ជប៉ុនត្រៀមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មី!

នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យសាងសង់រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរថ្មីបន្ថែមទៀត


ប្រទេសជប៉ុនត្រូវបានគេមើលឃើញថា កំពុងឈានជើងចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយនាយករដ្ឋមន្រ្តីជប៉ុនកាលពីថ្ងៃពុធ ទី ២៤ ខែសីហា ទើបតែបានបញ្ជាឲ្យអភិវឌ្ឍ និងសាងសង់រោចចក្រផលិតថាមពលនុយក្លរអ៊ែរថ្មីបន្ថែមទៀត។ ការប្រកាសអំពីផែនការអភិវឌ្ឍន៍នេះ ធ្វើឡើងនៅចំពេលដែល ពិភពលោកបច្ចុប្បន្នកំពុងមានភាពរង្គោះរង្គើកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងការផ្គត់ផ្គង់វិស័យថាមពល នៅក្រោយពេលផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei Asia។
នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យសាងសង់រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរថ្មីបន្ថែមទៀត

នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការសាងសង់រោងចក្រថាមពលមនុយក្លេអ៊ែរ ដើម្បីជួយកាត់បន្ថយស្ទើរទាំងស្រុងនៃការពឹងផ្អែករបស់ខ្លួន លើការនាំចូលថាមពលប្រេង ចំពេលដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិថាមពលសកល ក៏ដូចជាដើម្បីជៀសវាងការខ្វះខាតអគ្គិសនីប្រើប្រាស់នៅរដូវក្តៅនៅប្រទេសជប៉ុនខាងមុខផងដែរ។

មែនទែនទៅ រដ្ឋាភិបាលរបស់លោកគីស៊ីដា (Kishida) មានគោលបំណងចង់ធានាថាមពលអគ្គិសនីក្នុងរយៈពេលមធ្យមទៅរយៈពេលវែង ជាមួយនឹងផែនការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែចំនួន ១៧ កន្លែង ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅរដូវក្តៅឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះជឿជាក់ថា ផែនការនេះនឹងដោះស្រាយបញ្ហាប្រឈមធំៗដូចជា ការខ្វះខាតថាមពលអគ្គិសនី និងជួយកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច ដែលវាជាគោលដៅមួយរបស់ប្រទេសជប៉ុនក្នុងការលប់បំបាត់ឲ្យបានដល់កម្រិតសូន្យនៃការបំភាយឧស្ម័នពុលនេះនៅត្រឹមឆ្នាំ ២០៥០។

រហូតមកទល់នឹងពេលនេះ ជប៉ុនបានជៀសវាងការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរថ្មី និងការធ្វើទំនើបកម្មបរិក្ខារដែលមានស្រាប់។ ក្នុងករណី ប្រសិនបើរោងចក្រថ្មីណាមួយត្រូវបានសាងសង់ ពួកវានឹងក្លាយជារោងចក្រដំបូងគេ ចាប់តាំងពីការរលំរលាយនៃរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima Daiichi) ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីឆ្នាំ ២០១១ កន្លងទៅ។

គួរជម្រាបថា ប្រទេសជប៉ុនមានរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៣៣ កន្លែង ដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែរទាំងនោះ កំពុងស្នើសុំអាជ្ញាធរគ្រប់គ្រងថាមពលនុយក្លេអ៊ែរជប៉ុន (NRA) ក្នុងការបើកឲ្យរោងចក្រ ២៥ មានសកម្មភាពឡើងវិញ ដែលក្នុងនោះមាន ១៧ បានឆ្លងកាត់ការត្រួតពិនិត្យលើសុវត្តិភាពដោយអាជ្ញាធរគ្រប់គ្រងថាមពលនុយក្លេអ៊ែរជប៉ុន (NRA) រួចរាល់ហើយ។

ទោះបីជាបែបនេះក្តី អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើន មើលមិនឃើញពីផ្លូវរលូនណាមួយ សម្រាប់ការសាងសង់រោងចក្រថ្មី និងសូម្បីតែការចាប់ផ្តើមដំណើរការរោងចក្រចាស់ឡើងវិញនោះទេ ត្បិតថានាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកគីស៊ីដាបានផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសក៏ដោយ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៃសភាជាន់ខ្ពស់ជប៉ុននៅខែកក្កដាកន្លងទៅ គណបក្សប្រឆាំងជប៉ុនភាគច្រើន និងដៃគូបក្សសម្ព័ន្ធរបស់គណបក្សលោក Kishida ក៏បានការអំពាវនាវមិនឲ្យប្រទេសជប៉ុនពឹងផ្អែលើថាមពលនុយក្លេអ៊ែរនោះដែរ។

បើទោះបីជាមានការសម្រេចរបស់រដ្ឋាភិបាល ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីក៏ដោយ វានៅតែមិនប្រាកដថា តើក្រុមហ៊ុនថាមពលទាំងនោះនឹងនៅតែចង់ធ្វើការវិនិយោគ ក្រោមកាលៈទេសៈនយោបាយបច្ចុប្បន្ន ឬក៏យ៉ាងណានោះទេ៕




អត្ថបទបន្ទាប់


IMF និងស្រីលង្កាបើកកិច្ចពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

ព័ត៌មាន
ដូចការគ្រោងទុក ក្រុមមូលនិធិរូបិយវត្ថុអន្តរជាតិមួយក្រុមនៅថ្ងៃទី២៤ សីហាបានទៅជួបជាមួយប្រធានាធិបតីស្រីលង្កា ដើម្បីពិភាក្សាកញ្ចប់ថវិកាសង្គ្រោះស…

កម្ពុជានឹងបោះផ្សាយ«លក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ» ជាលើកដំបូងចាប់ពីខែកញ្ញាតទៅ

ព័ត៌មាន
នៅទីបំផុតរាជរដ្ឋាភិបាល សម្រេចជាផ្លូវការហើយថា នឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋតម្លៃ ៣០០លានដុល្លារ ជាលើកដំបូងរបស់ខ្លួនចាប់ពី ខែកញ្ញា ឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ