ចិនធ្វើពហិការកិច្ចប្រជុំ G20 ដែលរៀបចំដោយឥណ្ឌា

ចិនប្រកាសមិនចូលរួមកិច្ចប្រជុំ G20 ដែលរៀបចំដោយឥណ្ឌានៅតំបន់មានជម្លោះជាមួយប៉ាគីស្ថាន


ប្រទេសឥណ្ឌាបានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ (G20) នៅលើដែនដីភ្នំហិមាល័យនៃដែនចាម្មូនិងកាស្មៀរ បើទោះបីជា មានការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងការមិនចូលរួមកិច្ចប្រជុំពីសំណាក់ប្រទេសមួយចំនួន រួមទាំងប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។
ចិនធ្វើពហិការកិច្ចប្រជុំ G20 ដែលរៀបចំដោយឥណ្ឌា
ដោយ

ស្រ៊ីណាហ្កា (Srinagar) ដែលជារដ្ឋធានីរដូវក្តៅនៃដែនដីចាម្មូនិងកាស្មៀរ គ្រោងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសសមាជិកក្នុងក្រុម G20 នៅសប្តាហ៍នេះ។ ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនេះត្រូវបានប្រទេសឥណ្ឌាផ្សព្វផ្សាយថាជាឱកាសបង្ហាញអំពីវប្បធម៌នៃតំបន់នេះ។ វាជាលើកដំបូងដែលកិច្ចប្រជុំកម្រិតអន្តរជាតិបែបនេះត្រូវប្រព្រឹត្តធ្វើឡើងនៅក្នុងតំបន់ជម្លោះដែលមានជនជាតិមូស្លីមភាគច្រើនរស់នៅ ចាប់តាំងពីប្រទេសឥណ្ឌាបានដកហូតឋានៈជារដ្ឋពាក់កណ្ដាលស្វ័យតពីតំបន់នេះ និងបានបំបែកអតីតរដ្ឋមួយនោះទៅជាដែនដីសហព័ន្ធចំនួនពីរកាលពីឆ្នាំ២០១៩។

ដែនដី ឡាដាក (Ladakh )ដែលពីមុនជាផ្នែកមួយនៃរដ្ឋកាស្មៀរ ត្រូវបានបំបែកចេញ ហើយក៏បានប្រែក្លាយទៅជាដែនដីមួយផ្សេងទៀត។ ឡាដាក ជាតំបន់ជម្លោះមួយនៅតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង ដែលជាព្រំខណ្ឌរវាងឥណ្ឌានិងចិន។ ប្រទេសទាំងពីរនៅតែទាមទារផ្នែកខ្លះនៃតំបន់នេះរៀងខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងមិនចូលរួមកិច្ចប្រជុំនោះទេ ដោយលើកឡើងថា ខ្លួនប្រឆាំងចំពោះការរៀបចំកិច្ចប្រជុំ G20 ណាមួយនៅលើទឹកដីដែលមានជម្លោះ។

ប្រទេសផ្សេងទៀត រួមទាំងអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងតួកគី ត្រូវបានគេរំពឹងថានឹងធ្វើពហិការកិច្ចប្រជុំនេះ។

គួរជម្រាបថា កាស្មៀរគឺជាចំណុចគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។ តំបន់នេះត្រូវបានទាមទារទាំងស្រុងដោយឥណ្ឌា និងប៉ាគីស្ថាន អស់រយៈពេលជាង៧០ឆ្នាំមកហើយ។ ព្រំដែនបច្ចុប្បន្នដែលហៅថាខ្សែបន្ទាត់គ្រប់គ្រង់ បានធ្វើឱ្យទីក្រុងញូដេលី និងទីក្រុងអ៊ីស្លាម៉ាបាដមិនត្រូវគ្នាសោះ។

កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសឥណ្ឌា លោក អាវីន សិង្ហ (Arvind Singh) បាននិយាយថា កិច្ចប្រជុំនេះនឹងមិនត្រឹមតែបង្ហាញពីសក្តានុពលរបស់តំបន់កាស្មៀរសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ វាថែមទាំងផ្តល់សញ្ញាជាសកលអំពីការស្ដារឡើងវិញនូវស្ថិរភាព និងប្រក្រតីភាពក្នុងតំបន់មានជម្លោះនេះទៀតផង។

មន្ត្រីរដ្ឋាភិបាលប្រទេសប៉ាគីស្ថានបាននិយាយដែរថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅដែនដីកាស្មៀរដែលស្ថិតក្រោមគ្រប់គ្រងរបស់ប៉ាគីស្ថាន ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ G20 ដោយប្រទេសឥណ្ឌា នៅក្នុងផ្នែកនៃដែនដីភ្នំហិមាល័យដែលមានជម្លោះនោះ៕




អត្ថបទបន្ទាប់


IMF ថា អង់គ្លេសលែងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចទៀតហើយ នៅឆ្នាំ២០២៣នេះ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងនៅថ្ងៃទី២៣ ខែឧសភាថា ឱនភាពសេដ្ឋកិច្ចលែងមានទៀតហើយសម្រាប់ប្រទេសអង់គ្លេសនៅឆ្នាំ២០២៣នេះ។ ស្ថាប័នអន្…

ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនបានទៅដល់អាមេរិក បន្ទាប់ពីលោក Biden បង្ហើបអំពីទំនាក់ទំនងទ្វេភាគីនឹងប្រសើរឡើង

ព័ត៌មាន
ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក ឈ្មោះ ស៊ី ហ្វេង (Xie Feng) បានទៅដល់ទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៣ឧសភា ដោយបានអះអាងថា ទំនាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ