ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស

វិរៈ ប៊ុនថាំ អេចប្រេស ពង្រឹងសេវាកម្មដឹកជញ្ជូន និងបែងចែកទំនិញឆ្លងដែន ទៅមក កម្ពុជា-វៀតណាម តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន FUTA Express


ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET Express) របស់កម្ពុជា និងក្រុមហ៊ុន Phuong Trang FUTA Express Service Corp. (FUTA Express) របស់វៀតណាម នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីអភិវឌ្ឍរួមគ្នានូវសេវាកម្ម​ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងសេវាកម្មដឹកជញ្ជូនកញ្ចប់ទំនិញរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស
ដោយ

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូសហការ និងភ្ញៀវកិត្តិយស ដែលពាក់ព័ន្ធក្នុងវិស័យតភ្ជាប់ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រុមហ៊ុនទាំងពីរនឹងរួមបញ្ចូលគ្នានូវចំណុចខ្លាំង និងបណ្តាញប្រតិបត្តិការរៀងៗខ្លួន ដើម្បីផ្តល់ជូននូវដំណោះស្រាយផ្នែកដឹកជញ្ជូន ដ៏ទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា និងវៀតណាម។

កិច្ចសហប្រតិបត្តិការនេះផ្តោតលើវិស័យសំខាន់ៗចំនួនពីរ៖

  • សេវាកម្មដឹកជញ្ជូនពេញមួយរថយន្ត (FTL) និងពេញមួយកុងតឺន័រ (FCL) សម្រាប់ការដឹកជញ្ជូនទំនិញបរិមាណច្រើន និងទំនិញឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព។
  • សេវាកម្មដឹកជញ្ជូនទំនិញមិនពេញមួយរថយន្ត (LCL) កញ្ចប់ទំនិញ និងការដឹកជញ្ជូនសម្រាប់ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់អាជីវកម្ម និងអ្នកប្រើប្រាស់ នៃសេវាកម្មដឹកជញ្ជូនដ៏ឆាប់រហ័ស និងទុកចិត្តបាន។

តាមរយៈការបែងចែកការទទួលខុសត្រូវដែលបំពេញឱ្យគ្នាទៅវិញទៅមក VET Express នឹងគ្រប់គ្រងការទំនាក់ទំនង និងនីតិវិធីគយនៅផ្នែកខាងកម្ពុជា ចំណែក FUTA Express នឹងទទួលបន្ទុកប្រតិបត្តិការដែលពាក់ព័ន្ធនៅប្រទេសវៀតណាម ដើម្បីធានាបាននូវដំណើរការដ៏រលូន និងមានប្រសិទ្ធភាពពេញលេញ ចាប់ពីចំណុចចាប់ផ្តើមរហូតដល់គោលដៅចុងក្រោយ។

ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ថា៖ «នេះមិនមែនគ្រាន់តែជាពិធីចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែវាជាការចាប់ផ្តើមនៃភាពជាដៃគូដ៏ពិតប្រាកដមួយ ដែលកសាងឡើងលើមូលដ្ឋាននៃទំនុកចិត្ត ទៅវិញទៅមក និងចក្ខុវិស័យរួមក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងវៀតណាម តាមរយៈសេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម (logistics) ដែលលឿនរហ័ស និងអាចទុកចិត្តបាន»។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមបញ្ចូលគ្នានូវចំណុចខ្លាំង ដែលនឹងអាចដោះស្រាយបញ្ហាស្មុគស្មាញនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងផ្តល់ជូននូវគុណតម្លៃពិតប្រាកដដល់អតិថិជននៅក្នុងប្រទេសទាំងពីរ។




អត្ថបទបន្ទាប់


តម្រូវការមាសនៅឥណ្ឌូនេស៊ីហក់ឡើងដល់ជាង៣៨តោននៅឆមាសទី១ឆ្នាំនេះ ធំជាងទំហំប្រទេសថៃ និងវៀតណាមបូកបញ្ចូលគ្នា

មាស គឺជាលោហធាតុមានតម្លៃ និងជាទុនបម្រុងអន្តរជាតិដ៏មានស្ថិរភាព ដែលកំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារ។ ជាក់ស្ដែងនៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ