ពាណិជ្ជកម្ម​វៀតណាម-អាមេរិក

ការនាំចេញរបស់វៀតណាម​ទៅកាន់​អាមេរិក កើនឡើង ៥០% ក្នុង៤ខែដើមឆ្នាំនេះ


ការនាំចេញរបស់ប្រទេសវៀតណាមទៅកាន់សហរដ្ឋ​អាមេរិក ដែលជាទីផ្សារនាំចេញធំបំផុត​ទីមួយរបស់វៀតណាម សម្រាប់​ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ បាន​កើនឡើងដល់ទៅ ៥០% បើធៀបនឹងរយៈពេល​ដូចគ្នា​នៃឆ្នាំមុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
ការនាំចេញរបស់វៀតណាម​ទៅកាន់​អាមេរិក កើនឡើង ៥០% ក្នុង៤ខែដើមឆ្នាំនេះ
ដោយ

សម្រាប់៤ខែដើមឆ្នាំនេះ ទំហំ​នាំចេញរបស់វៀតណាមទៅអាមេរិក សម្រេចបាន ៣០,៣ពាន់លានដុល្លារអាមេរិក ។ 

ផលិតផល​ដែលវៀតណាម​នាំចេញច្រើនជាងគេបំផុតទៅកាន់​ទីផ្សារអាមេរិក រួមមាន ឈើនិងគ្រឿងសង្ហារិម សម្លៀកបំពាក់កាត់ដេរ ស្បែកជើង កុំព្យូទ័រនិងគ្រឿង​អេឡិចត្រូនិក ។ 

ទីផ្សារនាំចេញធំៗបន្តបន្ទាប់ទៀតរបស់​វៀតណាម រួមមាន ចិន ឈរនៅលេខរៀង​ទី២ (ទឹកប្រាក់នាំចេញបាន ១៦,៨​ពាន់លានដុល្លារ), សហភាពអឺរ៉ុប នៅលេខទី៣ (ទឹកប្រាក់នាំចេញបាន ១២,៦ពាន់លានដុល្លារ) និង អាស៊ាន ឈរនៅលេខរៀងទី៤ (ទឹកប្រាក់នាំចេញបាន ៨,៨ពាន់លានដុល្លារ) ។ 

អ្នកជំនាញបាននិយាយថា មូលហេតុដែលការនាំចេញរបស់វៀតណាមទៅកាន់​ទីផ្សារអាមេរិក​កើនឡើង​ គឺដោយសារតែ​ជោគជ័យរបស់​វៀតណាមក្នុងការប្រយុទ្ធប្រឆាំង​កូវីដ-១៩, សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក​និងចិន និង​តម្រូវការកើនឡើងវិញ នៅក្នុងសហរដ្ឋអាមេរិក ។ 

ក្នុងរយៈពេល ៤ខែ​នេះដែរ (មករា-មេសា ២០២១) វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ចំនួន ១,២៩ពាន់លានដុល្លារអាមេរិក ៕

ប្រភព ៖ VN Express




អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីជប៉ុនម្នាក់នេះ កើនទ្រព្យសម្បត្តិ​ដល់ទៅជាង៥០% នៅអំឡុងពេលកូវីដ-១៩រាតត្បាត

ព័ត៌មាន
នៅពេលដែលនិយាយកំពូលមហាសេដ្ឋីល្បីឈ្មោះក្នុងពិភពលោក បុគ្គលដែលគេនឹកឈ្មោះដល់មុនគេ ប្រហែលជា Jeff Bezos, Bill Gates, Elon Musk ឬ Jack Ma ជ…

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩ ចំនួន​៣៨៨នាក់​ ខណៈ​អ្នកជា​សះ​ស្បើយ​មាន​៤៨នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៨៨នាក់បន្ថែមទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ