សេដ្ឋកិច្ចវៀតណាម

ប្រាក់ចំណូលថវិកាជាតិវៀតណាម៣ខែឆ្នាំនេះ ធ្លាក់ចុះជិត៦%


គិតចាប់ពីខែមករា មកដល់ខែមេសា កន្លងទៅថ្មីៗនេះ ប្រាក់ចំណូលថវិកាជាតិវៀតណាម សម្រេចបានជាង ២១ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ៥,៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយការធ្លាក់ចុះនូវ ប្រាក់ចំណូលជាតិនេះ គឺដោយសារតែរដ្ឋាភិបាលវៀតណាម ផ្តល់ការបន្ធូរបន្ថយពន្ធ ដើម្បីជួយដល់ ជនរងគ្រោះនៅក្នុងវិបត្តិ កូវីដ១៩។ នេះបើតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ប្រាក់ចំណូលថវិកាជាតិវៀតណាម៣ខែឆ្នាំនេះ ធ្លាក់ចុះជិត៦% (រូបភាព Vnexpress International)

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​បញ្ជាក់​ថា ប្រាក់​ចំណូល​ថវិកាជាតិ​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ អាច​នឹង​ធ្លាក់​ចុះ​ជាង ៦,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ ហើយ​វា​អាច​នឹង​ធ្លាក់​ចុះ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត បើសិនជា GDP របស់​វៀតណាម ស្ថិត​ក្រោម​អត្រា ៥% ដូច​ការ​ព្យាករណ៍​របស់ អង្គការ​អន្តរជាតិ​មួយ​ចំនួន​នោះ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​ស្នើ​ដល់ នាយកដ្ឋាន​ពន្ធដារ​ក្នុងស្រុក​ទាំងអស់ ឲ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង អនុវត្ត​អនុ​ក្រឹ​តរបស់​រដ្ឋាភិបាល ចុះ​កាលពី​ថ្ងៃ​ទី ៨ ខែមេសា​នេះ អំពី​ការ​ពន្យារពេល​កំណត់​សម្រាប់​ការ​បង់ថ្លៃ​ពន្ធ និង​ការ​ប្រើប្រាស់​ដីធ្លី​។

បើ​តាម​តួលេខ​ពី អគ្គនាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​ឲ្យ​ដឹង​ថា មានការ​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារ​បង់ពន្ធ រហូត​ដល់​ទៅ ៩​ម៉ឺន​ករណី​ឯណោះ ដែល​មាន​តម្លៃ​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ នាំ​ចូល​របស់​វៀតណាម ក្នុង​រយៈពេល ៤​ខែ​នេះ គឺ​មាន​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​ធ្លាក់​ចុះ ១៩% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

គួរ​ជម្រាប​ដែរ​ថា ប្រាក់​ចំណូល​ជាតិ ដែល​មានការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​គេ​សន្មត​ថា គឺ​បណ្តាល​មក​ពី​វិស័យ​សំខាន់​ៗ រង​ផល​ប៉ះពាល់​ពី មេរោគ​កូ​វី​ដ​១៩ ដូច​ជា​វិស័យ​សេវាកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ​ ស ឡើង​វិញ​ហើយ!

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​នេះ (ទី១៣ ឧសភា ឆ្នាំ​២០២០) បាន​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ ស ជា​ប…

ចិន ប្រកាសពីការលើកលែងពន្ធថ្មី សម្រាប់ទំនិញនាំចូលពីអាមេរិក

ព័ត៌មាន
ក្រោយពីមានភាពតានតឹង ក្នុង មួយរយៈពេលចុងក្រោយនេះ ប្រទេសចិន បានដាក់ចេញនូវ ការលើកលែងពន្ធថ្មីមួយ សម្រាប់ទំនិញនាំចូលមកពី អាមេរិក ដែលនឹងចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ