អង្គរវត្តកន្លែងល្អបំផុតក្នុងលោកសម្រាប់មើលថ្ងៃរះ និងលិច

ភ្ញៀវទេសចរសម្រុកទៅទស្សនាប្រាសាទអង្គរវត្ត ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងលោក ជាកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនាព្រះអាទិត្យរះនិងលិច


ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាទៅទស្សនាព្រឹត្តិការណ៍ ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរះនៅពេលព្រលឹមស្រាងៗ នៅថ្ងៃច័ន្ទ ទី២១ ខែមីនានេះ ដោយបាតុភូតដ៏អស្ចារ្យនេះ គឺមានតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកនោះ ត្រូវបានចាត់ថ្នាក់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ និងលិចផងដែរ។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយស្ថាប័នទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស Mornings.co.uk។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាព្រឹត្តិការណ៍ ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត រូបភាព៖ គេហទំព័រក្រសួងទេសចរណ៍
ដោយ

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា បាតុភូតថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត ឬហៅថាថ្ងៃសមរាត្រី ដែលជាថ្ងៃដែលយប់ និងថ្ងៃមានពេលស្មើគ្នា ដែលខុសពីខែធម្មតាខ្លះ យប់មានរយៈពេលវែងជាងពេលថ្ងៃ ឬថ្ងៃមានរយៈពេលវែងជាងយប់។ បាតុភូតអស្ចារ្យនេះគឺមានតែ ២ដងក្នុងមួយឆ្នាំប៉ុណ្តោះ ដែលអាចកើតមានក្នុងថ្ងៃណាមួយនៃចន្លោះថ្ងៃទី ២១ដល់២៣ ខែមីនា និង  ចន្លោះថ្ងៃទី ២១ដល់២៣ ខែកញ្ញា។ 

សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាសម្បត្តិបេតិកភណ្ឌជាតិពិភពលោក និងជាប្រាង្គប្រាសាទ ដ៏អស្ចារ្យល្អឯកគ្មានពីរលើកលោក។ ថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយស្ថាប័នទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។

តាមការសិក្សារបស់ស្ថាប័នអង់គ្លេសមួយនេះ  ក្រៅតែពី ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា។ ចំណាត់បន្តបន្ទាប់ ដែលជាកន្លែងថតរូបថ្ងៃរះ និងលិចស្អាតជាងគេនោះ គឺនៅសហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី និងអូស្ត្រាលីជាដើម៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​នឹងផ្ដល់​ជំនួយ​មនុស្ស​ធម៌ជាង ១,៥លានដុល្លារទៀត​ទៅឱ្យអ៊ុយក្រែន

ព័ត៌មាន
កាកបាទក្រហមចិន​នឹងផ្ដល់​ជំនួយ​មនុស្សធម៌បន្ថែមក្នុងទឹកប្រាក់ជាង ១,៥លានដុល្លារ​ទៀត ទៅឱ្យ​ប្រទេសអ៊ុយក្រែន ។ នេះ​បើ​យោងតាម​អ្នកនាំពាក្យក្រសួង…

សម្ដេចតេជោ ហ៊ុន សែន ជំរុញជាថ្មីឲ្យពន្លឿនបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញសារជាថ្មីឱ្យដៃគូពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីពន្លឿនការបង្កើតរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ