ទីស្ដីការគណៈរដ្ឋមន្ត្រី

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរចំណុចទាំងនោះ ដើម្បីលើកកម្ពស់ គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណរដ្ឋមន្ត្រីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឱ្យស័ក្កិសមជាមួយសេនាធិការដ៏សំខាន់មួយ របស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
043A0949
ដោយ

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំង​មន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយក​ដ្ឋាន​​​ឡើង ​ រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវគោលការណណែនាំមួយចំនួន ជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹង កិច្ចប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការតាមដានការអនុវត្ត​ការសម្រេច​របស់​គណៈរដ្ឋមន្រ្តី, ការរៀបចំកណត់បង្ហាញលើសំណើ និង​របាយការណ៍នានាគោរពជូន សម្តេចធិបតី​នាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល, ត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, គុណភាព និងប្រសិទ្ធភាព ព្រមទាំងត្រូវមានត្រូវមានវាយតម្លៃ, ការផ្តល់មតិយោបល់ និងជូនជា​ជម្រើស ​ទាំងក្នុងក្របខណ្ឌ​នយោបាយ, ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗ។ ពាក់ព័ន្ធនឹងកត្តាពេលវេលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ជួនកាលយើងធ្វើកិច្ចការបានល្អហើយ ក៏ប៉ុន្តែបើយឺតពេល វាអាចធ្វើឲ្យបាត់បង់នូវតម្លៃ​ និងលទ្ធផលការងារនោះវិញ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការងាររាជកិច្ច និងតម្កល់ឯកសារ ជាតិ ដែលជាកិច្ចការអាទិភាពមួយ ព្រោះឯកសារជាតិសំខាន់ៗមួយចំនួន មានតម្លៃមហាសាលមិនអាច កាត់ថ្លៃបាន ដែលចាំបាច់ថែរក្សាឱ្យគត់ម៉ត់។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានផ្តល់ ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនិងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើ​បរិវត្តកម្ម​​​ឌីជីថល ព្រមទាំងការរៀបចំ​បំពេញរចនាសម្ព័ន្ធមួយចំនួន ហើយ​អគ្គនាយកដ្ឋាន​​នីមួយៗ​ត្រូវ​រៀបចំ​​​​​​ផែនការ​​​​​​អភិវឌ្ឍស្ថាប័នរបស់ខ្លួន ដើម្បី​​​​​​ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិល​​របស់​​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ផែនការ​​យុទ្ធសាស្រ្ត ៥ ឆ្នាំ ដោយរួមបញ្ជូលទាំងផែនការអភិវឌ្ឍ​ធនធាន​មនុស្ស​​​​របស់ទីស្តីការ​គណៈរដ្ឋមន្រ្តី​។ ទន្ទឹម​នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើក​ទឹកចិត្ត​ដល់​​​​​ថ្នាក់​ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់​ថ្នាក់​នៃ​ទីស្តីការគណៈរដ្ឋមន្រ្តី បន្តបង្កើនសមត្ថភាពការងារ តាមរយៈ​​​​​​​ការ​បើក​វគ្គបំប៉ន់ផ្ទៃក្នុង និងតាមរយៈ​ចូលរួមវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុង និងក្រៅប្រទេស ព្រមទាំង​សិក្ខា​​សាលា និងកិច្ចប្រជុំនានា។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តមន្រ្តីរាជការ ដែលកិច្ចការនេះ ត្រូវផ្សារភ្ជាប់ទៅនឹងសមត្ថភាព និងសមិទ្ធផលការងារ ប៉ុន្តែក៏មានការគិតគូរផងដែរ​អំពី​គោលការណ៍សមធម៌ និងបរិយាប័ន្ន ដើម្បីអាចទៅមុខបាន ហើយរស់ទាំងអស់គ្នា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្លុកG77 និងចិន បើកកិច្ចប្រជុំនៅគុយបា អំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ពិភពលោក

ព័ត៌មាន
ប្លុកក្រុមប្រទេសកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើនលើពិភពលោក ឬហៅកាត់ G77 និងប្រទេសចិនបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសគុយបា កាលពីថ្ងៃស…

អ្នកចិញ្ចឹមជ្រូកក្នុងស្រុកស្នើឲ្យអាជ្ញាធរទប់ស្កាត់ការនាំចូលសាច់បង្កក និងទប់កុំឲ្យជ្រូកធ្លាក់ថ្លៃខ្លាំងពេក

ព័ត៌មាន
យើងសង្កេតថា តម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ ដែលបានបង្ខំឲ្យកសិដ្ឋាននិងកសិករមួយចំនួនត្រូវផ្អាកការចិញ្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ