ពាណិជ្ជកម្ម-​បារាំង-​វៀតណាម

បារាំង-​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​​ក្នុង​​ទឹកប្រាក់ ១០​ពាន់​លានដុល្លារ


នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម (ថ្ងៃទី២-៤ វិច្ឆិកា ២០១៨) ដែល​នៅ​ទីនោះ នាយករដ្ឋមន្ត្រី​ទាំង​ពីរ បារាំង-​វៀតណាម ធ្វើ​ជា​អធិបតី​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដែលមានតម្លៃ​ទឹក​ប្រាក់​ដល់​ទៅ ១០​ពាន់​លាន​ដុល្លារ​អាមេរិក។
បារាំង-​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​​ក្នុង​​ទឹកប្រាក់ ១០​ពាន់​លានដុល្លារ
ដោយ

ក្នុងចំណោម​កិច្ច​ព្រមព្រៀង​នោះ ក៏មាន​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet របស់​វៀតណាម ទិញ​យន្តហោះប្រភេទ Airbus A321neo ៥០គ្រឿង ផងដែរ។ នេះ​បើយោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន VN Express។

ទន្ទឹមនឹងនេះ ប្រទេស​ទាំងពីរ​ក៏បានចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផងដែរ លើ​វិស័យ​បណ្ដុះបណ្ដាល​​រដ្ឋាភិបាល​អេឡិចត្រូនិក (e-government) អភិវឌ្ឍន៍​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ការប្រែប្រួល​អាកាសធាតុ បរិស្ថាន និង​ការការពារ​លំហ​អាកាស ការគ្រប់គ្រង​ទីក្រុង និង​វិស័យ​ថាមពល។ 

នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ថ្លែងនៅ​ទីក្រុងហាណូយថា ដំណើរទស្សនកិច្ច​របស់​លោក គឺ​បញ្ជាក់​អំពី​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​បារាំង ជាមួយ​នឹង​វៀតណាម ដែល​ប្រទេស​អាស៊ាន​មួយនេះ​បាន​និង​កំពុង​ដើរតួនាទី​សំខាន់ នៅ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។ 

ក្នុងដំណើរទស្សនកិច្ច​ ៣ថ្ងៃ​នៅ​ប្រទេស​វៀតណាម នាយករដ្ឋមន្ត្រី​បារាំង​ក៏បានទៅ​ទស្សនកិច្ច​តំបន់ ដៀន បៀន ភូ (Dien Bien Phu) ជាសមរភូមិ​ដែលបារាំង​ចាញ់​សង្គ្រាម​វៀតណាម កាលពីឆ្នាំ​១៩៥៤ ដើម្បី​សម្ដែង​ការគោរព​ចំពោះ​វិញ្ញាណក្ខន្ត​ទាហាន​ដែលបាន​ស្លាប់​នៅ​ក្នុងសង្គ្រាម​នោះ​ ផង​ដែរ។

ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បារាំង នៅវៀតណាម ធ្វើ​ឡើង​ខណៈ​ដែលប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៥៤ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​បារាំង និង​វៀតណាម៕




អត្ថបទបន្ទាប់


ប្រទេសទាំង ៥ នៅអាស៊ី ដែលមានប្រជាជនស្ទាត់ជំនាញប្រើប្រាស់ភាសាអង់គ្លេសខ្លាំងជាងគេ

ភាសាអង់គ្លេស ត្រូវបានគេស្គាល់ថា ជាភាសាសកលមួយ ដែលត្រូវបានប្រទេសជាច្រើន នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ និយមប្រើប្រាស់ ដើម្បីជាស្ពានទ…

ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង

របាយការណ៍ពី ការិយាល័យស្ថិតិជាតិរបស់ថៃ បានបង្ហាញថា ក្នុងចំណោមពលរដ្ឋជំពាក់បំណុលរដ្ឋជិត ៤លាននាក់ មានជាង ១លាននាក់ទៅហើយ ជាកសិករ ខណៈដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ