​រថយន្ដ ដែលវារារាំងដល់​ការបង្ហាញនូវព័ត៌មាន​សុវត្ថិភាពសំខាន់ៗ ហើយវា​អាចនឹងបង្កើនហានិភ័យ​គ្រោះថ្នាក់បុកប៉ះពារនានា។

គេនៅចាំបានថា វៀតណាម​បានដឹកជញ្ជូន​រថយន្ដម៉ាក VinFast របស់ខ្លួន​ចំនួន២ជើងរួចហើយទៅកាន់ទឹកដីអាមេរិក ដោយជើងទី១ ដែលមានចំនួនរថយន្ដ ៩៩៩គ្រឿង បានដឹកទៅដល់នៅអំឡុងខែធ្នូឆ្នាំ២០២២ និងជើងទី២ មានចំនួន ១ ៨៧៩ គ្រឿង បានដឹកទៅដល់នៅក្នុងខែឧសភានេះ។

យ៉ាងណាមិញ​ សម្រាប់រថយន្ដជើងដំបូង ៩៩៩ គ្រឿង ដែលត្រូវបានប្រមូលមកវិញនោះ មាន៧០០គ្រឿង គឺកំពុងស្ថិតក្នុងដៃក្រុមហ៊ុន VinFast នៅឡើយ ដោយមិនទាន់បានបញ្ជូនទៅឲ្យអតិថិជននៅឡើយ។ នេះបើតាម​ការប៉ាន់ប្រមាណដោយអាជ្ញាធរសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់ជាតិ​របស់អាមេរិក។

សូមបញ្ជាក់ថា ការចេញនូវសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន VinFast អំពីការប្រមូលយករថយន្ដត្រឡប់មកវិញដោយសារតែមានបញ្ហាសុវត្ថិភាពនេះ បានកើតឡើង​មិនដល់២សប្ដាហ៍ផង បន្ទាប់ពី ក្រុមហ៊ុននេះ បាន​ប្រកាស​អំពីការចុះបញ្ចីបោះផ្សាយលក់ភាគហ៊ុននៅអាមេរិក តាមរយៈការរួមបញ្ចូលគ្នាជាមួយ​ក្រុមហ៊ុន​ Black Spade Acquisition Co ដើម្បីឲ្យជួយបង្កើនដើមទុន​សម្រាប់​ការបោះផ្សាយលក់មូលបត្ររបស់ខ្លួន។

ក្រុមហ៊ុនទាំងពីរនេះ បានប៉ាន់ប្រមាណថា ការរួមបញ្ចូលគ្នានេះ នឹងធ្វើឲ្យសក្ដានុពលតម្លៃភាគហ៊ុន​របស់ពួកគេនឹងមានដល់ ២៣ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


CDC ចុះអនុស្សរណៈជាមួយ សមាគមសមាគមឧកញ៉ាកម្ពុជា ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការ…

រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ តាមរយៈអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ

ព័ត៌មាន
នៅក្នុងប្រទេសកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើនដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ